បារាំងនៅ​តែបន្តបើកសាលារៀនវិញស្របពេលដែលករណី COVID-19 កើនឡើងកាន់​តែ​ច្រើន​



សិស្សរាប់លាននាក់បានវិលត្រឡប់ទៅសាលារៀន នៅប្រទេសបារាំងវិញកាលពីថ្ងៃអង្គារ ទី ១ ខែកញ្ញា ឆ្នាំ២០២០។ កាតាបរបស់ពួកគេពោរពេញទៅដោយសៀវភៅ និងពាក់ម៉ាសដើម្បីការពារពួកគេពីជំងឺឆ្លងកូវីដ-១៩ នេះ​បើយោងតាមការ​ឲ្យ​ដឹងពី​សារព័ត៌មាន​រ៉យទ័រ។

សិស្សអាយុលើសពី ១១ ឆ្នាំត្រូវពាក់ម៉ាស់មុខគ្រប់ពេលវេលា រួមទាំងនៅក្នុងថ្នាក់ផង។ សាលារៀនត្រូវដាក់កំណត់នូវចំនួនសិស្ស ដើម្បីធ្វើឱ្យមានខ្យល់ចេញចូលល្អ និងជួយបំផ្លាញមេរោគក្នុងបន្ទប់រៀន។

ការចូលរៀនវិញនៅប្រទេសបារាំង វាជាការចាំបាច់ណាស់ដែលត្រូវតែបន្តការការពារ ទោះបីជាសាលារៀនអាចសម្របខ្លួនទៅនឹងការកើនឡើងនៃការឆ្លងមេរោគប្រព័ន្ធក្នុងខ្លួនក៏ដោយ។ ឧទាហរណ៍ ការដាក់កម្រិតលើការចូលរួមរយៈពេលពីរបីថ្ងៃឬសប្តាហ៍ ក្នុងករណីមានការផ្ទុះឡើងក្នុងតំបន់យ៉ាងខ្លាំងសាលារៀនអាចបិទជាបណ្តោះអាសន្ន។

នៅមតេយ្យសិក្សា កុមារនៅក្នុងក្រុមថ្នាក់តែមួយ មិនចាំបាច់មានការរក្សាគម្លាតនៃសង្គមទេ។ សាលាបឋមសិក្សាអាចបែងចែកថ្នាក់ជាក្រុមពី ៨ ទៅ ១៥នាក់ ដែលឆ្លាស់គ្នា រវាងកន្លះថ្ងៃនៅក្នុងថ្នាក់ និងកន្លះថ្ងៃទៀតរៀនពីផ្ទះ។ នៅអនុវិទ្យាល័យ សិស្សទាំងអស់ត្រូវចូលរៀនយ៉ាងហោចណាស់ពីរបីថ្ងៃ ក្នុងមួយសប្តាហ៍។

កន្លែងសំអាតដៃ ការរក្សាគម្លាតសង្គម និងការកំណត់ពេលវេលាសម្រាប់លេងរបស់ក្មេងនិងក្លាយជារឿងថ្មីនៅពេលដែលប្រទេសនានានៅទូទាំងអឺរ៉ុប ស្វែងរកមធ្យោបាយដើម្បីធ្វើឱ្យក្មេងៗវិលចូលរៀនវិញដោយសុវត្ថិភាព ហើយសេដ្ឋកិច្ចរបស់ពួកគេដំណើរការម្តងទៀត។

ប៉ុន្តែការចូលរៀនវិញរបស់បារាំងដូច្នេះ នៅពេលអត្រាឆ្លងមានការកើនឡើងនៅទូទាំងទ្វីប ហើយមានការព្រួយបារម្ភជាទូទៅថា ការវិលត្រឡប់ទៅសាលារៀន រួមទាំង​ជំងឺ​សាយដែល​នឹង​កើតឡើង​ជាទូទៅនៅដូវស្លឹកឈើជ្រុះ និងអត្រាមរណភាពក្នុងរដូវរងាអាចនិងធ្វើអោយមានរលកទីពីរ។

ការឆ្លងមេរោគកូវីដ-១៩ ថ្មីរបស់បារាំង បានកើនឡើងជិត ៥០ភាគរយ នៅក្នុងខែសីហាដែលបានកត់ត្រាចំនួនខ្ពស់បំផុតប្រចាំខែ ចាប់តាំងពីការផ្ទុះឡើងនៅដើមឆ្នាំនេះ ខណៈពេលដែលការសម្រាកព្យាបាលនៅមន្ទីរពេទ្យហាក់ដូចជាកំពុងកើនឡើងម្តងទៀត។

ប៉ុន្តែនៅពេលឆ្នាំសិក្សាថ្មីចាប់ផ្តើម នៅសប្តាហ៍នេះប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រូន Emmanuel Macro និងនាយករដ្ឋមន្រ្តី ហ្សង់ Castex បាននិយាយថា ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជៀសវាងការ Lockdown ថ្មី។

បន្ថែមជាងនេះទៅទៀត ក្រសួងអប់រំប្រចាំប្រទេសបារាំងនិយាយបញ្ជាក់ថា «យើងនឹងធានានូវអនាម័យយ៉ាងតឹងរឹងក្នុងឱកាសវិស្សមកាល។ ដូច្នេះនៅពេលនិយាយដល់សាលារៀនអ្នកមិនគួរភ័យខ្លាចភ្លាមៗទេ នៅពេលដែលអ្នកមានបញ្ហាផ្សេងទៀតដែលគួរអោយខ្លាចជាងការដែលមកសាលារៀនទៅទៀត»។

អត្ថបទ៖ស្រីណា

ប្រភព៖រ៉យទ័រ

X
5s