វ៉ាក់សាំងកូវីដ ១៩ ចំនួន ៤ របស់ចិនកំពុងស្ថិតក្នុងដំណាក់កាលតេស្តលើកទី ៣ (Clinical trials)​



យោងតាមយន្តការបង្ការនិងត្រួតពិនិត្យរួមគ្នារបស់ក្រុមប្រឹក្សារដ្ឋកូវីដ ១៩ មានបេក្ខជនដែលកំពុងផលិតវ៉ាក់សាំងរបស់ប្រទេសចិនចំនួន ៤ បានចាប់ផ្តើមសាក ល្បងជាលក្ខណៈអន្តរជាតិដំណាក់កាលទី ៣។ 

ការសាកល្បងដំណាក់កាលទី ៣ មួយចំនួនត្រូវបានរំពឹងថានឹងបញ្ចប់ការចាក់វ៉ាក់សាំងជុំទី ១ នៅដើមខែកញ្ញា ដោយទិន្នន័យបឋមដែលទទួលបានពីការតេស្តត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅដើមខែវិច្ឆិកា។ការសាកល្បងព្យាបាលដំណាក់កាលទី ៣ ជាធម្មតាមានការចូលរួមពីមនុស្សរាប់ពាន់នាក់ដើម្បីបញ្ជាក់ពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងដែលជាគន្លឹះនៃការយល់ព្រមពីទីផ្សាររបស់ពួកគេ។

ដោយសារជំងឺរាតត្បាតនៃកូវីដ ១៩ បានគ្រប់គ្រងនៅក្នុងប្រទេសចិន ដូច្នេះវានាំឲ្យប្រទេសនេះលែងមានលក្ខខណ្ឌសម្រាប់ការសាកល្បងព្យាបាលទ្រង់ទ្រាយធំទៀតហើយ រាល់ការសាកល្បងដំណាក់កាលទី ៣ កំពុងត្រូវបានអនុវត្តនៅក្រៅប្រទេស។

វ៉ាក់សាំងការពារកូវីដ ១៩ អសកម្មចំនួន ២ បានអភិវឌ្ឍផលិតដោយ China National Biotec Group (CNBG) ត្រូវបានអនុម័តសម្រាប់ការសាកល្បងព្យាបាលដំណាក់កាលទី ៣ នៅក្នុងប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា និងអាមេរិកខាងត្បូងដែលពាក់ព័ន្ធនឹងមនុស្សជាង ៣ ម៉ឺននាក់ នេះបើយោងតាម Yang Xiaoming ប្រធាន CNBG ។ វ៉ាក់សាំងអសកម្មមួយបានអភិវឌ្ឍដោយ Sinovac Biotech Co., Ltd កំពុងស្ថិតក្រោមដំណាក់កាលទី ៣ នៅក្នុងប្រទេសមួយចំនួនរួមទាំងកូរ៉េខាងត្បូងផងដែរ នេះបើយោងតាមការឲ្យដឹងពី Yin Weidong នាយកប្រតិបត្តិរបស់ Sinovac។ 

យោងតាមគោលការណ៍ណែនាំសម្រាប់ការវាយតម្លៃលើការតេស្តវ៉ាក់សាំងកូវីដ ១៩ ដែលទើបចេញផ្សាយដោយ National Medical Products Administration វ៉ាក់សាំងគួរតែផ្តល់នូវភាពស៊ាំយ៉ាងហោចណាស់រយៈពេល ៦ ខែដែលប្រសើរជាងមួយឆ្នាំ៕

 

X
5s