ទម្លាប់ ៥ យ៉ាងដែលធ្វើឱ្យអ្នកមានអាយុវែង​



យោងតាមមជ្ឈមណ្ឌលស្ថិតិសុខភាពរបស់អង្គការ CDCCDC’s National Center for Health Statistics បានឱ្យដឹងថា ជនជាតិអាមេរិកជាជនជាតិដែលមានអាយុខ្លីជាងគេ បើធៀបទៅនឹងប្រទេសអភិវឌ្ឍផ្សេងៗទៀត។ 

ទិន្នន័យថ្មីៗនេះ បានបង្ហាញថា ប្រជាជននៅសហរដ្ឋអាមេរិកអាចមានជីវិតរស់នៅ ជាមធ្យម ៧៨,៧ ឆ្នាំ ។ ទិន្នន័យនេះបានធ្វើឱ្យអាមេរិកនៅពីក្រោយ មានន័យថាតិចជាងអាយុដែលបានរំពឹងទុកពី  Organisation for Economic Cooperation and Development’s (OECD) ដែលក្នុងនោះមាន កាណាដា អាល្លឺម៉ង់ មិចស៊ីកូ ជប៉ុន និង បារាំង ដែលពួកទាំងនេះមានមធ្យមភាគ អាយុរស់រានមានជីវិតប្រមាណ ៨០,៣ឆ្នាំ។

ការសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យ ហាវាដ កាលពីឆ្នាំ ២០០៨ បានបង្ហាញពីការរក្សាទម្លាប់ទាំង ៥ យ៉ាងដែលអាចបន្ថែម ១០ ឆ្នាំឬច្រើនជាងនេះដល់អាយុជីវិតរបស់មនុស្សម្នាក់ៗ៖

១. បរិភោគអាហារដែលមានសុខភាពល្អ

យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន និងចេញផ្សាយដោយទស្សនាវដ្តី Lancet បានលើកឡើងថា របបអាហារមិនល្អនាំឱ្យមនុស្សម្នាក់ក្នុងចំណោមប្រាំនាក់បានស្លាប់ ហើយវាក៏អាចបណ្តាលឱ្យមានកំណើនសម្ពាធឈាម និង ទឹកនោមផ្អែម ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការញ៉ាំអាហារខុសផងដែរ។

អ្នកស្រាវជ្រាវបានបន្តទៀតថា របបអាហារល្អមានដូចជា អាហារកែច្នៃតិចតួច គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និង ប្រភេទអាហារដែលមានប្រូតេអ៊ីន។ ឧទាហរណ៍ៈ ត្រី និង សណ្តែក….។ ប្រសិនបើអ្នកមានការយកចិត្តទុកដាក់លើការផ្លាស់ប្តូររបបអាហារនេះ វាអាចជាគំនិតល្អបើអ្នកទៅពិភាក្សាជាមួយអ្នកឯកទេសខាងចំណីអាហារ។ 

២. ហាត់ប្រាណឱ្យបានទៀងទាត់

វាជាការចាំបាច់ណាស់ក្នុងការចែកពេលវេលាដើម្បីហាត់ប្រាណឱ្យបានទៀងទាត់។ សូម្បីតែ អ្នកជោគជ័យក្នុងពិភពលោកមួយចំនួន ដូចជា លោក Oprah Winfrey, Sheryl Sandberg និង Bill gates ក៏ធ្វើលំហាត់ប្រាណប្រចាំថ្ងៃផងដែរ។ ការសិក្សាពី NCI (A National Cancer Institute) បានឱ្យដឹងថា ការហាត់ប្រាណប្រចាំថ្ងៃ បន្តិចបន្តួចអាចបន្លាយអាយុអ្នក រហូតដល់ ៤,៥ឆ្នាំ។ 

យោងតាមមន្ទីរព្យាបាល Johns Hopkins បានឱ្យដឹងថា ការមិនធ្វើលំហាត់ប្រាណអាចធ្វើឱ្យអ្នកមាន កំណើនសម្ពាធឈាមដែលបណ្តាលឱ្យមានជំងឺលើសឈាម និង ទឹកនោមផ្អែមផងដែរ។ លើសពីនេះទៅទៀត ការមិនធ្វើចលនារាងកាយអាចធ្វើឱ្យមានការកើតឡើងនៃជំងឺ Depression, Anxiety, បេះដូងខ្សោយ និង ព្រមទាំងមហារីកផងដែរ។

៣. រក្សាទម្ងន់ដែលមានសុខភាពល្អ

យោងតាមការសិក្សាស្រាវជ្រាវពី ហាវាដ បានឱ្យដឹងថា ការគ្រប់គ្រង ឬ រក្សាទម្ងន់ អាចជួយកាត់បន្ថយការកើតឡើងនៃ ជំងឺទឹកនោមផ្អែម ការប៉ះពាល់ដល់សរសៃឈាម និង មហារីកសុដន់។ ទម្ងន់ដែលបញ្ជាក់ថានរណាម្នាក់មានសុខភាពល្អ ខុសគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ប៉ុន្តែ  NHLBI (National Heart, Lung and Blood Institute) បានបង្ហាញថា ទម្ងន់ដែលមានម៉ាសរវាង ១៨,៥ និង ២៤,៩ អាចចាត់ទុកថា មានសុខភាពល្អ។

៤. កំណត់ការប្រើប្រាស់ជាតិអាល់កុល

វាពិបាកណាស់ក្នុងការសេពគ្រឿងស្រវឹង។ “Dietary Guidelines” របស់រដ្ឋមន្រ្តីសហរដ្ឋអាមេរិក បានប្រាប់ពីកំរិតប្រើប្រាស់គ្រឿងស្រវឹង ដោយមនុស្សស្រីគឺមួយកែវក្នុងមួយថ្ងៃ រីឯប្រុសពីរកែវ។  យោងតាម American Society of Clinical Oncology បានឱ្យដឹងថា ការពិសារគ្រឿងស្រវឹង អាចបណ្តាលឱ្យមានជំងឺមហារីក បើទោះបីជាពិសារតិចក៏ដោយ។ 

៥. មិនជក់បារី

ជាច្រើនឆ្នាំមកហើយដែលក្រុមហ៊ុនឧស្សាហកម្មថ្នាំជក់ចាប់ផ្តើមបាត់បង់ការពេញចិត្តជាមួយនឹង សហគមន៍អាមេរិក។ ដោយសារហានិភ័យសុខភាពនៃការជក់បារីបានលេចចេញកាន់តែច្បាស់ដែលធ្វើឱ្យមានការប្រឹងប្រែងបន្ថែមទៀតក្នុងការព្រមានដល់ប្រជាជនអំពីផលប៉ះពាល់ដែលមានគ្រោះថ្នាក់។

យោងតាមការផ្សព្វផ្សាយរបស់ Lancet បានឱ្យដឹងថា មនុស្សម្នាក់ក្នុងចំណោម ១០ នាក់ត្រូវបានស្លាប់ដោយសារការជក់បារី។ ការផ្សព្វផ្សាយនេះបានបន្តទៀតថា ១១.៥% នៃការស្លាប់ជុំវិញពិភពលោកកើតឡើងដោយសារការជក់បារី។ 

 

ប្រភព៖ CNBC និង marketwatch.com 

ដោយ៖ ពិទូរ្យ

 

X
5s