ម្ដាយជនជាតិអាឡឺម៉ង់ម្នាក់ ត្រូវបានគេសង្ស័យសម្លាប់កូនខ្លួនឯងចំនួន ៥ នាក់
ប៉ូលីសបានចេញសេចក្តីរាយការណ៍បន្ទាប់ពីស្ត្រីម្នាក់ត្រូវបានគេសង្ស័យថា បានសំលាប់កូនរបស់នាងចំនួន ៥នាក់ នៅប្រទេសអាឡឺម៉ង់ មុនពេលប៉ុនប៉ងធ្វើអត្តឃាតដោយលោតពីមុខរថភ្លើងកាលពីថ្ងៃព្រហស្បតិ៍។
ប៉ូលីសបាននិយាយថា «សពក្មេងទាំងនោះត្រូវបានគេរកឃើញនៅក្នុងអគារផ្ទះល្វែងឯកជនមួយនៅទីក្រុង Solingen ក្នុងរដ្ឋ North Rhine-Westphalia ។ ពួកគេទាំងនោះរួមមានក្មេងស្រី ៣នាក់ ដែលមានអាយុ ១ឆ្នាំ និង ៣ ឆ្នាំ និង ក្មេងប្រុស ២នាក់អាយុ ៦និង៨ ឆ្នាំ»។
អ្នកនាំពាក្យប៉ូលិសលោក Stefan Weiand បាននិយាយថា យើងត្រូវបានគេជូនដំណឹងភ្លាមៗមុនម៉ោង ២ រសៀលថា កុមារ ៥នាក់បានស្លាប់ ហើយនេះជារឿងអកុសលបំផុត។
លោកបានបន្ថែមថា នៅពេលនេះយើងជឿជាក់ថាម្តាយអាយុ ២៧ ឆ្នាំនេះជាអ្នកប្រព្រឹត្ត និងជាការដាក់ការសង្ស័យដើម្បីទទួលកំហុសហើយ។ អ្នកស្រី Weiand បាននិយាយថា ក្រោយមកស្ត្រីជាម្តាយបានលោតពីលើរថភ្លើងនៅ Düsseldorf ចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រ (២២ ម៉ាយ) និងបានរងរបួសធ្ងន់។
កូនទី៦ ជាក្មេងប្រុសអាយុ ១១ឆ្នាំបានរួចផុតពីគ្រោះថ្នាក់ ហើយត្រូវបានក្រុមគ្រួសារមើលថែ។
ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេត្រូវប្រុងប្រយ័ត្នចំពោះករណីនេះដោយជីដូនរបស់កុមារនៅក្បែរ Moenchengladbach ដែកាលពីពេលថ្មីៗនេះ ក៏បានប្រព្រឹត្តសកម្មភាពស្រដៀងនេះដេរ។ គេបាននិយាយថា «ម្តាយមិននៅផ្ទះទេ នៅពេលពួកគេទៅដល់កន្លែងកើតហេតុ»។
នៅពេលសួរអំពីរបាយការណ៍ដែលថា មានថ្នាំពាក់ព័ន្ធនឹងការស្លាប់របស់កុមារ លោក Weiand បាននិយាយថា «យើងកំពុងស៊ើបអង្កេតតាមទិសដៅនោះ» ។
សេចក្តីថ្លែងការណ៍របស់ប៉ូលីសបាននិយាយថា មូលហេតុនៃការស្លាប់គឺត្រូវបានកំណត់តាមរយៈការស៊ើបអង្កេត និងការធ្វើកោសល្យវិច័យ។
ប៉ូលីសបាននិយាយថាក្មេងប្រុសអាយុ ១១ឆ្នាំ បានធ្វើដំណើរជាមួយម្តាយរបស់គាត់ទៅ Düsseldorf ហើយក្រោយមកបានបន្តទៅតែម្នាក់ឯងជាមួយជីដូនរបស់គាត់នៅ Moenchengladbach ។ គេមិនទាន់ច្បាស់ថាតើក្មេងប្រុសនោះបានដឹងអំពីការប៉ុនប៉ងធ្វើអត្តឃាតរបស់នាងដែរឬអត់ទេ។ លោក Weiand បាននិយាយថា នៅពេលនេះយើងគ្រាន់តែអាចសន្និដ្ឋាន ព្រោះយើងមិនបានដឹងច្បាស់ទេ។ លោកបានបន្ថែមថាប៉ូលីសនៅតែព្យាយាមបញ្ជាក់លម្អិត។
មន្រ្តីសេវាកម្មគ្រាអាសន្ននៅ Düsseldorf បាននិយាយនៅលើ Twitter ថា ស្ត្រីរូបនេះត្រូវបានគេជួយសង្គ្រោះពីការលោតសម្លាប់ខ្លួន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីព្យាបាល។ គេឃើញមន្ត្រីប៉ូលីសជាច្រើននាក់នៅជុំវិញអាគារផ្ទះល្វែងនាពេលព្រលប់ ជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តប៉ូលីសនៅក្នុងតំបន់ដែលព័ទ្ធជុំវិញ។ ប៉ូលីសបាននិយាយថា មន្រ្តីជាង ៤០នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃរដ្ឋ North Rhine-Westphalia បាននិយាយថា៖ «សោកនាដកម្មគ្រួសារនៅ Solingen បានធ្វើអោយខ្ញុំសោកសៅយ៉ាងខ្លាំង ហើយនៅពេលនេះគំនិត និងការអធិស្ឋានរបស់ខ្ញុំគឺនៅជាមួយកុមារតូចៗចំនួន ៥នាក់ ដែលជីវិតរបស់ពួកគេត្រូវបានគេឆក់យកតាំងពីក្មេងវ័យ»។
ទីក្រុង Solingen គឺជាទីក្រុងមួយដែលមានប្រជាជនប្រមាណ ១៦០,០០០ នាក់ដែលមានទីតាំងស្ថិតនៅចម្ងាយស្មើគ្នាពី Düsseldorf និង Cologne ។
លោក Tim Kurzbach អភិបាលក្រុង Solingen បានសរសេរនៅក្នុងហ្វេសប៊ុកថា“ ខ្ញុំមានការភ្ញាក់ផ្អើលនិងសោកសៅយ៉ាងខ្លាំងចំពោះព័ត៌មានដែលថាមានកុមារ ៥ នាក់ត្រូវបានរកឃើញនៅក្នុងទីក្រុងរបស់យើង” ។
ប៉ូលីសក៏បាននិយាយបន្ថែមទៀតថា«ការស៊ើបអង្កេតកំពុងបន្ត»។
អត្ថបទ៖ស្រីណា
ប្រភព៖ Sounth China Morning Post