ម៉ាឡេស៊ី​ដាក់​កម្រិត​លើ​ជន​បរទេស​មកពី​សហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសបារាំង ចូល​ដែនដីរបស់​ខ្លួន​



កាសែតជាតិ Bernama បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍បានបន្ថែមយ៉ាងហោចណាស់ចំនួន ៩ ប្រទេសបន្ថែមទៀតរួមមាន សហ​រដ្ឋអាមេរិក អង់គ្លេស និងបារាំង ទៅក្នុងបញ្ជីរបស់ខ្លួននៃអ្នកអន្តោប្រវេសន៍រយៈពេលវែងដែលត្រូវបានហាមឃាត់មិនអោយចូលប្រទេស។

រដ្ឋាភិបាលម៉ាឡេស៊ីកាលពីថ្ងៃអង្គារបាននិយាយថា ចាប់ពីថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ២០២០ តទៅ​អ្នកដែលឆ្លងដែនពីប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្នុងគោលបំណងដើម្បីកាត់បន្ថយករណីឆ្លងវីរុសកូវីដ-១៩ដែលបាននាំចូលនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៣ នៅអាស៊ីអាគ្នេយ៍មួយនេះ។

សេចក្តីរាយការណ៍បានដកស្រង់សំដីលោកទេសរដ្ឋមន្រ្តី Ismail Sabri Yaakob ថា «ការហាមឃាត់ពេលនេះនឹងរាប់បញ្ចូលប្រទេសទាំងអស់ដែលបានរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដ-១៩ជាង ១៥០,០០០ករណី» ។

ប្រទេសម៉ាឡេស៊ីដែលទើបតែបាន​រាយ​ការណ៍ពីចំនួនកូវីដ-១៩  ៩៣៧៤ករណី និ​ងអ្នក​ស្លាប់ ១២៨នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី ០៣ ខែ​កញ្ញា​ នេះបានហាមប្រាមភ្ញៀវទេសចរ និងអ្នកធ្វើដំណើរអាជីវកម្ម ពីការចូលមកប្រទេសខាង​លើ​នេះចាប់តាំងពីខែមីនា នៅពេលដែលប្រទេសនេះបានដាក់បំរាមយ៉ាងតឹងរឹងទៅលើចលនាពាណិជ្ជកម្មដើម្បីទប់ស្កាត់ការរីករាលដាលនេះ។

ការផ្លាស់ប្តូរដើម្បីរឹតបន្តឹងក្នុងការរឹតត្បិតនេះចូលបន្ថែមទៀត បន្ទាប់ពីការរកឃើញនូវការ​ឆ្លងជា​ចង្កោមថ្មីដែលបង្កឡើងដោយការឆ្លងក្នុងចំណោមអ្នកដែលបានវិលត្រឡប់មកវិញនិងជនចំណាកស្រុកគ្មានឯកសារ។

បញ្ជីដែលបានបង្ហាញ រួមមានប្រទេសប្រេស៊ីល បារាំង អេស្បាញ អ៊ីតាលី អារ៉ាប៊ីសាអូឌីត រុស្ស៊ី និងបង់ក្លាដែស។

លោក Ismail Sabri ត្រូវបានដកស្រង់សម្តីដោយលោក Bernama ថា "យើងនឹងបន្ថែមប្រទេសជាច្រើនទៀតដែលត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់" ។

មុននេះលោក អ៊ីលសាម បាសៀ (Ismail Sabri)បាននិយាយថា ការហាមឃាត់នេះនឹងរួមបញ្ចូលទាំងអ្នករស់នៅអចិន្រ្តៃយ៍ ជនបរទេស និស្សិត និងអ្នកដែលមានទិដ្ឋាការប្តីប្រពន្ធ និងអ្នកចូលរួមក្នុងកម្មវិធីផ្ទះទី ២ របស់ប្រទេសម៉ាឡេស៊ី។

អត្ថបទ៖ស្រីណា

ប្រភព៖ Bangkok Post

 

X
5s