ប្រយោគចំនួន ១០ឃ្លា ពីកវីកំណាព្យដ៏សំខាន់មួយរូបប្រចាំសតវត្សទី២០ លោក T. S. Eliot
ថ្ងៃនេះយើងបានចងក្រងនូវប្រយោគចំនួន ១០ឃ្លា ពីកវីកំណាព្យដ៏សំខាន់មួយរូបប្រចាំសតវត្សទី២០ លោក T. S. Eliot ដែលលោកក៏ជាអ្នកនិពន្ធ អ្នកចេញផ្សាយ អ្នកសរសេររឿងល្ខោន អ្នកវិភាគអក្សរសាស្ត្រ និងអ្នកកែសម្រួលមួយរូប និងថែមទាំងបានជាប់ពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រក្នុងឆ្នាំ១៩៤៨ សម្រាប់ការចូលរួមចំណែកដ៏លេចធ្លោនិងផ្ដួចផ្ដើមរបស់គាត់សម្រាប់កំណាព្យក្នុងពេលបច្ចុប្បន្នផងដែរ:
១) «រវាងទស្សននិងការបង្កើត រវាងអារម្មណ៍និងការប្រតិកម្មឆ្លើយតប ជះនូវស្រមោល។»
២) «អ្នកដឹងតែត្រឹមរូបភាពបាក់បែកមួយគំនរប៉ុណ្ណោះ។»
៣) «មានតែបុគ្គលណាដែលប្រថុយនឹងទៅទីដែលឆ្ងាយខ្លាំងតែប៉ុណ្ណោះពេកប៉ុណ្ណោះទើបអាចរកឃើញថាតើឆ្ងាយប៉ុណ្ណាដែលបុគ្គលម្នាក់អាចទៅបាន។»
៤) «បញ្ហាភាគច្រើននៅលើពិភពលោកត្រូវបានបង្កឡើងដោយមនុស្សចង់ក្លាយជាមនុស្សសំខាន់។»
៥) «មិនថាអ្វីក៏ដោយដែលអ្នកគិត ចូរប្រាកដថាវាគឺជាអ្វីដែលអ្នកគិត។ មិនថាអ្វីក៏ដោយដែលអ្នកចង់បាន ចូរប្រាកដថានោះគឺជាអ្វីដែលអ្នកចង់បាន។ មិនថាអ្នកមានអារម្មណ៍បែបណាក៏ដោយ ចូរប្រាកដថានោះគឺជាអ្វីដែលអ្នកមានអារម្មណ៍។»
៦) «គ្រប់គ្នាគឺម្នាក់ឯង ឬក៏វាស្ដែងមកខ្ញុំបែបនេះ។ ពួកគេបង្កើតសំឡេងអ៊ូអរ ហើយគិតថាពួកគេកំពុងតែនិយាយជាមួយគ្នា។ ពួកគេធ្វើទឹកមុខ ហើយគិតថាពួកគេយល់ពីគ្នាទៅវិញទៅមក។ ហើយខ្ញុំច្បាស់ណាស់ថាពួកគេមិនយល់នោះឡើយ។ តើវាគឺជាមាយាការឬ ?»
៧) «តើជីវិតដែលយើងបានបាត់បង់នៅក្នុងការរស់នៅនៅទីណា ? តើបញ្ញាដែលយើងបានបាត់បង់នៅក្នុងចំណេះដឹងនៅទីណា ? តើចំណេះដឹងដែលយើងបានបាត់បង់នៅក្នុងព័ត៌មាននៅទីណា ?»
៨) «មនុស្សចងបន្តឹងនូវខ្សែនៃភាពច្របូកច្របល់ឲ្យទៅជាការយល់ច្រឡំដ៏ល្អឥតខ្ចោះ។»
៩) «វាគឺជារឿងមិនអាចទៅរួចក្នុងការរចនាប្រព័ន្ធមួយដែលល្អឥតខ្ចោះពេករហូតទាល់តែមិនចាំបាច់មាននរណាម្នាក់ធ្វើមនុស្សល្អនោះឡើយ។»
១០) «យើងមានបទពិសោធន៍តែយើងបានរំលងហួសអត្ថន័យរបស់វា។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ឃ្លា ដែលជាចំណោទដែលអ្នកអាចនឹងមិនធ្លាប់បានសញ្ជឹងគិត