ហេតុ​អ្វី​បាន​ជា​បរាជ័យ​ ជា​ជម្រើស​មួយ​ល្អ​ជាង​កាល​ដែល​មិន​សាក​ល្បង?​



មានមនុស្សច្រើនណាស់ដែលមិនហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ ដោយសារតែភាពភ័យខ្លាច ខ្លាចនូវភាពបរាជ័យ តែមានមនុស្សតិចណាស់ដែលជ្រើសរើស វិធីសាកល្បងហើយទទួលបានបរាជ័យព្រោះពួកគេគិតថាវាគ្រាន់បើជាជាងការដែលសុខចិត្តនៅស្ងៀម។ 

ខាងក្រោមនេះ ជាមូលហេតុដែលបញ្ជាក់ថា ការសាកល្បងគឺពិតជាអាចនាំអ្នកទៅកាន់ភាពជោគជ័យបាន ទោះបីជាឥឡូវនេះអ្នកបរាជ័យក៏ដោយ។

១) គ្មានភាពជោគជ័យពេញមួយជីវិតទេ៖ គ្មាននរណាម្នាក់រស់នៅជាមួយភាពជោគជ័យរហូតនោះទេ ដូចនេះអ្នកត្រូវតែសាកល្បងធ្វើអ្វីដែលខ្លួនគិតថាត្រឹមត្រូវ ទោះបីជាចុងក្រោយអ្នកបរាជ័យក៏ដោយ ព្រោះថានេះគឺជាជំហាន មិនយូរមិនឆាប់ការខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្ដល់លទ្ធផលជាទីពេញចិត្តមកដល់អ្នក។

២) បទពិសោធន៍៖ ការសាកល្បង នឹងនាំឲ្យអ្នកបានជួបនូវបទពិសោធន៍ថ្មីៗផ្សេងៗគ្នា មិនថាល្វីង ផ្អែមឬជូរចត់ក៏ដោយ តែអ្នកត្រូវចាំផងដែរថា អ្នកមិនអាចទិញបទពិសោធន៍បាននោះទេ ដូចនេះវាក៏មានតម្លៃគ្រប់គ្រាន់ដើម្បីឲ្យអ្នកសាកល្បងនោះដែរ។

៣) ឆាប់រកឃើញភាពជោគជ័យ៖ នៅពេលដែលអ្នកប្រឡូករឹតតែច្រើន អ្នកនឹងបានដឹងថាតើរឿងវាយ៉ាងម៉េច អ្នកក៏នឹងអាចដឹងរឿងដែលអ្នកមិនធ្លាប់បានដឹងផងដែរ នោះអ្នកប្រាកដជាទទួលបានចំណេះដឹងថ្មីប្លែកៗជាងមុនបានច្រើន៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.success.com

X
5s