ពីថ្ងៃ ៤ ដល់ ៧ កញ្ញា ប្រជាពលរដ្ឋខ្មែរមិនអាចចេញចូលដឹកទំនិញនៅផ្សាររោងក្លឿទេ
យោងតាមរដ្ឋបាលក្រុងប៉ោងប៉ែត ខេត្តបន្ទាយមានជ័យ ចេញផ្សាយកាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា អាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ បានចេញសេចក្តីប្រកាសពីការផ្អាកប្រជាពលរដ្ឋខ្មែរចេញចូលដឹកជញ្ជូនទំនិញក្នុងផ្សាររោងក្លឿ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកញ្ញា។
ចន្លោះពេលនៃការផ្អាករបស់ប្រទេសថៃនេះ ធ្វើឡើងដោយសារចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ជាអំឡុងពេលឈប់សម្រាកសាធារណៈរបស់ប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា និងប្រទេសថៃបានអនុញ្ញាតឲ្យប្រជាជន និងអាជីវករខ្មែរចេញចូលផ្សាររោងក្លឿឡើងវិញនៅថ្ងៃទៅ ១៥ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីមានការឯកភាពបិទមួយរយៈដើម្បីការពារការឆ្លងរាតត្បាតពីវីរុសកូវីដ ១៩៕