ហេតុផលដ៏មានអត្ថប្រយោជន៍ ៩យ៉ាងដែលអ្នកគួរតែចំណាយពេលវេលានៅម្នាក់ឯង​



យើងចំណាយពេលភាគច្រើនក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងជាមួយមនុស្សដទៃទៀត អាចជាម្តាយឪពុក, ប្អូនប្រុសស្រី, មិត្តភក្តិឬអ្នកជិតខាង, ប្រពន្ធឬប្តី, បុគ្គលិកឬមិត្តរួមការងារជាដើម។ មានតួនាទីជាច្រើនដែលយើងត្រូវដើរតួ ការទទួលខុសត្រូវនិងភារកិច្ចខុសៗគ្នាហើយអ្វីដែលកាន់តែពិបាកនោះគឺរកពេលវេលាសម្រាប់ខ្លួនឯង។ អ្នកមិនគួរណាចំណាយពេលច្រើនពេកទៅអ្នកទាំងនោះហើយគ្មានពេលសម្រាប់ខ្លួនអ្នកនោះទេ អ្នកមានដឹងទេថាភាពរីករាយនឹងជីវិត និងភាពជោគជ័យក៏ត្រូវបានចាប់ផ្តើមពីទំនាក់ទំនងល្អជាមួយខ្លួនឯងផងដែរ។

ដូច្នេះនេះជាហេតុផលមួយចំនួនដ៏មានអត្ថន័យ អត្ថប្រយោជន៍ជាពន់ពេកនៅពេលអ្នកនៅម្នាក់ឯង៖

១) អ្នកអាចបញ្ចូលថាមពលបន្ថែម
ជាញឹកញាប់នៅពេលដែលយើងត្រូវបានហ៊ុំព័ន្ធដោយមនុស្សផ្សេងទៀត យើងបានចំណាយថាមពលជាច្រើន។ ដើម្បីព្យាយាមធ្វើឲ្យអ្នករីករាយ, ធ្វើឲ្យពួកគេសើច, តាមដានអារម្មណ៍របស់ពួកគេ, និងភាពម៉ត់ចត់ដទៃទៀតដែលភ្ជាប់ទំនាក់ទំនងជាមួយអន្តរកម្មទៀងទាត់។ ហើយថាមពលដែលមាននៅក្នុងខ្លួនរបស់អ្នកក៏ដូចគ្នាទៅនឹងថាមពលទូរស័ព្ទអ៊ីចឹងដែរ គឺត្រូវការបញ្ចូលវា។ សូម្បីតែពេលវេលាសម្រាប់ខ្លួនឯងបន្តិចបន្តួចបានអនុញ្ញាតឲ្យអ្នកបញ្ចូលថ្ម និងសម្រាកពីការងារគិតគូរពីអារម្មណ៍ និងបញ្ញានៃអន្តរកម្មថេរ។

២) អ្នកមានពេលវេលាឆ្លុះបញ្ចាំងខ្លួនឯងការតែច្បាស់
ជីវិតរបស់អ្នកតែងតែមានការផ្លាស់ប្តូរក្នុងល្បឿនលឿនឆ្កួតៗ។​​ តាមពិតវាពិតជាកម្រណាស់នៅពេលដែលអ្នកមានពេលអង្គុយម្នាក់ឯងហើយគិតពីជីវិតរបស់អ្នក។ ការនៅម្នាក់ឯងផ្តល់ឲ្យអ្នកនូវឪកាសដ៏ល្អឥតខ្ចោះសម្រាប់ឆ្លុះបញ្ចាំងខ្លួនសូម្បីបន្តិចបន្តួច។ ដោយសារអ្នកមិនបានចំណាយពេលច្រើនក្នុងការគិតពីអារម្មណ៍របស់អ្នកដទៃ វាជាពេលវេលាល្អបំផុតក្នុងបង្វែរការផ្តោតអារម្មណ៍មកលើខ្លួនអ្នក។ ដូច្នេះនៅម្នាក់ឯងផ្តល់នូវបរិយាកាសល្អឥតខ្ចោះសម្រាប់ការឆ្លុះបញ្ចាំង។

៣) អ្នកនឹងទទួលបានការទាក់ទងផ្ទាល់ជាមួយអារម្មណ៍របស់អ្នក
ជាថ្មីម្តងទៀតនៅពេលអ្នកត្រូវបានហ៊ុំព័ទ្ធដោយមនុស្សផ្សេងទៀតគ្រប់ពេលអ្នកព្យាយាមយល់និងបំពេញតាមអារម្មណ៍របស់អ្នកដទៃ។ ដូច្នេះអ្នកបានបាត់បង់ការយល់ចិត្តដោយផ្ទាល់ពីខ្លួនអ្នក។ នៅពេលអ្នកចាប់ផ្តើមរីករាយនឹងការនៅម្នាក់ឯង អ្នកនឹងទទួលបានទស្សនវិស័យកាន់តែច្រើនចំពោះអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក។ អ្នកនឹងបង្កើតការយល់ដឹងស៊ីជម្រៅអំពីថាអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត អ្វីដែលធ្វើឲ្យអ្នកខកចិត្តនិងអ្វីដែលធ្វើឲ្យអ្នកព្រួយ។ ជាមួយនឹងចំណេះដឹងនោះវាកាន់តែងាយស្រួលក្នុងការគ្រប់គ្រងអារម្មណ៍របស់អ្នក។

៤) អ្នកនឹងចាប់ផ្តើមធ្វើអ្វីដែលអ្នកពេញចិត្ត
ពេលដែលអ្នកនៅជាមួយអ្នកដទៃជានិច្ចអ្នកតែងតែធ្វើការសម្របសម្រួលដើម្បីរកដំណោះស្រាយដែលអនុញ្ញាតឲ្យក្រុមរបស់អ្នកទាំងមូលបានរីករាយ។ តែជាអកុសលអ្វីដែលអ្នកចង់បានបំផុតអាចជាមិនមែនអ្វីដែលក្រុមរបស់អ្នកចង់បាន។ ប៉ុន្តែប្រសិនបើអ្នកចំណាយពេលម្នាក់ឯង នៅពេលដែលអ្នកដឹងថាការធ្វើដូច្នេះ​ផ្តល់ឲ្យអ្នកនូវសេរីភាពកាន់តែច្រើនក្នុងការធ្វើអ្វីដែលអ្នកចង់ធ្វើ។

៥) អ្នកនឹងកាន់តែមានផលិតភាព
ជួនកាលការជជែកកម្សាន្តច្រើនជាមួយមិត្តរួមការងារក៏អាចរំខានដល់ផលិតភាពរបស់អ្នកផងដែរ។ មានពេលខ្លះទៀតក្រុមហ៊ុនរបស់អ្នកក៏បានដើរតួជាគ្មានអ្វីក្រៅពីការរំខានពីការបំពេញការងាររបស់អ្នក។ ពេលវេលាដែលចំណាយតែម្នាក់ឯងអាចជាពេលវេលាដែលមានផលិតភាពច្រើនបំផុតនៅក្នុងជីវិតរបស់អ្នក ភាគច្រើនដោយសារតែមិនសូវមានការរំខាន ហើយអ្នកអាចផ្តោតអារម្មណ៍ធ្វើការងារបានកាន់តែប្រសើរ។

៦) អ្នកនឹងមានអារម្មណ៍ថាឯករាជ្យជាងមុន
នៅពេលដែលអ្នករីករាយនឹងការនៅម្នាក់ឯង អ្នកនឹងមានអារម្មណ៍ជឿជាក់លើសមត្ថភាពរបស់អ្នក ហើយនាំឲ្យអ្នកមានអារម្មណ៍ថាឯករាជ្យជាងមុន។ ដែលអ្នកនឹងលែងមានអារម្មណ៍តប់ត្រមល់ ជាមួយនឹងស្ថានភាពជុំវិញខ្លួនដែលធ្លាប់មានកន្លងមក។

៧) អ្នកនឹងត្រូវបានឈប់សម្រាកពីការព្យាយាមធ្វើឲ្យអ្នកដទៃរីករាយជានិច្ច
ជីវិតពោរពេញទៅដោយទំនាក់ទំនងហើយទំនាក់ទំនងភាគច្រើនមានតែនៅពេលដែលមនុស្សពីរនាក់បានរក្សាភាពសប្បាយរីករាយជាមួយគ្នា។​ វាមិនត្រឹមតែអនុវត្តចំពោះទំនាក់ទំនងផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគ្រប់ប្រភេទនៃទំនាក់ទំនង។ នៅពេលដែលអ្នកនៅម្នាក់ឯងសុភមង្គលរបស់មនុស្សតែម្នាក់គត់ដែលអ្នកត្រូវព្រួយបារម្ភក្នុងពេលនេះគឺជារបស់អ្នក។ អ្នកអាចប្រព្រឹត្ដចំពោះខ្លួនអ្នកចំពោះរឿងដែលធ្វើឲ្យអ្នកសប្បាយចិត្ត ប៉ុន្តែប្រហែលជាធ្វើឲ្យអ្នកផ្សេងអាក់អន់ចិត្ត។

៨) អ្នកនឹងមិនចាំបាច់សុំទោសចំពោះអ្វីទាំងអស់
នៅពេលអ្នកចាប់ផ្តើមរីករាយនឹងការនៅម្នាក់ឯងអ្នកនឹងឃើញភ្លាមៗថាភាពឯកោមានន័យថាអ្នកមិនចាំបាច់សុំទោសចំពោះអ្វីដែលអ្នកបានធ្វើនោះទេ។ ជាញឹកញាប់យើងបានធ្វើអ្វីដែលធ្វើឲ្យមនុស្សផ្សេងទៀតមានការខកចិត្ត ឬធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ហើយបន្ទាប់មកត្រូវសុំទោសគេភ្លាមៗ។ ហើយរឿងនោះបណ្តាលឲ្យអ្នកទទួលរងសម្ពាធជាច្រើនចេញពីស្ថានភាព។

៩) អ្នកនឹងឈប់ស្វែងរកដំបូន្មានពីអ្នកដទៃ
ជាញឹកញាប់យើងមានអារម្មណ៍ថាយើងត្រូវការទទួលបាន “យល់ព្រម” ពីមិត្តភក្តិនិងក្រុមគ្រួសាររបស់យើងមុនពេលយើងធ្វើសកម្មភាព។ យើងតែងតែស្វែងរកមនុស្សផ្សេងទៀតដើម្បីទទួលបានដំបូន្មានពីអ្វីដែលយើងគួរធ្វើបន្ទាប់។ ជាការពិតណាស់មានពេលខ្លះដែលមិនត្រឹមតែអាចទទួលយកបានក្នុងការស្នើសុំដំបូន្មានប៉ុណ្ណោះទេប៉ុន្តែចាំបាច់បំផុត។ មានពេលខ្លះរឿងនោះយើងអាចធ្វើបានដោយខ្លួនយើងបានយ៉ាងល្អឥតខ្ចោះជាជាងរកមើលចម្លើយពីអ្នកដទៃ។ នៅពេលអ្នកចាប់ផ្តើមចំណាយពេលវេលាតែម្នាក់ឯងអ្នកនឹងរៀនទុកចិត្តលើសភាវគតិរបស់អ្នកនិងធ្វើការសម្រេចចិត្តដោយការជឿជាក់។

ដោយ៖​ Anthony Arthur

X
5s