បុគ្គល​ជោគជ័យ​ក្នុង​ជីវិត​​៧​រូប​ ​ដែល​​ធ្លាប់​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ការងារ​



នៅ​ពេល​អ្នក​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ​​អ្នក​ប្រាកដ​ជា​​ តក់ស្លុត​​ពី​បញ្ហា​នោះ​។​​​ តែ​អ្នក​ត្រូវ​គិត​ថា​បាត់បង់​ការងារ​​អាច​ជា​ការ​ឈឺ​ចាប់​មួយ​តែ​វា​មិន​អាច​មក​បំផ្លាញ​ជីវិត​របស់​អ្នក​ទាំង​មូល​បាន​ទេ។ នេះ​គឺ​ជា​បុគ្គល​គំរូ​ដែល​បាន​ផ្លាស់​ប្ដូរ​ការ​បរាជ័យ​ការងារ​មក​ជា​ភាព​ជោគជ័យ​វិញ៖

១) លោក​​ Steve Jobs ត្រូវ​បានបញ្ឈប់ពី​មុខ​តំណែង​ជា​ ប្រធាន​របស់​Macintosh Group ដោយ​គណៈ​នាយក​ក្រុមហ៊ុន​Appleហើយ​បន្ទាប់​មក​លោក​ក៏​បាន​​លា​ឈប់​ពី​ក្រុមហ៊ុន​។ គាត់​បាន​បង្កើត​ក្រុមហ៊ុន​កុំព្យូទ័រ​មួយ​ឈ្មោះ​ថា NEXT បន្ទាប់​មក​លោក​ក៏​វិល​ទៅ​រក​ក្រុមហ៊ុន​Apple ​វិញ​គួប​ផ្សំ​នឹង​បទពិសោធន៍​ដ៏​ល្អ​ៗ​ជា​ច្រើន។

២) Mark Cuban ៖ ការងារ​ដំបូង​របស់​លោកMark Cuban គឺ​ជា​អ្នក​លក់​IBM Computers នៅ​ទី​ក្រុង​Dallas ។ ដំបូង​ឡើយ​គាត់​មិន​ទាន់​​ច្បាស់​ពី​ការងារ​របស់​គាត់​នោះ​ទេ​ តែ​ពេល​​ដែល​គាត់​បាន​យល់​ដឹង​ពី​​ការ​រក​លុយ​តាម​រយៈ​​Software​​​​​​​ គាត់​ក៏​បាន​ផ្លាស់​ទៅ​កាន់​ការិយាល័យ​អតិថិជន​វិញ។ តែ​ថ្ងៃ​មួយ​គាត់​បាន​ធ្វើ​អោយ​មាន​កំហុស​ដោយ​មិន​បាន​បើក​ហាង​លក់​ដូរ​នោះ​មួយ​ថ្ងៃ​ ព្រោះ​គាត់​ជាប់​រវល់​បិទ​បញ្ជី​នៅ​ការិយាល័យ​អតិថិជន​ដែល​ជា​ហេតុ​នាំ​អោយ​គាត់​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ។ ​តែ​ពេល​នេះ​គាត់​ក្លាយ​ជា​មហាសេដ្ឋី​ម្នាក់ ហើយ​ក៏​បាន​ប្រាប់​ថា​លោក​មិន​ស្ដាយ​ក្រោយ​ក្នុង​ការ​បាត់បង់​ការងារ​លើក​ដំបូង​របស់​លោក​ទេ។  

៣) Michael Bloomberg ៖ ​Michael គឺ​ជា​មហាសេដ្ឋី​និង​ជា​អតីត​ចៅហ្វាយ​ក្រុង​នៅ​ទីក្រុង​New York ពេល​នេះ​គាត់​ពិត​ជា​បុគ្គល​ដ៏​ជោគជ័យ​មួយ​រូប​ហើយ​លោក​ក៏​បាន​និយាយ​ថា​​ លោក​មិន​អាច​មាន​ថ្ងៃ​នេះ​ទេ​ប្រសិន​បើ​លោក​មិន​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​នោះ។ លោក​និយាយ​ថា​៖​ «​គ្មាន​នរណា​ម្នាក់​ផ្ដល់​ការងារ​អោយ​ខ្ញុំ​ទេ​ ខ្ញុំ​ហាក់​ដូច​ជា​មាន​ជំនឿ​ចិត្ត​ច្រើន​ពេក​ក្នុង​ការ​ស្វែង​រក​ការងារ ចុះ​ហេតុ​អ្វី​ក៏​ខ្ញុំ​មិន​បង្កើត​ក្រុមហ៊ុន​មួយ​ដោយ​ខ្លួន​ឯង​ទៅ»។  

៤) Jerry Seinfeld ៖ Seinfeld គឺ​ជា​មនុស្ស​ដ៏​ជោគជ័យ​មួយ​ក្នុង​ការ​សម្ដែង​Show កំប្លែង​របស់​គាត់។ ​គាត់​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​នៅ​​​​សម្រាប់​ការ​សម្ដែង​លើក​ដំបូង​របស់​គាត់។​ លោក​មិន​អោយ​បញ្ហា​ទាំង​នោះ​បញ្ឈប់​លោក​បាន​ទេ។ លោក​ចាប់​ផ្ដើម​អភិវឌ្ឍ​ខ្លួន​ឯង​ហើយ​បង្កើត​ការ​សម្ដែង​​Show ដោយ​ខ្លួន​ឯង​ទៀត​ផង។​​

៥) Truman Capote ៖ ពេល​គាត់​អាយុ​១៧​ឆ្នាំ​គាត់​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​​ការងារ​​​ដោយ​សារ​តែ​គាត់​បាន​បោះពុម្ព​ផ្សាយ​​មាក់ងាយ​កវី​និពន្ធ​ម្នាក់​ឈ្មោះ Robert Frost ។ ​ក្រោយពេល​មានបញ្ហារួចមក ​វាកាន់តែ​ធ្វើឲ្យរូបលោកមានការតស៊ូ និង​ជោគជ័យជាង​មុនទៅទៀត ក្នុងនាមជាអ្នកនិពន្ធម្នាក់។  

៦) George Foreman ៖ លោក​Foreman ទទួល​បាន​ជោគជ័យ​ដ៏​ធំ​ៗ​ក្នុង​ជីវិត​ជា​ច្រើន​តែ​គាត់​នៅ​តែ​មាន​ការ​សោក​ស្ដាយ​ចំពោះ​ការ​បាត់បង់​ការងារ​លើក​ដំបូង​របស់​គាត់។ ការងារ​ដំបូង​របស់​គាត់​គឺ​ជា​អ្នក​រុះរើ​អីវ៉ាន់​​​អោយ​ក្រុមហ៊ុន​មួយ​ តែ​ដោយ​សារ​តែ​ការ​ភ្លេច​ភ្លាំង​កាលវិភាគ​របស់​ខ្លួន​បាន​ធ្វើ​អោយ​គាត់​បាត់បង់​ការងារ។ គាត់​បាន​និយាយ​ថា​ប្រសិន​បើ​ខ្ញុំ​មិន​បាន​បណ្ដេញ​ចេញ​ទេ​នោះ​ប្រហែល​ជា​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ទី​នោះ​មួយ​ជីវិត​ហើយ​មើល​ទៅ។

៧) Bernie Marcus & Arthur Blank ៖ អ្នក​ប្រហែល​ជា​មិន​ចាំ​ថា​អ្នក​ទាំងនោះ​ជា​អ្នក​ណា​ទេ​តែ​អ្នក​ប្រាកដ​ជា​ឃើញ​ឈ្មោះ​នេះ​នៅ​ក្នុង​ហាង​របស់​គេ​ឈ្មោះ​The Home Depot ។ ពួក​គេ​ធ្លាប់​ជា​អគ្គនាយក​នៅ​ឯ​ Handy Dan ​រដ្ឋ ​Carlifornia​ តែ​ក្រុមហ៊ុន​មាន​បញ្ហា​រួច​ពួក​គេ​ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ។​​ តែ​ការ​បណ្ដេញ​ចេញ​បាន​បង្រៀន​អោយ​ពួក​គេ​​មាន​គំនិត​​បង្កើតជំនួញដោយខ្លួនឯង រហូតទទួលបានជោគជ័យធំធេង៕  

ប្រែ​សម្រួល៖ ព្រំ​សុវណ្ណកណ្ណិកា ប្រភព៖www.cheatsheet.com

X
5s