ជិតដល់ថ្ងៃកាន់បិណ្ឌ ក្រសួងអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នការពារការចម្លងកូវីដ ១៩បន្ថែម
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសពីការណែនាំ ក្នុងការបន្តការពារការចម្លងវីរុសកូវីដ-១៩ នៅកំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សូមប្រជាពលរដ្ឋគ្រប់រូបធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់ពីការការពារការចម្លងវីរុសកូវីដ ១៩ ក្នុងប្រទេសកម្ពុជា។
ក្រសួងសុខាភិបាលបានធ្វើការលើកឡើងក្នុងសេចក្តីប្រកាសដូចខាងក្រោមថា
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាមជូនដល់មហាជនអោយបានជ្រៀបថា ស្ថានភាពនៃការឆ្លងវីរុសកូវិដ-១៩ នៅលើសកលលោក និងនៅក្នុងតំបន់ មិនទាន់មានការធូរស្បើយនៅឡើយទេ ហើយកំណើននៃការឆ្លង និង ការស្លាប់ដោយសារជំងឺកូវិដ-១៩ ក៏នៅតែបន្តមានការកើនឡើងជាបន្តបន្ទាប់។
ឆ្លៀតក្នុងឪកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងឈានមកដល់ឆាប់ៗនេះ ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ធទាំងអស់ ត្រូវបន្តអនុវត្តន៍ការការពារការឆ្លងវីរុសកូវិដ-១៩ ដោយបង្កើនការប្រយុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្យ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តណ៍ទៅចាប់ពីថ្ងៃទី០៣ កញ្ញា ដល់ថ្ងៃ ១៨ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។ក្រសួងសូមធ្វើការណែនាំ ដើម្បីអនុវត្តន៍បានគ្រប់ៗគ្នានូវវិធានការសំខាន់ៗដូចខាងក្រោម៖