ទម្លាប់រៀនសូត្រមិនល្អទាំង៧ដែលអ្នកគួរតែផ្លាស់ប្ដូរចេញជាបន្ទាន់
ការបង្កើតទម្លាប់រៀនសម្រាប់ខ្លួនឯងផ្ទាល់គឺជារឿងមួយដែលមិនជាស្រួលឬក៏លំបាកណាស់ណានោះទេ តែអ្នកគួរតែគិតថាតើទម្លាប់ដែលអ្នកនឹងបង្កើតនោះមានប្រសិទ្ធភាពខ្ពស់ដែរឬក៏អត់ទេ។ យ៉ាងណាមិញទម្លាប់ទាំង៧ខាងក្រោមនេះត្រូវបានអនុវត្តដោយសិស្សជាច្រើនតែវាហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពនោះទេ ដូចនេះអ្នកមិនគួរអនុវត្តនូវទម្លាប់មិនល្អទាំងនេះទៀតទេ៖
១) រៀននៅផ្ទះ៖ការរៀននៅផ្ទះពិតជាផ្ដល់ភាពងាយស្រួលច្រើន តែក៏មានការរំខានច្រើនផងដែរដូចជា សំឡេងទូរទស្សន៍ សំឡេងចម្អិនម្ហូប ឬក៏មានការរំខានពីអ្នកជិតខាងជាដើម។ ម្យ៉ាងទៀតអ្នកនឹងមានពេលសម្រាកច្រើន ហើយទៅញាំនេះញាំនោះ ដែលធ្វើឲ្យអ្នកមិនមានពេលវេលារៀនច្រើនពិតប្រាកដ។ យកល្អអ្នកគួរតែរៀននៅបណ្ណាល័យនៅសាលាព្រោះថាវាមានភាពស្ងប់ស្ងាត់និងមានឯកសារជាច្រើនជាជំនួយ។
២) រៀនជាលក្ខណៈក្រុម៖ វាជាជម្រើសល្អមួយក្នុងការរៀនជាក្រុម ប៉ុន្តែអ្នកគួរតែដឹងផងថាវាមានឧបសគ្គជាច្រើនព្រោះថាអ្នកត្រូវចាំអ្នកនេះអ្នកនោះទាល់តែបានជួបជុំគ្នា ហើយទោះបីអ្នកមានភាពមោះមុតយ៉ាងណា មិនយូរមិនឆាប់ អ្នកនឹងនាំគ្នាជជែកពីរឿងអ្វីផ្សេងក្រៅពីមេរៀនរបស់អ្នក។
៣) មិនគួររៀនទាល់តែជិតថ្ងៃប្រឡងនោះទេ៖ មានសិស្សជាច្រើនចូលចិត្តរៀនតែជិតដល់ពេលប្រឡងតែប៉ុណ្ណោះគឺពួកគេរៀនទាល់តែដាច់យប់ជាដើម។ អ្នកប្រហែលគិតថាវាមិនមែនជាបញ្ហាអ្វីធំដុំនោះទេ តែវាជាផ្ដល់ប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សុខភាព។
៤) ពន្យារពេលរៀន៖ ការពន្យារពេលរៀនគឺជាមូលហេតុដ៏ចម្បងមួយដែលធ្វើឲ្យអ្នកខ្ជិលនិងមិនងាយបានចាប់ផ្ដើមរៀននោះទេ ព្រោះថានៅពេលដែលអ្នកចង់ចាប់ផ្ដើមគឺមិនដឹងថាគួរផ្ដើមពីចំណុចណាដោយសារតែមានមេរៀនគរច្រើនពេក។
៥) មិនបានគ្រោងការងាររបស់អ្នក៖ អ្នកគួរតែគ្រោងជារៀងរាល់ថ្ងៃថាអ្នកត្រូវធ្វើនូវថ្ងៃបន្ទាប់ទៀតដែលជាការងាយស្រួលសម្រាប់អ្នកក្នុងការចាប់ផ្ដើមធ្វើវាព្រោះថាអ្នកមិនបាច់ចំណាយពេលក្នុងការគិតថាត្រូវធ្វើអ្វីមុនទេ។
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.onlineclasses.org