វិធីសាស្រ្ត ៧យ៉ាងប្រែក្លាយជាមនុស្សមានឥទ្ធិពល​



មនុស្សម្នាក់ៗចង់មានឥទ្ធិពលទៅលើមនុស្សដទៃ ពីព្រោះការមានឥទ្ធិពលលើនរណាម្នាក់ អ្នកនឹងក្លាយជាមនុស្សមានទឹកមាត់ប្រៃ។ មនុស្សដែលមានឥទ្ធិពល អាចផ្លាស់ប្ដូរនរណាម្នាក់ តាមរយៈការផ្លាស់ប្ដូរផ្នត់គំនិតរបស់ពួកគេ ផ្លាស់ប្ដូរការសម្រេចចិត្ត និងធ្វើឲ្យមនុស្សស្របតាមអ្នក។ តើដើម្បីធ្វើជាមនុស្សដែលមានឥទ្ធិពលម្នាក់តើមានវិធីសាស្រ្តបែបណា? ខាងក្រោមនេះគឺជាវិធីចំនួន៧ ដើម្បីក្លាយជាខ្លួនជាមនុស្សមានឥទ្ធិពល៖

១) ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ
វិធីសាស្រ្តងាយស្រួលនិងលឿនបំផុតដើម្បីបង្កើនឥទ្ធិពលគឺការកសាងទំនាក់ទំនង។ ការបង្កើតទំនាក់ទំនងគឺមានន័យថាចំណាយពេលវេលាជាមួយពួកគេ ធ្វើខ្លួនជាក្រុមការងារ ឬមិត្តម្នាក់ដ៏ល្អដើម្បីឲ្យកាន់តែមានភាពស្អិតល្មួត។ នៅពេលយើងមានអារម្មណ៍ជិតស្និទ្និគ្នា មនុស្សនឹងស្ដាប់នូវដំបូន្មាន និងគំនិតទស្សនៈរបស់ដៃគូជាមិនខាន។ អ្នកអាចសាកល្បងគិតមើល ចំពោះមនុស្សដែលអ្នកចូលចិត្តនិងមានទំនាក់ទំនងល្អជាមួយគ្នា នោះអ្នកទំនងមានទទួលឥទ្ធិពលច្រើនជាង អ្នកមិនជិតស្និត។

២) គោររពគំនិតអ្នកដទៃ
ប្រៀបដូចនឹងការបង្កើតចំណងទំនាក់ទំនង នៅពេលអ្នកគោរពឲ្យតម្លៃគំនិត យោបល់របស់អ្នកដទៃ វាធ្វើឲ្យអ្នកមានឥទ្ធិពល។ វាជារឿងសំខាន់ចំបាច់ដែលមនុស្សត្រូវការការយល់ពីខ្លួន។ នៅពេលអ្នកគោរពឲ្យតម្លៃមនុស្សម្នាក់ មនុស្សមិនមានភាពឯកានោះឡើយ។ នៅពេលគំនិត យោបល់របស់អ្នកត្រូវបានឲ្យតម្លៃ អ្នកជាមនុស្សសំខាន់សម្រាប់គេ ហើយអ្នកក៏នឹងទទួលបាននូវការបង្កើនឥទ្ធិពលរបស់ខ្លួនបន្ថែម។ 

៣) ធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាសំខាន់
ការមានអារម្មណ៍ត្រូវបានផ្ដល់តម្លៃ និងការពេញចិត្តក្នុងកន្លែងការងារគឺជាកត្តាមួយក្នុងការពេញចិត្តនឹងការងាររបស់ខ្លួន។ មនុស្សដែលអារម្មណ៍បែបនេះនៅកន្លែងការងារមានការពេញចិត្តនឹងការងារខ្លួន ថ្នាក់ដឹកនាំ និងក្រុមហ៊ុន។ ប្រសិនបើអ្នកមានសមត្ថភាពក្នុងការធ្វើឲ្យនរណាម្នាក់មានអារម្មណ៍សំខាន់ នោះវាជួយអ្នកជាមនុស្សមានឥទ្ធិពលលើអ្នកដទៃ។ 

៤) សាងកេរ្តិ៍ឈ្មោះទៅលើជំនាញរបស់អ្នក
នៅពេលអ្នកបង្កើនកេរ្តិ៍ឈ្មោះរបស់អ្នកទៅលើជំនាញរបស់អ្នកណាមួយ នោះអ្នកដទៃនឹងស្វែងរកអ្នកជាមិនខាន។ អ្នកដទៃគោរពឲ្យតម្លៃនូវលទ្ធផលដែលមានបានបង្កើត នោះអ្នកកាន់តែមានកេរ្តិ៍ឈ្មោះខ្ពស់។ នៅពេលអ្នកមានភាពល្បីជំនាញលើផ្នែកមួយនៃជំនាញរបស់អ្នក នោះអ្នកដទៃនឹងស្វែងរកអ្នកដើម្បីស្វែងរកមតិយោបល់ និងដំបូន្មានមិនខាន។ ក្នុងវិធីនេះអ្នកនឹងក្លាយជាមនុស្សមានឥទ្ធិពល ដោយសារតែចំណេះដឹងនិងជំនាញរបស់អ្នក។

៥) ការពឹងពាក់គ្នាទៅវិញទៅមក
នៅពេលនរណាម្នាក់ជួយយកអាសារអ្នក ឬធ្វើល្អចំពោះអ្នក នោះអ្នកប្រាកដជានឹងធ្វើល្អដាក់គេវិញជាក់ជាមិនខាន។ ក្នុងទំនាក់ទំនងការចេះជួយគ្នាទៅវិញទៅមកពិតជាមានឥទ្ធិពលទៅលើអ្នកដទៃ។ 

៦) ភាពបន្ទាន់
ភាពបន្ទាន់គឺជាវិធីសាស្រ្តមួយដែលអាចជួយឲ្យអ្នកមានឥទ្ធិពលលើអ្នកដទៃបាន។ វិធីសាស្រ្តនេះប្រៀបដូចការធ្វើទីផ្សារ នៅពេលក្រុមហ៊ុនមួយចុះផ្សាយថា «លក់លាងឃ្លាំង ការផ្ដល់ជូនពិសេស ការបញ្ចុះតម្លៃជាដើម» នោះវានឹងរុញច្រានអ្នកឲ្យគិតថាមានភាពបន្ទាន់ ដែលអ្នកត្រូវតែទៅទិញទំនិញនោះ។ ដូចគ្នាក្នុងកន្លែងការងារ នៅពេលថ្នាក់ដឹកនាំ ប្រាប់អ្នកថានឹងមានរង្វាន់លើកទឹកចិត្ត ការតំឡើងតំណែងនៅពេលអ្នកធ្វើសកម្មភាពមួយបានល្អ នោះអ្នកនឹងទទួលឥទ្ធិពល ហើយធ្វើឲ្យមនុស្សនៅក្រោមអ្នកខិតខំប្រឹងប្រែងសម្រេចវាឲ្យបានកុំឲ្យខកខានឳកាសល្អ។ 

៧) ការផ្ដល់ឲ្យ
វិធីសាស្រ្តដើម្បីមានឥទ្ធិពលមួយទៀតគឺការផ្ដល់ឲ្យនូវមនុស្សនូវអ្វីដែលគេចង់បាន។ ក្នុងការងារ នៅពេលអ្នកធ្វើកិច្ចការជាមួយគ្នា ហើយទទួលបានលទ្ធផល អ្នកត្រូវផ្ដល់ឲ្យសមាជិកម្នាក់ៗដោយមិនទាមទារយកតែម្នាក់ឯង។ ការផ្ដល់ឲ្យនូវសមិទ្ធផល ក៏អាចធ្វើឲ្យអ្នកជាមនុស្សមានឥទ្ធិពល គួរឲ្យគោរព និងមនុស្សជុំវិញខ្លួនចូលចិត្តអ្នកផងដែរ៕

ប្រែសម្រួល៖ លង់ វណ្ណៈ

X
5s