កាកសំណល់វេជ្ជសាស្រ្តបន្ថែមគ្រោះថ្នាក់លើការឆ្លងកូវីដ ១៩ នៅតាមបណ្តោយទន្លេក្នុងប្រទេសឥណ្ឌូនេស៊ី
ប្រជាជនដែលរស់នៅតាមបណ្ដោយទន្លេ Casisane របស់ប្រទេសឥណ្ឌូនេស៊ីកំពុងទទួលរងការគំរាមកំហែងពីបញ្ហាសុខភាពដោយសារការចម្លងមេរោគកូវីដ19 ក៏ដូចជាកាកសំណល់វេជ្ជសាស្ត្រដែលបានថតនៅតាមផ្ទៃទន្លេដែលពួកគេស្រីកាប្រើប្រាស់ទឹកជាប្រចាំ។ កាក់សំណល់វេជ្ជសាស្ត្រទាំងនោះរួមមានម្ជុល សារាំង ម៉ាស់ នៅស្រោមដៃពេទ្យមួយចំនួនដែលបានប្រើប្រាស់រួចហើយសម្ភារៈទាំងនោះបានអណ្តែតទៅតាមផ្ទៃទឹក។
ការគំរាមកំហែងផ្នែកសុខភាពទៅលើប្រជាជននៅតាមបណ្ដោយទន្លេនេះដែលមានប្រវែងប្រមាណ ១៣៨ គីឡូម៉ែត្របានកើនឡើងទ្វេដង ស្របពេលដែលរដ្ឋាភិបាលកំពុងព្យាយាមទប់ស្កាត់ការឆ្លងរាលដាលនេះ ខាងឥណ្ឌូនេស៊ីគឺជាប្រទេសមួយដែលមានចំនួនអ្នកស្លាប់ដោយសារ covid-19 ច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឥណ្ឌូណេស៊ីបានរកឃើញការឆ្លងករណី covid-19 ថ្មីជិត ៣ពាន់ករណីបើគិតត្រឹមរយៈពេល ២៤ ម៉ោងតែប៉ុណ្ណោះ។ វីរុសកូវីដ ១៩ បានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសនៅអាស៊ីបន្ទាប់ពីកាកសំណល់វេជ្ជសាស្ត្រដែលត្រូវបានគេប្រមូលយកទៅចោលនៅឯទីលានចាក់សំរាម Tangerang។ ក្រសួងសុខាភិបាលប្រទេសឥណ្ឌូណេស៊ីបានទទួលស្គាល់ទៅលើបញ្ហានេះដោយបាននិយាយថា កាកសំណល់វេជ្ជសាស្រ្តចំនួន ៤៨០តោន ត្រូវបានផលិតនៅទូទាំងប្រទេសបើគិតចាប់ពីខែមិនាដល់ខែមិថុនា ហើយក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ីក៏បានសារភាពដែរថា ឥណ្ឌូនេស៊ីកំពុងជួបប្រទះបញ្ហាកង្វះខាតកន្លែងផ្ទុកសំរាមនិងដោះស្រាយនូវបញ្ហានេះ។
មណ្ឌលសុខភាពភាគច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ីរួមទាំងមន្ទីរពេទ្យផងដែរបច្ចុប្បន្នពឹងផ្អែកលើភាគីទីបីដើម្បីដុតសំរាមរបស់ពួកគេ។ ទឹកជំនន់នៅទន្លេនេះបានបង្កើនការភ័យខ្លាចក្នុងចំណោមអ្នកជំនាញសុខភាពសាធារណៈថា កាកសំណល់វេជ្ជសាស្រ្តអាចបង្កើនការរាលដាលជំងឺនេះដោយអ្នកដែលរស់នៅតាមសហគមន៍មាត់ទន្លេជាអ្នកទទួលរងហានិភ័យខ្ពស់៕
ដោយ៖ យ៉ាយ៉ា