គតិចំនួន ៧ឃ្លា ពី Chogyam Trungpa គ្រូបង្រៀនសមាធិរបស់ព្រះពុទ្ធសាសនាទីបេ
ថ្ងៃនេះយើងបានចងក្រងនូវគតិចំនួន ៧ឃ្លា ពី Chogyam Trungpa គ្រូបង្រៀនសមាធិរបស់ព្រះពុទ្ធសាសនាទីបេ:
១) «ដំណឹងអាក្រក់គឺអ្នកកំពុងតែធ្លាក់ទៅក្នុងលំហអាកាស មិនមានអ្វីដែលអាចចាប់តោងបាន មិនមានឆត្រយោងឡើយ។ ដំណឹងល្អគឺ វាមិនមានដីឡើយ។»
២) «ល្អនិងអាក្រក់ រីករាយនិងសោកសៅ រាល់ការគិតទាំងអស់រលាយសូន្យបាត់ទៅក្នុងភាពទទេដូចជាស្នាមដានរបស់បក្សីនៅលើមេឃ។»
៣) «គោលដៅនៃការជួយគឺជាការធ្វើឲ្យអ្នកដទៃឯករាជ្យពីអ្នក។ អ្នកជួយពួកគេឲ្យមានឯករាជ្យជាងមុនជាជាងធ្វើឲ្យពួកគេញៀន ឬពឹងផ្អែកលើអ្នក។»
៤) «ដើម្បីក្លាយជាអ្នកប្រយុទ្ធវិញ្ញាណ បុគ្គលម្នាក់ត្រូវមានបេះដូងដែលបាក់បែក។ មិនមានបេះដូងដែលបាក់បែក និងភាពទន់ភ្លន់មេត្តាចិត្តនិងភាពទន់ខ្សោយ ភាពជាអ្នកចម្បាំងរបស់អ្នកគឺមិនអាចទុកចិត្តបាននោះឡើយ។ មាននន័យថាអ្្នកត្រូវតែជាមនុស្សដែលមានចិត្តរឹងមាំ ហើយធ្លាប់ហែលឆ្លងរឿងរ៉ាវដ៏ឈឺចាប់ជាច្រើន។»
៥) «ចុងបញ្ចប់ នេះគឺជានិយមន័យនៃសេចក្ដីក្លាហាន គឺជាការមិនភ័យខ្លាចខ្លួនឯង។»
៦) «ការប្រតិបត្តិសមាធិគឺជារបៀបក្នុងការបង្កើតមិត្តភាពជាមួយខ្លួនឯង។ មិនថាយើងមានតម្លៃឬមិនមានតម្លៃក៏ដោយ វាមិនមែនជាចំណុចសំខាន់នោះទេ។ ចំណុចសំខាន់គឺនៅត្រង់អភិវឌ្ឍឥរិយាបថរួសរាយរាក់ទាក់ទៅកាន់ខ្លួនឯង ទទួលយកជំងឺផ្លូវចិត្តដែលលាក់បង្កប់ដែលបានមកដល់។»
៧) «យល់ពីការពិតនៃសេចក្ដីទុក្ខ តាមពិតទៅគឺជាការយល់ពីជំងឺផ្លូវចិត្តរបស់ចិត្តនោះទេ។ ពួកយើងត្រូវបានអូសឲ្យទៅនេះទៅនោះជាមួយនឹងថាមពលដ៏ច្រើន។ មិនថាយើងញាំុ គេង ធ្វើការ លេង អ្វីក៏ដោយដែលយើងធ្វើ ជីវិតមានសេចក្ដីទុក្ខ ទោមនស្ស ការឈឺចាប់។ បើយើងរីករាយនឹងភាពសប្បាយរីករាយ យើងភ័យខ្លាចនឹងបាត់បង់វា។ ពួកយើងស្វែងរកភាពសប្បាយរីករាយកាន់តែច្រើនឡើងៗ ឬព្យាយាមរាប់បញ្ចូលវា។ បើយើងរងទុក្ខនៅក្នុងការឈឺចាប់ យើងចង់គេចចេញពីវា។ យើងឆ្លងកាត់នូវទោមនស្សគ្រប់ពេលវេលា។ រាល់សកម្មភាពទាំងអស់មានទោមនស្សឬការឈឺចាប់ឥតឈប់ឈរ។ ទៅតាមរបៀបណាមួយ យើងបានរៀបចំជីវិតរបស់យើងទៅតាមរបៀបមួយដែលមិនបានអនុញ្ញាតឲ្យយើងនូវពេលវេលាគ្រប់គ្រាន់ដើម្បីភ្លក់នូវរសជាតិរបស់វា។ មានភាពមមាញឹកជាបន្តបន្ទាប់ ការស្វែងរកជាបន្តបន្ទាប់នូវខណៈពេលបន្ទាប់មកទៀត ការអោបក្រសោបជាបន្តបន្ទាប់នឹងជីវិត។ នេះគឺជាទុក្ខ អរិយសច្ចទី១។ យល់និងប្រឈមមុខជាមួយសេចក្ដីទុក្ខគឺជាជំហានដំបូង។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គំនិតដកស្រង់ចំនួន៨ឃ្លាពីម្ចាស់សៀវភៅ The Four Agreement លោក Don Miguel Ruiz