គតិបណ្ឌិតចំនួន ៣ឃ្លា ដែលចង្អុលបង្ហាញប្រាប់អ្នកឲ្យឃើញពីទីណានៅក្នុងជីវិតរបស់អ្នកដែលមានកំហុស
ខាងក្រោមនេះគឺជាគតិបណ្ឌិតចំនួន ៣ឃ្លា ដែលចង្អុលបង្ហាញប្រាប់អ្នកឲ្យឃើញពីទីណានៅក្នុងជីវិតរបស់អ្នកដែលមានកំហុស:
១) «អត្តាមិនខុសនោះទេ។ វាគ្រាន់តែមិនដឹងខ្លួនប៉ុណ្ណោះ។ នៅពេលអ្នកសង្កេតមើលអត្តានៅក្នុងខ្លួនឯង អ្នកកំពុងតែចាប់ផ្ដើមទៅហួសរំលងវាហើយ។ កុំចាត់ទុកអត្តាធ្វើដូចវាសំខាន់ពេក។ នៅពេលអ្នកពិនិត្យឃើញឥរិយាបថដែលមានភាពអាត្មានិយមនៅក្នុងខ្លួនឯង ចូរញញឹម។ ម្ដងម្កាល អ្នកប្រហែលជាអាចនឹងសើចទៀតផង។ តើមនុស្សជាតិត្រូវបានបោកប្រាស់ដោយវាអស់រយៈពេលយ៉ាងយូរបែបនេះបានយ៉ាងដូចម្ដេច ? អ្វីដែលសំខាន់បំផុត ចូរដឹងថាអត្តាមិនមែនជារបស់ផ្ទាល់ខ្លួននោះឡើយ។ វាមិនមែនជាអ្នកនោះទេ។ បើអ្នកចាត់ទុកថាអត្តាគឺជាបញ្ហាផ្ទាល់ខ្លួន នោះវានឹងគ្រាន់តែជាអត្តាកាន់តែច្រើនប៉ុណ្ណោះ។» Eckhart Tolle
២) «ប្រលែងចោលនូវចិត្តដែលរអ៊ូរទាំ។ វានឹងមិននាំអ្នកទៅកាន់ទីនៃភាពល្អប្រសើរនោះឡើយ។ ប្រលែងចោលនូវភាពអវិជ្ជមាន នូវការគិតឆ្កួតឡប់ដែលយើងបានធ្វើ មិនត្រឹមតែការគិតអវិជ្ជមាននោះទេ សូម្បីតែការគិតវិជ្ជមានមួយចំនួនក៏ដោយ។ ដោយសារតែយើងគិតច្រើនហួសហេតុ ហើយវាបានបញ្ឈប់យើងពីការដែលមានសន្តិភាពផ្លូវចិត្ត។ នៅពេលអ្នកគិតពីជីវិត អ្នកមិនអាចរីករាយនឹងជីវិតបានឡើយ។ អ្នកគ្រាន់តែស្ដាប់ការអធិប្បាយប៉ុណ្ណោះ។ អ្នកអានសៀវភៅអំពីជីវិត ការគិតនិងទស្សននៅក្នុងចិត្តរបស់អ្នក តែអ្នកមិនបានរីករាយនឹងរបស់ពិតបានពិតប្រាកដនោះឡើយ។» Ajahn Brahm
៣) «វាមានកន្លែងនៃសន្តិភាពមួយនៅក្នុងបេះដូងដែលអ្នកអាចសម្លឹងមើលទៅក្រៅ និងមើលឃើញភាពល្ងីល្ងើរបស់ពិភពលោក។ អ្នកមិនធ្វើការវាយតម្លៃ រិះគន់ឬបន្តុះបង្អាប់ឡើយ ប៉ុន្តែទទួលយកនូវឥរិយាបថដែលមិនមានសតិដឹងរបស់អ្នកដទៃប្រកបដោយក្ដីមេត្តា។ ទីកន្លែងនេះត្រូវបានហៅថាក្ដីស្រឡាញ់។ វាគឺជាអ្វីដែលមិនអាចត្រូវបានបង្រៀន ត្រឹមតែអាចត្រូវបានបង្ហាញតាមរយៈឧទាហរណ៍ប៉ុណ្ណោះ។ វាមិនមែនជាមេរៀនសម្រាប់ផ្ដល់ឲ្យ វាគឺជាសម្ពន្ធភាពជាមួយជីវិត។ វាមិនមែនជាការវាយតប់ជាមួយដំបង ប៉ុន្តែគឺជាការបំបោសអង្អែលជាមួយនឹងដៃដែលបើកចំហ។ វាគឺជាកម្លាំងដែលខ្លាំងក្លាបំផុតនៅក្នុងចក្រវាលប៉ុន្តែត្រូវការពេលវេលាដើម្បីយល់។ មនុស្សណាដែលជំរុញអ្នកឲ្យភ័យខ្លាចមិនមែនជាមិត្តភ័ក្ដិរបស់អ្នកឡើយ។ មនុស្សណាដែលបង្ហាញនូវការរួបរួមគ្នានិងភាពមានទំនាក់ទំនងគ្នាទៅវិញទៅមកនៃអ្វីៗទាំងអស់មិនចង់បានអ្វីមួយពីអ្នកនោះឡើយ។ នៅពេលអ្នកភ័យខ្លាច អ្នកបានក្លាយជាជនរងគ្រោះហើយ នៅពេលអ្នកពោរពេញដោយក្ដីស្រឡាញ់ អ្នកបាននៅចំទីកន្លែងដែលអ្នកចង់នៅហើយ។ ការចែករំលែកនៃក្ដីស្រឡាញ់ដែលមិនមានលក្ខខណ្ឌនេះគឺជាផ្លូវនៃបេះដូង។» Michael Kewley
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគចំនួន៨ឃ្លាពីសៀវភៅ Conversations with God ដោយកវីនិពន្ធអាមេរិក Neale Donald Walsch