អ្នកស្លាប់ម្នាក់ក្នុងចំណោម ៨នាក់នៅអ៊ឺរ៉ុបបណ្ដាលមកពីបញ្ហាកត្តាអាកាសធាតុ​



កត្តាបរិស្ថានដូចជាខ្យល់កខ្វក់ រលកកម្ដៅជាដើម កើតឡើងដោយសារការផ្លាស់ប្ដូរអកាសធាតុដែលស្មើនឹង ១៣ភាគរយនៃការស្លាប់របស់ពលរដ្ឋអ៊ឺរ៉ុប។ នេះបើយោងតាមភ្ងាក់ងារបរិស្ថានអ៊ឺរ៉ុប (European Environment Agency) ចុះផ្សាយដោយ WEF។

មនុស្សប្រមាណ ៦៣០ ០០០នាក់ស្លាប់ក្នុងចំណោម ២៧ប្រទេសក្នុងសហភាពអ៊ឺរ៉ុបគឺដោយសារបញ្ហាបរិស្ថានក្នុងឆ្នាំ២០១២ យោងតាមរបាយការណ៍ដដែល។ 

ការបំពុលខ្យល់បង្កហានិភ័យទៅដល់សុខភាពធ្ងន់ធ្ងន់បំផុតក្នុងសហភាពអ៊ឺរ៉ុប ដែលស្មើនឹងចំនួនអ្នកស្លាប់ ៤០០ ០០០នាក់រៀងរាល់ឆ្នាំ។ ការប្រឈមនឹងខ្យល់កខ្វក់អាចបង្កទៅជាជំងឺទឹកនោមផ្អែម ជំងឺសួត មហារីក ហើយក៏វាអាចបង្ហឲ្យមានអត្រានៃការស្លាប់ដោយសារជំងឺកូវីដ១៩ខ្ពស់ផងដែរ។

ភ្ងាក់ងារបរិស្ថានអ៊ឺរ៉ុប (EEA) បានលើកឡើងថាទំនាក់ទំនងរវាងបរិស្ថាននិងសុខភាពមនុស្សបង្ហាញនូវការឆ្លងរាលដាលនៃការចម្លងជំងឺពីសត្វទៅមនុស្សតាមរយៈសាច់សត្វជាដើម។

គណកម្មាធិការអ៊ឺរ៉ុបបានដាក់គោលដៅអ៊ឺរ៉ុបដើម្បីធ្វើឲ្យកសិកម្មកាន់តែមានលំនឹង ការរក្សាការរស់តាមបែបធម្មជាតិ និងការគ្រប់គ្រងការប្រើប្រាស់ថ្នាំសត្វល្អិតជាដើម។

កម្រិតបំពុលបរិយាកាសមានការធ្លាក់ចុះខណៈមានការបិទទីក្រុងដោយសារកូវីដ១៩ ប៉ុន្តែនេះគ្រាន់តែជារឿងបណ្ដោះអាសន្ន ហើយប្រទេសអ៊ឺរ៉ុបជាច្រើនមិនបានសម្រេចគោលដៅកាត់បន្ថយការបំពុលខ្យល់របស់ខ្លួនក្នុងទសវត្សក្រោយ៕

ប្រែសម្រួល៖ លង់ វណ្ណៈ

X
5s