ទោះបី AI ខ្លាំងនិងឆ្លាតកម្រិតណាក៏មិនអាចចូលមកជំនួស និងគ្រប់គ្រងលើការងារទាំង ១០នេះដែរ
នាពេលអនាគត បច្ចេកវិទ្យា AI ចូលខ្លួនមកជំនួសការងារមនុស្ស ឬអាចនិយាយបានថាចូលមកដណ្ដើមការងាររបស់មនុស្ស។ តែទោះជាយ៉ាងណា ការងារគោលទាំង ១០ នេះ AI មិនអាចចូលមកជំនួសបានទេ។
១) អ្នកគ្រប់គ្រងធនធានមនុស្ស
មិនមែនជារឿងធម្មតាទេដែលក្រុមហ៊ុនមួយមិនអាចខ្វះនាយកដ្ឋានធនធានមនុស្ស ព្រោះនាយកដ្ឋានមួយនេះមាននាទីសំខាន់ក្នុងការគ្រប់គ្រង ដោះស្រាយ និងផ្តល់ជំនួយផ្នែកធនធានមនុស្សដល់អង្គភាព។ នាយកដ្ឋានធនធានមនុស្សដើរតួនាទីត្រួតពិនិត្យលើការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពបុគ្គលិក សម្របសម្រួលក្នុងការប្រតិបត្តិការងាររបស់បុគ្គលិក ដើម្បីការរីកចម្រើននៃដំណើរការរបស់អង្គភាព។ វិស័យនេះត្រូវបានគេព្យាករថានឹងកើនឡើង ៩ ភាគរយនៅឆ្នាំ ២០២៤ នៅពេលក្រុមហ៊ុនរីកចម្រើននិងត្រូវការរចនាសម្ព័ន្ធរឹងមាំបន្ថែមទៀតសម្រាប់គាំទ្រនិងជួយបុគ្គលិក។
២) អ្នកគ្រប់គ្រងផ្នែកលក់
អ្នកគ្រប់គ្រងផ្នែកលក់ជាបុគ្គលម្នាក់ដែលមានជំនាញ និងកម្រិតនៃការគ្រប់គ្រងអារម្មណ៍ខ្ពស់ បើមិនដូច្នោះទេពួកគេមិនអាចធ្វើសម្រេចគ្រោងការលក់សម្រាប់ក្រុមហ៊ុននោះទេ។ ប្រធាន ឬអ្នកគ្រប់គ្រងផ្នែកលក់ក៏ជាអ្នកដែលមានបណ្ដាញទំនាក់ទំនងច្រើនទាំងជាមួយអ្នកផ្គត់ផ្គង់ ដៃគូសហការ គូប្រកួតប្រជែង និងជាអ្នកដែលជួយជម្រុញ លើកទឹកចិត្ត និងបង្វឹកពីយុទ្ធសាស្រ្តលក់ដល់បុគ្គលិក។ អ្នកគ្រប់គ្រងផ្នែកលក់ក៏ត្រូវវិភាគទិន្ន័យនិងបកស្រាយនិន្នាការនៃការផ្លាស់ប្តូរឥរិយាបថនៃការទិញរបស់អតិថិជន ជាហេតុនៃការរៀបចំយុទ្ធសាស្រ្តថ្មីសម្រាប់ការលក់ក្នុងក្រុមហ៊ុន។
៣) អ្នកគ្រប់គ្រងម៉ាឃីធីង
អ្នកគ្រប់គ្រងទីផ្សារត្រូវបកស្រាយទិន្នន័យ តាមដាននិន្នាការតាមដានយុទ្ធនាការដើម្បីបង្កើតអ្វីថ្មីៗជាការបំពេញតម្រូវការជូនអតិថិជន ក៏ដូចជាបង្កើតមាតិកា (Content Creative)។ AI ពិតជាសំខាន់ដែលអាចចូលមកវិភាគលើទិន្នន័យដើម្បីរៀបចំយុទ្ធសាស្រ្តទីផ្សារ និងហើយពួកគេក៏ត្រូវធ្វើការសម្របទៅតាមការផ្លាស់ប្តូរនៃសង្គម។
៤) អ្នកគ្រប់គ្រងទំនាក់ទំនងទូទៅ
មិនថា AI អាចធ្វើការឆ្លើយតបសារជំនួសមនុស្សបានរហ័ស និងទាន់ចិត្តយ៉ាងណាទេ តែ AI ក៏មិនអាចធ្វើការងារផ្នែកទំនាក់ទំនងទូទៅបានដូចមនុស្សដែរ។ អ្នកគ្រប់គ្រងទំនាក់ទំនងទូទៅរបស់ក្រុមហ៊ុនមួយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនកិត្តិនាមដល់ក្រុមហ៊ុន និងអាជីវកម្មទាំងមូល បន្ថែមពីការប្រើប្រាស់បណ្ដាញសង្គមតែមួយមុខ។ អ្នកគ្រប់គ្រងផ្នែកនេះគ្រប់គ្រងលើបេសកកម្មនៃការងារសប្បុរសធម៌ ការរៃអង្គាសជួយដល់អ្នកត្រូវការជំនួយនានាក្នុងសង្គម ក៏ដូចជាសកម្មភាពផ្សេងៗទៀតទាក់ទងនឹងប្រយោជន៍សង្គម។
៥) ប្រធាន ឬនាយកប្រតិបត្តិ
អាចនិយយាបានថា វាមិនអាចទៅរួចនោះទេក្នុងការបង្កើតឱ្យមានភាពជាអ្នកដឹកនាំដោយស្វ័យប្រវត្តិ ដោយការប្រើប្រាស់ AI មកជំនួសការងាររបស់មនុស្ស។ នាយកប្រតិបត្តិជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការគ្រប់គ្រងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនមួយ។ នាយកប្រតិបត្តិជាអ្នកគិត និងដាក់ចេញនូវយុទ្ធសាស្រ្តគោល និងរយៈពេលវែង ហើយក៏កំណត់នូវបេសកកម្ម ឆ្លើយតបគោលបំណង និងចក្ខុវិស័យរបស់ក្រុមហ៊ុន។ វាប្រាកដណាស់ថា ការងារនេះមិន អាចឲ្យ AI ចូលមកជំនួសបានទេ។
៦) អ្នករៀបចំកម្មវិធី (Event Planners)
ការងារជាអ្នករៀបចំកម្មវិធី (Event Planners) ហាក់មានការរីកចម្រើន ព្រោះសង្គមកាន់តែមានការវិវត្តិន៍។ អ្នករៀបចំព្រឹត្តការណ៍ជាអ្នកដែលត្រូវសម្របសម្រួល ចរចាជាមួយអ្នកផ្គង់ផ្គង់ អ្នកម៉ៅការ អ្នកធ្វើការងារឯករាជ្យ និងរៀបចំអ្វីៗទាំងអស់ដែលអតិថិជនត្រូវការសម្រាប់រៀបចំក្នុងកម្មវិធី។ លើសពីនេះអ្នករៀបចំកម្មវិធី ក៏ជាអ្នកដែលភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកពាក់ព័ន្ធដើម្បីដំណើរការកម្មវិធី ដែលការងារនេះមិនអាចឲ្យ AI ចូលមកជំនួសបានទេ។
៧) អ្នកសរសេរអត្ថបទ
ជំនាញសរសេរ ឬជំនាញនិពន្ធជាជំនាញដែលមិនអាចឲ្យ AI មកជំនួសបានទាល់តែសោះ ព្រោះការសរសេរ និពន្ធវាកើតចេញពីខួរក្បាលរបស់មនុស្ស ហើយក៏មានពោរពេញទៅដោយភាពច្នៃប្រឌិតខ្ពស់ មនោសញ្ចេតនា ការគិតគូច្រើន និងមានលក្ខណៈស៊ីជម្រៅខ្លាំង។
៨) Software Developers
Software engineering and development វាជាការងារដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា តែមិនប្រាកដថា AI អាចចូលមកជួយការងារនេះទាំងស្រុកដែរព្រោះមនុស្សជាអ្នករៀបចំនូវគេហទំព័រ (Web Design) និងធ្វើឲ្យមានការពិបាកក្នុងការចម្លងដើម្បីបង្កើនផលិតភាពដល់អតិថិជន។ វិស័យនេះត្រូវបានគេព្យាករណ៍ថា នឹងមានការកើនឡើងប្រមាណ ១៩%នៅក្នុងឆ្នាំ ២០២៤ ដូច្នេះវាជាឱកាសល្អសម្រាប់អ្នកដែលមានជំនាញ និងកំពុងបំពេញការលើផ្នែកនេះ។
៩) Editors
អ្នកកែសម្រួល ឬ Editor ជាអ្នកដែលត្រូវធ្វើការត្រួតពិនិត្យនិងសម្រួលលើបច្ចេកទេស ការរៀបរៀង ឲ្យស្របតាមបចេ្ចកទេសនៃការនិពន្ធ ឬការបង្កើតមាតិកា។ ការគ្រប់គ្រងគេហទំព័រមួយត្រូវការ Editor ចាំបាច់។
១០) អ្នកក្រាហ្វិក
ការងារជា Graphic Designers ត្រូវការគំនិត និងការច្នៃប្រឌិតខ្ពស់ ហើយវាមិនអាចជំនួសដោយ AI នោះទេព្រោះវាកើតចេញពីសិល្បៈ និងបច្ចេកទេសរបស់មនុស្សម្នាក់ៗ។ ដូចជាការងារជាអ្នកសរសេរដែរ វាត្រូវការគំនិតគិតគូរយ៉ាងស៊ីជម្រៅដើម្បីបំពេញតម្រូវការរបស់អតិថិជន៕
ដោយ៖ យ៉ាយ៉ា