អត្ថប្រយោជន៍សំខាន់ៗ ដែលអ្នកទទួលបានពីការក្រោកពីព្រលឹម
អត្ថប្រយោជន៏នៃការងើបពីព្រលឹមគឺជួយឲ្យអ្នកចាប់ផ្ដើមថ្ងៃថ្មីក្នុងភាពវិជ្ជមាន។ វាជួយឲ្យអ្នកអាចរៀបចំផែនការ ហើយការរៀបចំគម្រោងអ្វីមួយគឺពិតជាសំខាន់ខ្លាំងណាស់ ដើម្បីធានាថា ការងារប្រចាំថ្ងៃរបស់អ្នកមានគោលដៅច្បាស់លាស់។ ខាងក្រោមនេះជាអត្ថប្រយោជន៏ទាំង៦យ៉ាងនៃការងើបពីព្រលឹមដែលអ្នកគួរតែមាន៖
១) គេងលក់ស្រួល
អ្នកងាយនឹងគេងលក់ព្រោះថាអ្នកបានងើបពីព្រលឹម ហើយធ្វើការពេញមួយថ្ងៃ ដូច្នេះហើយ ខ្លួនប្រាណរបស់អ្នកក៏ហត់នឿយដែរ ដែលអាចធ្វើឲ្យអ្នកគេងលក់បានយ៉ាងស្រួយនៅពេលយប់។ ម្យ៉ាងវិញទៀត អ្នកក៏មានថាមពលខ្លាំងក្រោយភ្ញាក់ពីគេងផងដែរ។
២) មានផលិតភាពច្រើន
ម៉ោងដែលអ្នកទទួលបានពីការងើបពីព្រលឹមអាចជួយអោយអ្នកធ្វើអ្វីបានយ៉ាងច្រើន។ ដូច្នេះហើយ វាក៏ជួយអោយអ្នកជោគជ័យក្នុងអាជីពរបស់អ្នកផងដែរ។ នៅពេលព្រឹកមានសភាពស្ងាត់ល្អដែលអ្នកអាចផ្ដោតអារម្មណ៍ទៅលើកិច្ចការរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចចំណាយពេលគ្រប់គ្រាន់ជាមួយមនុស្សដែលអ្នកស្រឡាញ់ផងដែរ។
៣) អ្នកអាចរៀបចំគម្រោងបានល្អជាងមុន៖ អ្នកអាចរៀបចំគោលបំណងបានល្អជាងមុន ប្រសិនបើភ្ញាក់ពីព្រលឹមព្រោះថា មានពេលគ្រប់គ្រាន់ដើម្បីគិត និង រៀបចំ។ នៅពេលអ្នករៀបចំគម្រោងបានល្អ អ្វីៗក៏ដំណើរការបានល្អដែរ។
៤) មើលពីបញ្ហា
អ្នកអាចមានពេលគ្រប់គ្រាន់ ដើម្បីគិត និង ប្រមើលមើលពីបញ្ហាដែលអាចជួបប្រទះក្នុងពេលដែលអ្នកចេញសកម្មភាពការងារ។ ការប្រមើលមើលបែបនេះ វាជាចំណុចល្អមួយដែលជួយឲ្យអ្នកអាចស្វែងរកដំណោះស្រាយសមស្របដើម្បីឆ្លើយតបជាមួយបញ្ហានោះ៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.guidedmind.com