វិធីសាស្ត្រ​ទាំង​៦ ​​​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មេ​ដឹកនាំ​ដ៏​ល្អ​ម្នាក់​ ​និងគ្មាន​នរណា​ចង់​ចាក់ចេញ​ពី​អ្នក​



មុន​នឹង​អ្នក​អាច​ក្លាយ​ជា​មេ​ដឹក​នាំ​ម្នាក់​ដ៏​មាន​សមត្ថភាព​ អ្នក​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​ជាច្រើន​ព្រម​ទាំង​ត្រូវ​ការ​ជំនាញ​ជាច្រើន​ថែម​ទៀត​ផង។ ខាង​ក្រោម​នេះ​ជា​គ្រឹះ​មូលដ្ឋាន​ទាំង៦ចំណុច​ដែល​អ្នក​គួរ​តែ​រៀន​ហើយ​អនុវត្ត​តាម៖

១) ការ​សន្ទនា​ និង​ការ​ផ្សារ​ភ្ជាប់​រវាង​គ្នា​នឹង​គ្នា៖ ធ្វើ​ជា​មេ​ដឹក​នាំ​ អ្នក​គួរ​តែ​ចេះ​មាន​ភាព​អត់​ឪន ការយល់​ពី​គ្នា ភាព​អាណិត​អាសូរ​ ការ​ស្រលាញ់ និង​គំនិត​វិជ្ជមាន​ចំពោះ​សមាជិក​ក្រុម​គ្រប់​រូប។​ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ក្រុម​របស់​អ្នក​រឹត​តែ​មាន​ភាព​រឹងមាំ​និង​មិន​ងាយ​នឹង​បំបែក​បាន។

២) ស្គាល់​ពី​សមាជិក​ក្រុម​របស់​ខ្លួន​ច្បាស់៖ អ្នក​គួរ​តែ​ស្គាល់​ថា​អ្នក​នេះ​មាន​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​អ្វី​ខ្លះ ហើយ​អ្នក​នោះ​មាន​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​អ្វី​ខ្លះ​ដែរ។ នេះ​ជា​ចំណុច​ដែល​មេ​ដឹក​នាំ​គ្រប់​រូប​គួរ​តែ​ដឹង​មុន​នឹង​រៀប​ចំ​គោលដៅ​សម្រាប់​ក្រុម​របស់​ខ្លួន។

៣) លើក​ទឹក​ចិត្ត​ឲ្យ​សមាជិក​ក្រុម​បញ្ចេញ​គំនិត៖ ក្នុង​នាម​ជា​មេ​ដឹក​នាំ​ម្នាក់​ អ្នក​មិន​គួរ​បញ្ចេញ​យោបល់​តែ​ម្នាក់​ឯង​ហើយ​ឲ្យ​សមាជិក​ក្រុម​ធ្វើ​តាម​តែ​ម្យ៉ាង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​គួរ​តែ​ទុក​ពេល​ឲ្យ​ពូក​គេ​បាន​បញ្ចេញ​មតិ​ខ្លះ។

៤) គិត​អ្វី​ដែល​វិជ្ជមាន៖ ការ​ធ្វើ​បែប​នេះ​ផ្ដល់​ជា​គំរូ​ល្អ​មួយ​ដល់​សមាជិក​ក្រុម​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​គិត​ពី​ចំណុច​វិជ្ជមាន​​ មុននឹងចាប់ផ្តើមធ្វើរឿងផ្សេងៗ។ នេះ​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដែរ ព្រោះ​ថា​ពួកគេ​នឹង​មិន​ផ្ដោត​ទៅ​លើ​បញ្ហា​ខ្លាំង​ពេក​នោះ​ទេ​តែ​ពួក​គេ​នឹង​ផ្ដោត​ខ្លាំង​ទៅ​លើ​ដំណោះស្រាយ​វិញ។

៥) ព្យាយាម​បង្ហាញ​ច្រើន​ជាង​ការ​បង្គាប់៖ អ្នក​ដឹក​នាំ​មិន​មែន​អង្គុយ​ចាំ​តែ​បញ្ជា​រហូត​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​គឺ​ពួកគេ​បង្ហាញ​ក៏​ដូចជា​ធ្វើ​ការ​ណែនាំ​ទៅ​ដល់​សមាជិក​ក្រុម​របស់​ពួក​គេ​ពោល​គឺ​ពួក​គេ​មិន​មែន​បាន​ត្រឹម​តែ​ទ្រឹស្ដី​នោះ​ទេ។

៦) និយាយ​ត្រង់ៗ៖ អ្នក​មិន​គួរ​លាក់​អ្វី​ដែល​ខ្លួន​ចង់​និយាយ​ឬ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ចំពោះ​ក្រុម​របស់​អ្នក​នោះ​ទេ តែ​នេះ​ក៏​មិន​ឲ្យ​អ្នក​ទៅ​និយាយ​ឆៅ​នោះ​ដែរ​គឺ​អ្នក​ត្រូវ​តែ​រក​ពេល​វេលា​ ទី​កន្លែង និង​ ស្ថានភាព​សាក​សម​ផង​ដែរ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.businessnewsdaily.com

X
5s