ក្រុមហ៊ុន Alibaba ផ្អាកផែនការវិនិយោគនៅឥណ្ឌា នៅចំពេលមានភាពតានតឹងរបស់ចិន​


ប្រភព​រូបពី Wikimedia

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនអាលីបាបាគ្រុប របស់ប្រទេសចិនបានដាក់ផែនការវិនិយោគនៅក្នុងឥណ្ឌា ចំពេលមានទំនាក់ទំនងធុរកិច្ចនិងភាពតានតឹងនយោបាយកើនឡើងរវាងប្រទេសទាំងពីរ។

ប្រភពពីរ៉យទ័របាននិយាយថា ក្រុមហ៊ុន Alibaba ដែលធ្លាប់បានជំរុញកំណើននៃការចាប់ផ្តើមអាជីវកម្មជាច្រើនរបស់ឥណ្ឌា នឹងមិនដាក់បញ្ចូលមូលនិធិថ្មីដើម្បីពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេស យ៉ាងហោចណាស់រយៈពេល ៦ ខែ។ ពួកគេបានបន្ថែមថា ទោះយ៉ាងណាមិនមានផែនការកាត់បន្ថយភាគហ៊ុនរបស់ខ្លួន ឬចាកចេញពីការវិនិយោគនោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុនចិន និងសម្ព័ន្ធក្រុមហ៊ុន Alibaba Capital Partners និង Ant Group បានវិនិយោគជាង ២ ពាន់លានដុល្លារ នៅក្រុមហ៊ុនឥណ្ឌា តាំងពីឆ្នាំ ២០១៥ និងចូលរួមក្នុងមូលនិធិយ៉ាងតិច ១,៨ ពាន់លានដុល្លារទៀត នេះបើយោងតាមទិន្នន័យពី PitchBook ដែលតាមដានហិរញ្ញប្បទានទីផ្សារឯកជន ។

ការបន្ថយល្បឿននេះ អាចធ្វើឱ្យផែនការរៃអង្គាសប្រាក់ យឺតយ៉ាវសម្រាប់ក្រុមហ៊ុនវិនិយោគរបស់អាលីបាបានៅក្នុងប្រទេសឥណ្ឌា ដែលរួមបញ្ចូលទាំងប្រព័ន្ធទូទាត់ Paytm ភ្នាក់ងារកណ្ដាលភោជនីយដ្ឋាននិងសេវាកម្មចែកចាយអាហារ Zomato និងហាងលក់ទំនិញតាមអ៊ិនធឺរណែត BigBasket ។

ដោយ៖ សុធារ៉ា

ប្រភព៖ China Economic Review

 

X
5s