អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅសល់តែ ០៣ នាក់ប៉ុណ្ណោះ​



ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ៣ ខែ កញ្ញាឆ្នាំ ២០២០ នេះបានឲ្យដឹងថា អ្នកជំងឺ covid-19 ៥ នាក់បានព្យាបាលឲ្យជាសះស្បើយដែលអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីទទួលបានតេស្តអវិជ្ជមានចំនួនពីរលើក។ 

អ្នកទាំង ៥ នាក់នោះរួមមាន៖

  • បុរសជនជាតិខ្មែរអាយុ ២៦ ឆ្នាំមានអាសយដ្ឋាននៅសង្កាត់ព្រៃសខណ្ឌដង្កោ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី
  • បុរសជនជាតិចិនអាយុ ២៤ ឆ្នាំមានអាសយដ្ឋាននៅរាជធានីភ្នំពេញ
  • បុរសជនជាតិចិនអាយុ ២០ ឆ្នាំមានអាសយដ្ឋាននៅរាជធានីភ្នំពេញ
  • បុរសជនជាតិចិនអាយុ ២៧ ឆ្នាំមានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយរាជធានីភ្នំពេញ
  • ប្រជាជនជាតិចិនអាយុ ២៣ ឆ្នាំមានអាស័យដ្ឋានស្នាក់នៅសណ្ឋាគារមួយរាជធានីភ្នំពេញ

សម្គាល់៖ បុរសជនជាតិចិនទាំង ០៣ នាក់ខាងលើគឺជាអ្នកដែលធ្វើដំណើរមកពីប្រទេសហ្វីលីពីន

គិតមកត្រឹមថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២០ នេះ អ្នកជំងឺ covid-19 ស្រុកនៅកម្ពុជាទាំងអស់មានចំនួន ២៧៤ នាក់ ព្យាបាលជាសះស្បើយចំនួន ២៧១នាក់៕

 

X
5s