ប្រធានាធិបតីលីបង់នឹងកោះប្រជុំពិគ្រោះយោបល់នៅថ្ងៃច័ន្ទដើម្បីចាត់តាំងនាយករដ្ឋមន្ត្រីថ្មី​


ប្រភពរូបពី en.kremlin

BEIRUT (រ៉យទ័រ) - ប្រធានាធិបតីលីបង់ នឹងកោះប្រជុំពិគ្រោះយោបល់ជាមួយក្រុមសភានៅថ្ងៃច័ន្ទដើម្បីតែងតាំងនាយករដ្ឋមន្រ្តីថ្មី។ នេះបើយោងតាមប្រសាសន៍របស់លោក បន្ទាប់ពីរដ្ឋាភិបាលបានលាលែងពីដំណែងនៅដើមខែនេះ ក្រោយពីមានមហន្តរាយផ្ទុះនៅកំពង់ផែបេរូត។

រហូតមកដល់ពេលនេះ គណបក្ស fractious sectarian  នៅប្រទេសលីបង់ មិនបានឯកភាពថាអ្នកណាដែលគួរដឹកនាំរដ្ឋាភិបាលបន្ទាប់ពីនេះទេ។ ប្រធានាធិបតី Michel Aoun ត្រូវបានចាត់តាំងបេក្ខជនដែលមានការគាំទ្រខ្ពស់បំផុតក្នុងចំណោមសមាជិកសភា។

មុខតំណែងជានាយករដ្ឋមន្រ្តី ត្រូវតែបានទៅ Sunni Muslim នៅក្នុងប្រព័ន្ធនិកាយលីបង់។ គេមិនទាន់ដឹងច្បាស់ទេថាតើអ្នកណានឹងលេចចេញមកជាមួយនឹងការគាំទ្រដ៏ធំបំផុតក្នុងចំណោមសមាជិកសភា។

រហូតមកដល់ពេលនេះ Saad al-Hariri គឺជាឈ្មោះតែមួយគត់ ដែលត្រូវបានប្រកាសសម្រាប់ ជំនួសតំណែងលោក Hassan Diab ដែលកំពុងបន្តនៅក្នុងនាមជាអ្នកដែលមានសមត្ថភាពថែរក្សាការពារ រហូតដល់មានរដ្ឋាភិបាលថ្មីត្រូវបានគេទទួលស្គាល់។ ប៉ុន្តែលោក Hariri បាននិយាយកាលពីដើមសប្តាហ៍នេះថា លោកមិនមែនជាបេក្ខជនឈរឈ្មោះទេ បន្ទាប់ពីគណបក្សធំ ៗ ជាច្រើនបាននិយាយថាពួកគេមិនគាំទ្រក្នុងការវិលត្រឡប់របស់គាត់ចូលបំពេញការងារវិញទេ។

ការពិគ្រោះយោបល់នឹងធ្វើឡើងមួយថ្ងៃមុនពេលប្រធានាធិបតីបារាំង Emmanuel Macron ធ្វើទស្សនកិច្ចនៅក្រុងបេរូត ខណៈខាងប៉ារីសជំរុញឱ្យមេដឹកនាំលីបង់ចាត់វិធានការដើម្បីជួយសង្គ្រោះប្រទេសពី វិបត្តិហិរញ្ញវត្ថុអស្ថិរភាព។

ក្រុម Shi'ite Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត Shi'ite របស់ខ្លួន (the Amal Movement) ចង់ឲ្យ Hariri ធ្វើជានាយករដ្ឋមន្រ្តីម្តងទៀត។ ប៉ុន្តែសម្ព័ន្ធមិត្តសំខាន់របស់ Hezbollah គឺ the Free Patriotic Movement ដែលបង្កើតឡើងដោយ Aoun ប្រឆាំងនឹងបេក្ខភាពរបស់គាត់។

ក្រុមម្ខាងទៀត ជាពិសេសគណបក្សសម្ព័ន្ធមិត្តលីបង់ និងមេដឹកនាំ Druze គឺលោក Walid Jumblatt ក៏មិនគាំទ្រដល់ការវិលត្រឡប់របស់លោក Hariri វិញដែរ។

 

ដោយ៖ សុធារ៉ា

ប្រភព៖ Reuters

 

X
5s