ម៉ិកស៊ិកជួបបញ្ហា​អស់សំបុត្រមរណភាព និង​កន្លែង​បញ្ចុះ​សពនៅពេលចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងវីរុសកើនឡើងច្រើន​



ម៉ិកស៊ិកូ មានករណីស្លាប់ដោយសារ COVID-19 ក្នុងកំរិតខ្ពស់បំផុតទីបួននៅលើពិភពលោក បន្ទាប់ពី សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌាដែលមានការស្លាប់ដោយសារវីរុសកូវីដ-១៩ច្រើនជាងគេ។

កាលពីថ្ងៃសុក្រ ចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសម៉ិកស៊ិកូបានកើនឡើងពី ៦.១៩៦នាក់ ដល់ ៦២៣.០៩០នាក់ ខណៈការស្លាប់កើនឡើង ៥២២ ដល់ ៦៦.៨៥១នាក់។ ករណីប្រទេសនានាមើលទៅដូចជាខ្ពង់រាប ហើយមិនមានការថយចុះទៀតទេ។ គួរបញ្ជាក់ថា ការធ្វើតេស្តនៅម៉ិកស៊ិកមានភាពយឺតយ៉ាវ។

យោងតាមរបាយការណ៍បានអោយដឹងថា «ចំនួនអ្នកស្លាប់របស់ប្រទេសម៉ិកស៊ិកូដោយសារជំងឺកូវីដ-១៩នេះអាចជាចំនួនដែលពិបាកប៉ាន់ស្មាន»។

តួលេខថ្មីរបស់រដ្ឋាភិបាលបង្ហាញថា «ការស្លាប់នៅម៉ិចស៊ិកូពីខែមីនា ដល់ ខែសីហា ទាំងអស់គឺមានចំនួន ១២២.៧៦៥ នាក់ ច្រើនជាងចំនួនដែលរំពឹងទុកក្នុងឆ្នាំធម្មតា»។ អាជ្ញាធរ​បាន​កំពុងត្រូវបានពន្យារពេលដោយសារកង្វះសំបុត្រមរណភាព ហើយ​កន្លែង​បញ្ចុះ​សពក៏​កំពុង​ខ្វះខាត​ដែរ​នៅ​ក្នុងប្រទេស​នេះ៕

អត្ថបទ៖ស្រីណា

ប្រភព៖Vietnam Posts

X
5s