អ្នក​ចិត្តសាស្ត្រ​បាន​និយាយ​ថា​ ​មនុស្ស​នៅ​ក្នុង​លោក​​​យើង​នេះ​មាន​មនុស្ស​តែ​៥​ប្រភេទ​តែ​ប៉ុណ្ណោះ​ តើ​​អ្នក​ស្ថិត​ក្នុង​ចំណោម​ប្រភេទ​ណា​ដែរ?​​



មាន​មនុស្ស​ជាច្រើន​មិន​ដែល​សូវ​ជា​បាន​ចាប់​អារម្មណ៍​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន​ប៉ុន្មាន​ទេ តែ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មិន​បាន​ស្គាល់​ច្បាស់​ពី​ភាព​ខ្លាំង​និង​ភាព​ខ្សោយ​របស់​ខ្លួន​ពិត​ប្រាកដ ដែល​អ្នក​ចិត្តសាស្ត្រ​ភាគច្រើន​ជឿជាក់​ថា​មនុស្ស​មាន​បុគ្គលិក​លក្ខណៈ​តែ​៥​បែប​ប៉ុណ្ណោះ​ដូច​ខាង​ក្រោម៖

១) មាន​មនសិការ៖ ភាគច្រើន​មនុស្ស​ដែល​មាន​មនសិការ​ខ្ពស់​ជា​មនុស្ស​ដែល​រៀប​រយ មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង និង ​ម្ចាស់ការលើខ្លួនឯង។ មនុស្ស​ជំពូក​នេះ​ចូលចិត្ត​រៀប​គម្រោង​ទុក​មុន​នឹង​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ​ដើម្បី​ទទួល​បាន​លទ្ធផល​ដ៏​គួរ​ឲ្យ​ពេញ​ចិត្ត។

២)  មាន​ទំនាក់​ទំនង​ល្អ​បែប​ធម្មជាតិ៖ មនុស្ស​ប្រភេទ​ចូលចិត្ត​និយាយ​ពី​នេះ​ពី​នោះ​ច្រើន​ ហើយ​ពួកគេ​ក៏​ចូលចិត្ត​ធ្វើ​ការងារ​សង្គម​ច្រើន​ផង​ដែរ​ដើម្បី​មាន​ឱកាស​បាន​ស្គាល់​មនុស្ស​ថ្មី​ច្រើន​ ហើយ​វា​មិន​មែន​ជា​ការ​ពិបាក​សម្រាប់​ពួក​គេ​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ថ្មី​នោះ​ទេ។

៣) មនុស្សឆាប់ចុះសម្រុង​៖ មនុស្ស​ជំពូក​នេះ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ចិត្ត​ល្អ​ ហើយ​គួរ​ឲ្យ​ស្រលាញ់​នៅ​ក្នុង​ភ្នែក​អ្នក​ដទៃ យ៉ាង​ណា​មិញ​មនុស្ស​ប្រភេទ​ក៏​មិន​សូវ​ចូល​ចិត្ត​មាន​រឿង​ជាមួយ​អ្នក​ដទៃ​ដែល​នាំ​ឲ្យ​ពួកគេ​ឈឺ​ក្បាល​នោះ​ទេ។

៤) ​មាន​ការ​ចង់​យល់​ចង់​ស្គាល់​ច្រើន៖ មនុស្ស​ប្រភេទ​នេះ​បើក​ទូលាយ​ចំពោះ​ការ​ទទួល​យក​បទ​ពិសោធន៍​ថ្មីៗ​ មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ព្រម​ទាំង​មាន​ភាព​ជា​ឯករាជ្យ​ដ៏​ខ្លាំង​ផង​ដែរ ហើយ​ពួក​គេ​មិន​សូវ​មាន​ភាព​ខ្លាច​ញញើត​ប៉ុន្មាន​នោះ​ទេ​ ដោយ​សារ​តែ​គេ​ចង់​ចេះ​ចង់​ដឹង។

៥)  មាន​អារម្មណ៍​មិន​ស្ថិតស្ថេរ៖ មនុស្ស​ជំពូក​នេះ​តែង​មាន​អារម្មណ៍​ម្ដង​សប្បាយ​ ម្ដង​ខឹង​មួម៉ៅ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពិបាក​ស្មាន​ចិត្ត​របស់​ពួក​គេ​មែន​ទេ ហើយ​បើ​អ្នក​ស្គាល់​មនុស្ស​ប្រភេទ​នេះ​ជា​លើក​ដំបូង​អ្នក​ប្រហែល​ជា​មិន​ចូលចិត្ត​ពួកគេ​នោះ​ទេ។

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព​៖ www.inc.com

X
5s