រឿងដែលអ្នកជួបរាល់ថ្ងៃ តែអ្នកប្រហែលមិនដឹងថាប៉ះពាល់ដល់ប្រព័ន្ធខួរក្បាលអ្នក
បរិស្ថានដែលស្ថិតនៅជុំវិញអ្នក សារធាតុគីមី សារធាតុផ្សំនៅក្នុងរោងចក្រ គឺសុទ្ធតែសំបូរដោយសារធាតុគីមី និងវិទ្យុសកម្ម ដែលមានផលប៉ះពាល់ខ្លាំងបំផុតដល់ប្រព័ន្ធខួរក្បាល។ ដូច្នេះដើម្បីដឹងឲ្យកាន់តែច្បាស់ថែមទៀត ថា មានអ្វីខ្លះដែលអាចប៉ះពាល់ខួរក្បាលអ្នកនោះ គប្បីអានអត្ថបទខាងក្រោម៖
១) ការបំពុលដោយសំឡេង
ការបំពុលដោយសំឡេងនេះ គឺកើតមានឡើងតាមគ្រប់រូបភាព ក្នុងនោះរួមបញ្ចូលទាំងសំឡេងម៉ាស៊ីនត្រជាក់ ម៉ាស៊ីនកម្ដៅ ម៉ោងរោទ៍ និងប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀតដោយសារតែ សំឡេងទាំងនោះគឺមិនមែនកើតឡើងពីធម្មជាតិនោះទេ។ សំឡេងនោះនឹងធ្វើការឆ្លងកាត់ចូលទៅកាន់ប្រព័ន្ធ ប្រសាទនៃខួរក្បាល ហើយវានឹងបង្អាក់សមត្ថភាពក្នុងការគិតរបស់អ្នក។
២) ទទួលទានសារធាតុកាហ្វេអ៊ីនហួសកំណត់
សារធាតុកាហ្វេអ៊ីនអាចបង្កើនអារម្មណ៍ធុញថប់ រួមទាំងធ្វើឲ្យការទទួលទានដំណេកអ្នកកាន់តែមានការថមថយ ដោយសារតែសារធាតុនោះបានជ្រាបចូលទៅប្រព័ន្ធខួរក្បាលរបស់អ្នក។ ដូចនេះប្រសិនបើអ្នកកាត់បន្ថយការពិសាកាហ្វេ តែ ឬទឹកសូដាដែលសំបូរទៅដោយ សារធាតុកាហ្វេអ៊ីននេះ អ្នកនឹងជួយសម្រួលដល់ប្រព័ន្ធខួរក្បាលហើយអាចទទួលទានដំណេកបានស្រួលទៀតផង។
៣) ប៊ីចេង (MSG)
ជាការពិតណាស់ប៊ីចេងនេះគឺជាគ្រឿងផ្សំ ដែលគេតែងប្រើប្រាស់វាសម្រាប់បន្ថែមក្នុងមុខម្ហូបឲ្យ កាន់តែមានឱជារស។ ប៉ុន្តែជាក់ស្ដែង ការប្រើប្រាស់វាហួសកំណត់ គឺអាចនឹងមានគ្រោះថ្នាក់ដល់សុខភាព ព្រោះ វាគ្រាន់តែជាសារធាតុមួយដែលជ្រាបចូលទៅខួរក្បាលរបស់អ្នកហើយឲ្យអ្នកទទួលរសជាតិថាឆ្ងាញ់តែប៉ុណ្ណោះ។ វាអាចប៉ះពាល់ដល់ខួរក្បាលរបស់អ្នក រួមទាំងប៉ះទង្គិចណឺរ៉ូនខួរក្បាលផងដែរ ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.naturalnews.com