គតិចំនួន ៥ឃ្លា ដែលធ្វើឲ្យអ្នកបាត់បង់ភាពប្រាកដប្រជារបស់អ្នកចំពោះការយល់ឃើញនិងជំនឿរបស់អ្នក
ខាងក្រោមនេះគឺជាគតិចំនួន ៥ឃ្លា ដែលធ្វើឲ្យអ្នកបាត់បង់ភាពប្រាកដប្រជារបស់អ្នកចំពោះការយល់ឃើញនិងជំនឿរបស់អ្នក:
១) «មិនមែនជាពិភពលោក ឬអ្វីមួយនៅក្នុងពិភពលោកដែលជាបញ្ហានោះឡើយ មានតែបញ្ហាផ្ទាល់ខ្លួនរបស់យើងប៉ុណ្ណោះដែលទាមទារឲ្យវាស្របទៅតាមទស្សនជាក់លាក់របស់យើងនៃអ្វីដែលស័ក្ដិសមនៅក្នុងខណៈពេលណាមួយ។ ដូច្នេះហើយចូរទម្លាក់ចុះនូវការទាមទារទាំងនេះ ប្រលែងចោលនូវការរំពឹងទុកនិងមានសេរីភាព។ គ្រប់យ៉ាងគឺមិនអីនោះទេហើយពិភពលោកគឺមិនមានបញ្ហាអ្វីនោះឡើយទៅតាមសភាពពិតរបស់វាបើទោះជាអ្នកមិនព្រមក៏ដោយ។» Michael Kewley
២) «សំណួរមួយនេះ `តើខ្ញុំដឹងពីអ្វីឲ្យប្រាកដ ?` គឺពិតជាពោរពេញទៅដោយអំណាចខ្លាំងក្លាណាស់។ នៅពេលអ្នកសម្លឹងចូលមើលឲ្យជ្រៅចូលទៅក្នុងសំណួរនេះ វាអាចបំផ្លាញពិភពលោករបស់អ្នក។ វាបំផ្លាញនូវរាល់អារម្មណ៍ដឹងរបស់អ្នកទាំងមូលអំពីខ្លួនឯងហើយវាមានចេតនាបែបនេះ។ អ្នកមកដល់ការមើលឃើញថាគ្រប់យ៉ាងដែលអ្នកគិតថាអ្នកយល់អំពីខ្លួនឯង គ្រប់យ៉ាងដែលអ្នកគិតថាអ្នកយល់អំពីពិភពលោក គឺអាស្រ័យទៅលើការសន្និដ្ឋាន ជំនឿនិងទស្សន អ្វីៗដែលអ្នកជឿព្រោះអ្នកត្រូវបានបង្រៀនឬត្រូវបានប្រាប់ថាត្រឹមត្រូវ។ រហូតទាល់តែអ្នកបានមើលឃើញការទទួលដឹងតាមរយៈញាណដែលខុសឆ្គងទាំងនេះនូវអ្វីដែលជាពួកវាពិតប្រាកដ ពុំនោះទេសតិដឹងនឹងត្រូវបានឃុំនៅក្នុងសភាពជាសុបិនមិនខាន។» Adyashanti
៣) «ឥឡូវនេះយើងមានសិទ្ធិក្នុងការទទួលបានព័ត៌មានច្រើនលើសពីការដែលយើងអាចយល់ពីវានៅក្នុងបរិមាណសមរម្យ។ ប្រតិកម្មឆ្លើយតបរបស់យើងទៅកាន់បរិមាណទាំងស្រុងនៃព័ត៌មានដែលត្រូវបានរកឃើញនៅក្នុងអ៊ីនធឺណិត គឺជាញឹកញាប់គ្រាន់តែសម្លឹងមើលនៅលើផ្ទៃខាងលើនៃប្រធានបទនិងព្រឹត្តិការណ៍ជាច្រើនរាប់មិនអស់ប៉ុណ្ណោះឯង។ យើងត្រូវតែចូលទៅជ្រៅជាងនេះ។ ដឹងច្រើនមិនមែនជាការជំនួសឲ្យទទួលអារម្មណ៍ច្រើននោះឡើយ។» 17th Karmapa
៤) «គោរពតាមធម្មជាតិនៃអ្វីៗហើយអ្នកនឹងដើរយ៉ាងមានសេរីភាពនិងមិនត្រូវបានរំខាន។ នៅពេលការគិតនៅជាប់ចំណង ការពិតនឹងត្រូវបានលាក់បាំង ព្រោះអ្វីៗគឺងងឹតនិងមិនច្បាស់។ ការអនុវត្តដ៏ស្មុគស្មាញឈឺក្បាលនៃការវាយតម្លៃបាននាំមកនូវការធុញថប់អារម្មណ៍និងការហត់នឿយ។ តើអត្ថប្រយោជន៍អ្វីទៅដែលអាចទទួលបានមកពីភាពខុសប្លែកគ្នានិងការបែកបាក់គ្នា ?» Sengcan
៥) «ស្ងប់និងមិនស្ងប់កើតចេញមកពីការបំភ័ន្ត ជាមួយនឹងការភ្ញាក់ដឹងខ្លួនគឺមិនមានការចូលចិត្តនិងការមិនចូលចិត្តនោះឡើយ។ ទ្វិកភាពទាំងអស់កើតចេញពីការសន្និដ្ឋានដែលល្ងង់ខ្លៅ។ ពួកវាប្រៀបបានទៅនឹងសុបិននៃផ្កានៅក្នុងខ្យល់ ឆោតល្ងង់នឹងចាប់យកពួកវា។ ទទួលបាននិងបាត់បង់ ត្រូវនិងខុស ការគិតបែបនេះត្រូវតែលុបបំបាត់ចោលឲ្យអស់តែម្ដង។» Sengcan
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិចំនួន៨ឃ្លាពីព្រះសង្ឃ Haemin Sunim អ្នកនិពន្ធសៀវភៅ The Things You Can See Only When You Slow Down