Tim Cook៖ អគ្គិភ័យ ព្យុះ និងគ្រោះធម្មជាតិកើតមានបន្តបន្ទាប់នេះ កំពុងបង្ហាញពីផលប៉ះពាល់យ៉ាងខ្លាំងនៃការប្រែប្រួលអាកាសធាតុ
លោក Tim Cook ប្រធានក្រុមហ៊ុន Apple បាននិយាយ កាលពីថ្ងៃច័ន្ទថា លោកចាត់ទុកការកើនឡើងនៃគ្រោះអគ្គិភ័យ ខ្យល់ព្យុះ និងទឹកជំនន់ នាពេលថ្មីៗនេះ គឺជាសញ្ញាមួយដែលបង្ហាញថា អាកាសធាតុកំពុងមានការប្រែប្រួលគួអោយកត់សម្គាល់។
លោក Cook បាននិយាយនៅក្នុងសុន្ទរកថាមួយដែលត្រូវបានចាក់ផ្សាយតាមអ៊ិនធឺរណែត ដោយទស្សនាវដ្តី អាត្លង់ទិចថា «គ្រោះមហន្តរាយទាំងនេះធ្វើឱ្យប៉ះពាល់ដល់វិទ្យាសាស្ត្រដែលបង្ហាញថាឧស្ម័នផ្ទះកញ្ចក់កំពុងមានគ្រោះថ្នាក់ និងបង្កអ្នកបង្កឲ្យមានការផ្លាស់ប្តូរអាកាសធាតុ។
លោក Cook បានលើកហេតុផលថា ភ្លើងឆេះព្រៃនៅលើឆ្នេរសមុទ្រអាមេរិកភាគខាងលិច ខ្យល់ព្យុះបានបោកបក់ភាគខាងត្បូង និងទឹកជំនន់នៅតំបន់ភាគឥសាន និងពាក់កណ្តាលអាត្លង់ទិក ធ្វើឱ្យមានករណីគួរឱ្យកត់សម្គាល់សម្រាប់ការប្រែប្រួលអាកាសធាតុ។
Cook បាននិយាយថា «រាល់ភស្តុតាងទាំងអស់នេះ ខ្ញុំជឿថាវានឹងធ្វើអោយប្រជាជនដែលមិនជឿជាក់លើការប្រែប្រួលអាកាសធាតុ ត្រឡប់មកជឿជាក់និងមានការប្រុងប្រយ័ត្ន»។
បទសម្ភាសន៍ពីចម្ងាយរបស់គាត់ជាមួយនិពន្ធនាយក អាត្លង់ទិច គឺលោក Jeffrey Goldberg ត្រូវបានគេកត់ត្រា កាលពីសប្តាហ៍មុន នៅពេលមានភ្លើងឆេះព្រៃដែលបានឆេះតាំងពីពេលថ្ងៃរហូត់ដល់យប់ នៅរដ្ឋកាលីហ្វ័រញ៉ា ហើយផេះបានធ្លាក់ដូចព្រិលនៅកន្លែងខ្លះ។ Cook បាននិយាយថា «វាពិតជាគួរឱ្យរន្ធត់ណាស់»។ វាជាការរំលឹកអំពីការផ្លាស់ប្តូរអាកាសធាតុដ៏ធ្ងន់ធ្ងរ និងអ្វីដែលជាហានិភ័យ។
លោក Cook បានបដិសេធមិនឆ្លើយតប ថាតើគាត់មានសំណាងអ្វី ដែលអាចបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំពីការប្រែប្រួលអាកាសធាតុក្នុងកំឡុងពេលនៃការសន្ទនាណាមួយរបស់ពួកគេ ដោយនិយាយថា ការផ្លាស់ប្តូរទាំងនោះជារឿងឯកជន។
Cook បាននិយាយថា «ខ្ញុំមិនចង់និយាយអំពីវាឱ្យបានលម្អិតទេ ប៉ុន្តែប្រសិនបើអ្នកចង់គាំទ្រទស្សនវិជ្ជារបស់ខ្ញុំ គឺមានការចូលរួម ខ្ញុំគិតថា វាកាន់តែសំខាន់ក្នុងការចូលរួម នៅពេលអ្នកមិនយល់ស្របលើអ្វីមួយ»។
លោក Trump បានលើកឡើងថា ការកើនឡើងកម្តៅនៃពិភពលោកនឹងត្រឡប់មកជាធម្មតាវិញដោយខ្លួនឯង ហើយវាមិនមែនមកពីការផ្លាស់ប្តូរអាកាសធាតុដែលជាបុព្វហេតុនៃអគ្គិភ័យដ៏កាចសាហាវ នាំឲ្យមានការឆាបឆេះនៅតំបន់ឆ្នេរភាគខាងលិចនោះទេ នេះបើយ៉ោងតាមការលើក ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ជាមួយមន្រ្តីមូលដ្ឋាននៅ រដ្ឋកាលីហ្វ័រញ៉ា កាលពីសប្តាហ៍មុន។
ប្រធានាធិបតី ដែលបានហោះទៅ សាក្រាម៉ិនតូ (Sacramento) នៅកណ្តាលរដ្ឋកាលីហ្វ័រញ៉ា ក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឡើងវិញ បានរុញច្រានអោយការប្រឆាំងនឹងមេដឹកនាំរដ្ឋ ដោយបាននិយាយថា «ការផ្លាស់ប្តូរអាកាសធាតុ ជាឧបសគ្គដែលមិនធ្លាប់មាន»។
នៅពេលមកដល់ឧទ្យាន McClellan ជិត Sacramento លោក Trump បានលើកឡើងម្តងទៀតនូវអំណះអំណាងរបស់គាត់ថា«ភ្លើងឆេះព្រៃ គឺដោយសារតែការថែរក្សាតំបន់ព្រៃមិនគ្រប់គ្រាន់ ដែលធ្វើឱ្យវាងាយឆេះបាន»។
ប៉ុន្តែ នៅក្នុងសន្និសីទកាសែតនេះ អភិបាលខេត្ត កាលីហ្វ័រញ៉ា លោក Gavin Newsom ដែលជាអ្នកប្រជាធិបតេយ្យបានឆ្លើយតបថា អគ្គិភ័យភាគច្រើន បានបង្កឡើងដោយសារកំដៅផែនដីកើនឡើងខ្ពស់។ លោក Trump បានទទូចដល់លោក Wade Crowfoot ប្រធានទីភ្នាក់ងារធនធានធម្មជាតិ កាលីហ្វ័រញ៉ាថា "វានឹងចាប់ផ្តើមត្រជាក់ជាងមុន អ្នកចាំតែមើលទៅ" ។
មន្ត្រីនោះបានឆ្លើយតបវិញថា“ ខ្ញុំសង្ឃឹមថា វិទ្យាសាស្រ្តបានយល់ស្របបែបនេះជាមួយអ្នក” ។
Trump បាននិយាយថា“ខ្ញុំមិនគិតថា វិទ្យាសាស្ត្រដឹងអំពីវាទេ” ។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Trump នៅ រដ្ឋកាលីហ្វ័រញ៉ា ចាប់តាំងពីគ្រោះមហន្តរាយដ៏សាហាវ បានចាប់ផ្តើមនៅទីនោះ និងនៅ រដ្ឋវ៉ាស៊ីនតោន និង អូរីហ្គោន។
គូប្រជែងខាងប្រជាធិបតេយ្យ លោក ចូ បៃដិន Joe Biden បានដាក់ឈ្មោះ លោក Trump ថាជា "អ្នកដុតបំផ្លាញអាកាសធាតុ" ដែលគោលនយោបាយ រួមចំណែកដល់គ្រោះមហន្តរាយធម្មជាតិ។
អត្ថបទ៖ស្រីណា
ប្រភព៖Bangkok Post,The Malaysian Insignt, Indian Lekhak