ទស្សន​ចំនួន​ ៩ឃ្លា ដែល​បង្កប់​នូវ​អាថ៌កំបាំង​អំពី​មនុស្ស​យើង​ម្នាក់ៗ ធម្មជាតិ និង​ការពិត​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន ​៩ឃ្លា ដែល​បង្កប់​នូវ​អាថ៌កំបាំង​អំពី​មនុស្ស​យើង​ម្នាក់ៗ ធម្មជាតិ និង​ការពិត:

 

១) «ផែនដី​គឺជា​ទីកន្លែង​សម្រាប់​ការ​សិក្សា​រៀនសូត្រ ដែល​មេរៀន​របស់​យើង​ត្រូវបាន​បង្ហាញ​ដល់​យើង​ដោយ​ធ្វើឲ្យ​ពិភពលោក​ខាងក្រៅ​គឺជា​ចំណាំងផ្លាត​យ៉ាង​ពិតប្រាកដ​នៃ​ពិភពលោក​ខាងក្នុង​របស់​យើង។» Diana Cooper

 

២) «អ្នក​នឹង​ដោះស្រាយ​ឧបសគ្គ​របស់​អ្នក​ខុសៗ​គ្នា​អាស្រ័យ​ទៅលើ​កម្រិត​នៃ​សតិ​ដឹង​របស់​អ្នក។» Diana Cooper

 

៣) «បញ្ញា​មិន​ខ្លាច​អ្វី​ទាំងអស់ ប៉ុន្តែ​នៅតែ​អោន​គោរព​ដាក់​ប្រភព​ដើម​របស់​វា ជាមួយ​នឹង​ការ​យល់​ដ៏​ស៊ីជម្រៅ ក្ដីស្រឡាញ់​ចំពោះ​រាល់​អ្វីៗ​ទាំងអស់ ក៏​ព្រោះតែ​វា​បាន​មើលឃើញ​ភាព​ស្រស់​ស្អាត ភាព​ទន់ភ្លន់ ភាព​ផ្អែមល្ហែម​ដែល​បង្កប់​នៅ​ក្នុង​អាថ៌កំបាំង​នៃ​ជីវិត។» Manly P. Hall

 

៤) «ទូទៅ​មិនអាច​ក្លាយ​ជា​ជាក់លាក់ ជាក់លាក់​មិនអាច​ក្លាយ​ជា​ទូទៅ ប៉ុន្តែ​ទូទៅ​កើតឡើង​អាស្រ័យ​ទៅលើ​កម្រិត ឯ​ជាក់លាក់​កើតឡើង​អាស្រ័យ​ទៅលើ​លក្ខខណ្ឌ។» Manly P. Hall

 

៥) «នេះ​គឺជា​ចំណុច​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មួយ ព្រោះថា​រាល់​ចំណេះដឹង​ទាំងអស់​ចង្អុល​បង្ហាញ​នូវ​ភាព​ល្ងង់ខ្លៅ​របស់​មនុស្ស។ ចំណេះដឹង​ត្រូវ​បាន​គេ​សន្មត់​ថា​ត្រូវ​ផ្ដល់ឲ្យ​មនុស្ស​ល្ងង់ខ្លៅ ប៉ុន្តែ​នៅពេល​ដែល​វា​លូតលាស់​ទៅមុខ ពួកគេ​ក៏​រក​ឃើញ​ភាព​ល្ងង់ខ្លៅ​នៅ​ក្នុង​ចំណេះដឹង​នោះ។ ពួកគេ​រកឃើញ​ថា​ពួកគេ​មិន​ទាន់​រកឃើញ​ចម្លើយ​នោះ​ឡើយ។ ពួកគេ​រៀនសូត្រ​បាន​ចេះដឹង​ហើយ ប៉ុន្តែ​មិន​ល្អ។ ពួកគេ​បាន​រៀន​ក្លាយ​ទៅជា​មនុស្ស​រឹងមាំ​ម្នាក់ ប៉ុន្តែ​មិនមែន​រៀន​ស្រឡាញ់។ ពួកគេ​រក​ឃើញ​រឿង​ជាច្រើន ប៉ុន្តែ​ពួកគេ​រក​មិន​ឃើញ​ព្រះ។ ហើយ San Juan ចង្អុល​បង្ហាញ​ថា នៅពេល​ដែល​ចំណេះដឹង​ក្លាយ​ជា​អស្ចារ្យ​គ្រប់គ្រាន់ វា​ក៏​បង្កើន​នូវ​ភាព​ច្របូកច្របល់​នៃ​ការគិត​ដែល​វា​ក៏​កាន់តែ​ពិបាក​ក្នុង​ស្វែងរក​ព្រះ​ដែរ។» Manly P. Hall

 

៦) «តើ​នរណា​ដែល​ជា​មនុស្ស​អស្ចារ្យ ? បុគ្គល​ដែល​ខ្លាំងក្លា​ជាងគេ​នៅក្នុង​សេចក្ដី​អត់ធ្មត់។ បុគ្គល​ដែល​អត់ធន់​នឹង​របួស​យ៉ាង​អត់ធ្មត់ និង​រក្សា​បាន​នូវ​ជីវិត​ដែល​មិន​មាន​ទោស គាត់​គឺជា​មនុស្ស​ពិតប្រាកដ!» H. P. Blavatsky

 

៧) «ច្រវាក់​នៃ​ដែក​ងាយស្រួល​បំបាក់​ជាង​ច្រវាក់​នៃ​ផ្កា។» Eliphas Levi

 

៨) «ថ្នាំពុល​គឺ​នៅ​ក្នុង​គ្រប់​អ្វីៗ​ទាំងអស់ ហើយ​មិនមាន​អ្វីមួយ​ដែល​គ្មាន​ថ្នាំពុល​នោះ​ឡើយ។ តែអ្វី​ដែលសំខាន់ តើ​គេអាច​ធ្វើឲ្យ​វា​ក្លាយ​ជា​ថ្នាំពុល​ឬ​ឱសថ​ព្យាបាល។» Paracelsus

 

៩) «សិល្បៈ​នៃ​ការ​ព្យាបាល​បាន​មក​ពី​ធម្មជាតិ មិនមែន​មក​ពី​គ្រូពេទ្យ​ឡើយ។ ហេតុនេះ​ហើយ​គ្រូពេទ្យ​ត្រូវ​ចាប់ផ្ដើម​មក​ពី​ធម្មជាតិ ជាមួយ​នឹង​ចិត្ត​គំនិត​ទូលំទូលាយ។» Paracelsus

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិបណ្ឌិត​ចំនួន​៧ឃ្លា​របស់ Kodo Sawaki ​គ្រូ Soto Zen មួយរូបរបស់​ជប៉ុន​នា​សតវត្ស​ទី​២០

X
5s