ការបាក់ដី ទឹកជំនន់ពីភ្លៀងមូសុងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១ នាក់នៅក្នុងប្រទេសឥណ្ឌា និង នេប៉ាល់
មន្រ្តីបាននិយាយកាលពីថ្ងៃច័ន្ទ (៣១ សីហា) ថាការបាក់ដីនិងទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១ នាក់នៅក្នុងប្រទេសនេប៉ាល់និងឥណ្ឌាកាលពីសប្តាហ៍មុន ខណៈរដូវមូសុងប្រចាំឆ្នាំចូលដល់ដំណាក់កាលចុងក្រោយ បន្ទាប់ពីបានឆក់យកជីវិតមនុស្សរាប់រយនាក់ នៅអាស៊ីខាងត្បូង។
មន្ត្រីក្រសួងមហាផ្ទៃបាននិយាយថាមនុស្ស ១០ នាក់ក្នុងនោះមានកុមារ ៤ នាក់ត្រូវបានសម្លាប់បន្ទាប់ពីការបាក់ដីបានកប់ផ្ទះចំនួន ៥ នៅភាគខាងលិចដាច់ស្រយាលនេប៉ាល់ កាលពីថ្ងៃអាទិត្យ។
នៅឆ្នាំនេះយ៉ាងហោចណាស់មនុស្សចំនួន ២៦៩ នាក់បានបាត់បង់ជីវិត ភាគច្រើននៅលើភ្នំនេប៉ាល់ ដោយសារការបាក់ដីនិងទឹកជំនន់ ខណៈមនុស្ស ៧៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ រដូវមូសុងដែលចាប់ផ្តើមនៅខែមិថុនា នឹងបញ្ចប់នៅខែកញ្ញា នៅអាស៊ីខាងត្បូង។
មន្រ្តី នៅមជ្ឍមណ្ឌលឆ្លើយតបបន្ទាន់របស់រដ្ឋបាននិយាយថា នៅរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា មនុស្ស ១៤ នាក់បានស្លាប់ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ នៅក្នុងឧប្បត្តិហេតុផ្សេងៗទាក់ទងនឹងភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់។
យោងតាមរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា ភ្លៀងនៅរដ្ឋ Gujarat គឺខ្ពស់ជាងរយៈពេលមធ្យមភាគ ១០ ភាគរយ។ តំបន់វាលខ្សាច់របស់រដ្ឋ Kutch បានទទួលទឹកភ្លៀងដែលខ្ពស់ជាងមធ្យមភាគ ៣ ដងកន្លះ។
យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌាឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនិងកាន់តែច្រើនជាងនេះ ត្រូវបានរំពឹងថានឹងកើតមាននៅផ្នែកជាច្រើននៃរដ្ឋ ក្នុងរយៈពេលពីរថ្ងៃខាងមុខនេះ។
មន្ត្រីបាននិយាយថានៅរដ្ឋ Odisha នៅភាគខាងកើតទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧ នាក់កាលពីសប្តាហ៍មុនដែលបានផ្លាស់ទីលំនៅរាប់ពាន់នាក់ និងប៉ះពាល់ដល់ប្រជាជនជាងកន្លះលាននាក់។
មន្ត្រីបាននិយាយថា នៅរដ្ឋ Odisha នៅភាគខាងកើត ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧ នាក់កាលពីសប្តាហ៍មុន និងបានផ្លាស់ទីលំនៅរបស់មនុស្សរាប់ពាន់នាក់ និងប៉ះពាល់ដល់ប្រជាជនជាងកន្លះលាននាក់។
មនុស្សរាប់រយនាក់បានស្លាប់នៅភាគឦសាន នៃរដ្ឋ Assam និងប្រទេសជិតខាងបង់ក្លាដែស នៅរដូវមូសុងនេះ៕
ដោយ៖ សុធារ៉ា
ប្រភព៖ រយទ័រ (Reuters)