ជប៉ុនអនុញ្ញាតឱ្យសិស្សនិស្សិត ជនបរទេសចូលក្នុងប្រទេសរបស់ខ្លួនវិញ​


ប្រជាជនឈរនៅលើកន្លែងសង្កេតការណ៍នៅជិតអាកាសយានដ្ឋានហាន់ដាដាក្នុងទីក្រុងតូក្យូនៅថ្ងៃទី ២៨ ខែមិថុនា។ (រូបថត Bloomberg)

ប្រទេសជ៉បុននឹងបើកព្រំដែនទទួលជនបរទេសឡើងវិញ និងអនុញ្ញាតិឲ្យស្នាក់នៅក្នុងប្រទេសក្នុងរយៈពេលណាមួយ ដោយរួមទាំងសិស្ស និស្សិតផងដែរ ប៉ុន្តែមិនទាន់អនុញ្ញាតិឲ្យភ្ញៀវទេសចរណ៍ចូលក្នុងប្រទេសនៅឡើយ។

លោកនាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក Yoshihide Suga បានមានប្រសាសន៍កាលពីថ្ងៃសុក្រកន្លងទៅថា៖ «ប្រទេសជប៉ុននឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ជនបរទេសទាំងអស់ ដែលមានការអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសនេះមួយរយៈរួមទាំងនិស្សិតផងដែរ ប៉ុន្តែមិនទាន់អនុញ្ញាតិឲ្យភ្ញៀវទេសចរចូលក្នុងប្រទេសចាប់ពីខែតុលាតទៅ»។

លោក Suga បានប្រាប់ក្រុមការងាររដ្ឋាភិបាលថា «ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានភាពរស់រវើកឡើងវិញ វាមិនអាចខ្វះបានទេ ក្នុងការធ្វើការបើកដំណើរច្រកអន្តរជាតិឡើងវិញ»។

ជប៉ុននបានចាត់វិធានការនេះបន្ទាប់ពីចំនួនករណីវីរុសថ្មីបានធ្លាក់ចុះ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែនៅតែរឹតបន្តឹងការធ្វើតេស្តកូវីដ១៩នៅអាកាសយានដ្ឋាននានា។

លោក Yasutoshi Nishimura រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកស្តារសេដ្ឋកិច្ច ដែលជាអ្នកទទួលខុសត្រូវក្នុងការឆ្លើយតបនឹងមេរោគឆ្លងនេះ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាថា រដ្ឋាភិបាលនឹងអនុញ្ញាតិឲ្យនិស្សិត ក្នុងចំណោមអ្នកដែលត្រូវបានអនុញ្ញាតឱ្យចូល។

យោងតាមមន្រ្តីជប៉ុនបានឱ្យដឹងថា រដ្ឋាភិបាលកំពុងពិចារណាក្នុងការកំណត់ចំនួនចូលជនបរទេសប្រហែលជា ១ ០០០នាក់ ក្នុងមួយថ្ងៃ ដោយបង្កើនសមត្ថភាពតេស្តនៅតាមអាកាសយានដ្ឋាននានា។

រដ្ឋាភិបាលបានចាប់ផ្តើមកាត់បន្ថយការធ្វើដំណើររបស់ខ្លួនជាបណ្តើរៗ ហើយ។ ជនបរទេសដែលមានឋានៈជាជនបរទេសនៅក្នុងប្រទេសជប៉ុន ដែលបានធ្វើដំណើរទៅក្រៅប្រទេស ត្រូវបានអនុញ្ញាតឱ្យចូលប្រទេសវិញចាប់ពីខែកញ្ញា។

ជនបរទេស និងអ្នករស់នៅរយៈពេលវែងផ្សេងទៀត ដែលមកពីប្រទេសអាស៊ីមួយចំនួនរួមមានប្រទេសវៀតណាម និងថៃត្រូវបានអនុញ្ញាតឱ្យចូលប្រទេសវិញ។ និស្សិតបរទេសដែលទទួលបានជំនួយរដ្ឋាភិបាលក៏អាចចូលមកក្នុងប្រទេសបានដែរ។

ប្រទេសជប៉ុន កាលពីថ្ងៃសុក្រ បានបន្ថែមប្រទេសសិង្ហបុរី និងប្រ៊ុយណេ នូវក្នុងបញ្ជីឈ្មោះប្រទេសដែលជនបរទេសដែលទើបមកដល់ថ្មី និងអ្នកមានរយៈពេលវែងផ្សេងទៀត នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍ក្រោយ សម្រាប់ប្រទេសសិង្ហបុរីនិងថ្ងៃទី ៨ ខែតុលា សម្រាប់ប្រទេសព្រុយណេ។

យោងតាមក្រសួងការបរទេស បានឲ្យដឹងថា អ្នកដែលមានសិទ្ធិធ្វើដំណើរនឹងត្រូវបានអនុញ្ញាតិឲ្យស្ថិតក្នុងលក្ខខណ្ឌ ដែលពួកធ្វើការនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងវីរុសកូវីដ១៩នេះ។

ប្រទេសជប៉ុន បានអនុញ្ញាតិឲ្យម្ចាស់អាជីវកម្មរយៈពេលខ្លីពីប្រទេសសឹង្ហបូរី ចូលមកក្នុងប្រទេសដោយមិនចាំបាច់ធ្វើការស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ដោយស្ថិតក្នុងលក្ខខណ្ឌដែលពួកគេបានធ្វើតេស្ត៍រកមេរោគឆ្លងមុនពេលចេញដំណើរ និងក្រោយការមកដល់ ដែលបង្ហាញពីដំណើរនៃការស្នាក់នៅរបស់ពួកគេ និងចាត់វិធានការផ្សេងទៀតដើម្បីការពារខ្លួនគេ និងអ្នកដទៃទៀតពីការឆ្លងវីរុស៕

គួរបញ្ជាក់ផងដែរថា ជប៉ុនបានរកឃើញការឆ្លងវីរុសកូវីដ១៩ ជាង ៨ម៉ឺននាក់ ដែលមានអ្នកស្លាប់ជាង ១ ៥០០នាក់ដែលតិចជាងបណ្តាប្រទេស ដែលរងគ្រោះខ្លាំងដូចជាសហរដ្ឋអាមេរិក ដែលមានចំនួនជិត ៧ លាននាក់៕

អត្ថបទ៖ ស្រីណា
ប្រភព៖ Bangkok Post

 

X
5s