អត្ថប្រយោជន៍ គួរ​ឲ្យ​ចាប់​អារម្មណ៍សម្រាប់​អ្នក​ចេះ​និយាយ​​ភាសាពីរ(២) ​ឡើង​ទៅ​



ជាការពិតណាស់ ការចេះភាសាច្រើន វាមិនត្រឹមតែជួយដល់អ្នកពេលទៅក្រៅប្រទេស នោះទេ ថែមទាំងផ្ដល់ឱកាសមាសឱកាសពេជ្រ ច្រើនថែមទៀត នៅក្នុងប្រទេស របស់អ្នក។

អ្នកគួរដឹងបន្ថែមពីអត្ថប្រយោជន៍ដែលវាអាចផ្ដល់ឲ្យអ្នកនោះរួមមាន៖

១) អ្នកឆ្លាតជាងគេ

យោងតាមការសិក្សាមួយក្នុងឆ្នាំ ២០១៥ កន្លងមកនេះ បានបង្ហាញថា ៖ « អ្នកដែលចេះនិយាយភាសា ច្រើន ពួកគេតែងមានសមត្ថភាពខ្ពស់ក្នុងការគិត ខ្លាំងជាង អ្នកដទៃ ហើយពួកគេអាចដោះស្រាយបញ្ហាបានលឿន និងតែងតែមានគំនិតល្អ ៗ ដែលអ្នកដទៃ គ្មាន»។

២) មានឱកាសទទួលការងារល្អៗច្រើន

ជាការពិតណាស់ ក្នុងប្រទេសមួយ តែងមានអ្នករកស៊ី ចម្រុះជាតិសាសន៍ ហើយ ប្រាកដ ណាស់ ដែលពួកគេទាមទារ បុគ្គលិក ចេះភាសារបស់គេនោះ ។ ដូចនេះ បើអ្នកចង់ទទួលបានការងារ ដែល មានអ្នកដឹកនាំជាជនជាតិបរទេស អ្នកគួរ តែរៀនពីភាសា ពួកគេ ឲ្យបានស្ទាត់ ហើយ ប្រាក់ខែអ្នកក៏មិនទាបដែរ ។

៣) អ្វីក៏អ្នកអាចដឹង

តើអ្នកមិនមានមោទនភាពទេមែនទេ ដែលអ្នកអាចអានសៀវភៅបារាំង ឬ ជប៉ុន នៅចំពោះមុខមិត្តភ័ក្ដិរបស់អ្នក ខណៈពួកគេ មិនអាចបកប្រែសូម្បីពាក្យមួយឃ្លានោះ? វាជារឿងដ៏គួរឲ្យមានមោទនភាពមួយដែរ ដែលអ្នកអាចដឹងអ្វីៗ គ្រប់យ៉ាង ទោះបីវាមិនមែនជាភាសា ជាតិខ្លួន ។

៤) បង្កើនការចងចាំ

ដើម្បីចេះភាសាទាំងនោះបាន គឺវាទាមទារ ឲ្យអ្នកប្រើប្រាស់ការចងចាំអ្វីដឮដែលអ្នកមាន ឬបានរៀនសូត្រ។ ដូចនេះអ្នកគឺពិសេសជាងអ្នកដទៃ ដោយសារតែអាចបង្កើនការចងចាំរបស់ខ្លួន ខ្លាំងជាងគេ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ bustle

X
5s