ប្រយោគ​ចំនួន​ ៥ឃ្លា ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ​ល្បីៗ​ប្រចាំ​ឆ្នាំ​



ខាងក្រោម​នេះ​គឺជា​ប្រយោគ​ចំនួន ​៥ឃ្លា ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ​ល្បីៗ​ប្រចាំ​ឆ្នាំ:

១) «សេរីភាព​មិនមែន​ជា​ការ​ដែល​មាន​គ្រប់យ៉ាង​ដែល​យើង​ចង់​បាន​នោះឡើយ ប៉ុន្តែ​វា​គឺជា​ការ​ដែល​អាច​ទៅ​មុខ​បាន​ដោយ​មិន​មាន​អ្វី​ដែល​យើង​ចង់​បាន​និង​នៅតែ​មិន​អី​ជាមួយ​វា។» Rob Bell

២) «ការគិត​និង​អារម្មណ៍​របស់​អ្នក​បាន​មក​ពី​ការ​ចងចាំ​ចាស់ៗ​របស់​អ្នក។ បើ​អ្នក​គិត​និង​ទទួល​អារម្មណ៍​នៅ​ក្នុង​របៀប​ជាក់លាក់​​ណាមួយ អ្នក​ចាប់ផ្ដើម​បង្កើត​ឥរិយាបថ។ ឥរិយាបថ​គឺជា​វដ្ដ​នៃ​ការ​គិត​និង​អារម្មណ៍​ក្នុង​រយៈពេល​ខ្លី​ដែល​ត្រូវ​បាន​ឆ្លងកាត់​ម្ដង​ហើយ​ម្ដង​ទៀត។ ឥរិយាបថ​គឺជា​សភាព​នៃ​អត្ថិភាព​ដែល​ត្រូវ​បាន​បង្រួម​ឲ្យ​ខ្លី។ បើ​អ្នក​ផ្សារភ្ជាប់​ឥរិយាបថ​មួយ​ជួរ​ចូល​គ្នា អ្នក​បង្កើត​បាន​នូវ​ជំនឿ។ ជំនឿ​គឺជា​សភាព​នៃ​អត្ថិភាព​ដែល​ត្រូវ​បាន​អូស​បន្លាយ​ឲ្យ​វែង​ជាងមុន​និង​ច្រើនតែ​ក្លាយ​ជា​ចិត្ត​មិនមាន​សតិដឹង។ នៅពេល​អ្នក​បូក​ជំនឿ​បញ្ចូល​គ្នា អ្នក​បង្កើត​បាន​ជា​ការ​ទទួលដឹង​អារម្មណ៍​តាមរយៈ​ញាណ។ ការ​ទទួលដឹង​អារម្មណ៍​តាមរយៈ​ញាណ​របស់​អ្នកមាន​ទំនាក់ទំនង​គ្រប់យ៉ាង​ជាមួយ​នឹង​ជម្រើស​ដែល​អ្នក​ជ្រើសរើស និង​ការ​ពិត​ដែល​អ្នក​បង្កើត។» Joe Dispenza

៣) «អ្នក​ចិត្តសាស្ត្រ​ប្រាប់​យើង​ថា ដល់​ពេល​ដែល​យើង​អាយុ​បាន​ពាក់កណ្ដាល​៣០ អត្តសញ្ញាណ​ឬ​បុគ្គលិកលក្ខណៈ​របស់​យើង​នឹង​ត្រូវ​បាន​បង្កើត​ជា​ទម្រង់​ទាំងស្រុង។ នេះ​មានន័យថា​សម្រាប់​មនុស្ស​ណា​ដែល​មាន​អាយុ​លើស​ពី​៣៥ យើង​បាន​ចងចាំ​អាកប្បកិរិយា ឥរិយាបថ ជំនឿ ការ​ប្រតិកម្ម​ឆ្លើយតប​ផ្នែក​អារម្មណ៍ ទម្លាប់ ជំនាញ ការ​ចងចាំ​ដែល​ជាប់​ពាក់ព័ន្ធ​គ្នា ការ​ប្រតិកម្ម​ឆ្លើយតប​ដែល​ត្រូវ​បាន​ដាក់​លក្ខខណ្ឌ និង​ការ​ទទួល​ដឹង​អារម្មណ៍​តាមរយៈ​ញាណ​ជា​មួយ​ឈុត ដែល​ឥឡូវនេះ​ត្រូវ​បាន​រចនា​នៅ​ខាងក្នុង​យើង​ដោយ​មិន​ដឹង​ខ្លួន។ កម្មវិធី​ទាំងនោះ​ដំណើរការ​ពួកយើង ព្រោះថា​រាងកាយ​បាន​ក្លាយ​ជា​ចិត្ត។ នេះ​មានន័យថា​យើង​នឹង​គិត​ការ​គិត​ដដែល ទទួល​អារម្មណ៍​នូវ​អារម្មណ៍​ដដែល ប្រតិកម្ម​ឆ្លើយតប​នៅ​ក្នុង​របៀប​ដដែល ស្ដែង​ចេញ​នូវ​ឥរិយាបថ​ដដែល ជឿ​ជំនឿ​ដដែល និង​ទទួល​អារម្មណ៍​តាមរយៈ​ញាណ​ក្នុង​របៀប​ដដែល។» Joe Dispenza

៤) «ប្រហែល​៩៥​ភាគរយ​នៃ​អ្វី​ដែល​ជា​យើង​ដោយ​ពាក់កណ្ដាល​ជីវិត គឺជា​កម្មវិធី​នៅ​ក្នុង​ផ្នែក​ចិត្ត​មិន​ដឹង​ខ្លួន​ជា​មួយ​ជួរ​ដែល​យើង​បាន​ក្លាយ​ជា​មាន​ភាព​ស្វ័យប្រវត្តិ​ដូចជា បើកឡាន ដុសធ្មេញ ញាំុ​ច្រើន​នៅពេល​ស្ត្រេស ព្រួយបារម្ភ​ពី​អនាគត វាយតម្លៃ​មិត្តភ័ក្ដិ​របស់​យើង បន្ទោស​ម្ដាយឪពុក​របស់​យើង មិន​ជឿជាក់​ខ្លួនឯង និង​ចេះតែ​មិន​សប្បាយចិត្ត​ជា​រ៉ាំរ៉ៃ​ជាដើម។» Joe Dispenza

៥) «ខ្ញុំ​ចេះតែ​ស្វែងរក​គ្រូបង្រៀន​មួយ​ទៀត រហូត​រក​ឃើញ​ថា​ត្រី​រៀន​ពី​ទឹក ឯ​ចាប​រៀន​ពី​មេឃ។» Mark Nepo


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៤ឃ្លា ដែល​បាន​ពន្យល់​ចូល​ទៅ​ដល់​ខ្លឹមសារ​ស៊ីជម្រៅ​នៃ​ការ​បង្រៀន​របស់​ព្រះពុទ្ធ

X
5s