កូវីដ ១៩ កំពុង​បង្កើនហានិភ័យដល់​ជីវិត​សត្វព្រៃ និងសួនសត្វក្នុងប្រទេសថៃ​


​ប្រភព​រូបពី​ Reuter

ស្ថាបនិកជម្រកសត្វ បានព្រមានថាការអូសបន្លាយនៃវិបត្តិកូវីដ ១៩ នាំឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចខណៈវាមានការពឹងផ្អែកលើវិស័យទេសចរណ៍របស់ប្រទេសថៃ សត្វព្រៃនៅក្នុងសួនសត្វនិងតំបន់អភិរក្សកំពុងប្រឈមនឹងការខ្វះខាត ដោយសារការធ្លាក់ចុះចំណូលហើយវាកំពុងធ្វើឲ្យម្ចាស់សួតសត្វមានអារម្មណ៍ឈឺចាប់ជាងត្រូវលះបង់សត្វទៅទៀត។

មូលនិធិមិត្តភាពសត្វព្រៃនៅប្រទេសថៃ មានគោលបំណងជួយសង្គ្រោះសត្វដែលត្រូវបានគេបោះចោលឬធ្វើអាជីវកម្មនៅក្នុងប្រទេសថៃ ប៉ុន្តែអង្គការនេះកំពុងរងគ្រោះចំពេលដែលការរឹតត្បិតនៅតែបន្ត ចំណូលដែលទទួលបានពីអ្នកចូលទស្សនាបានបាត់បង់។

លោក Edwin Wiek ស្ថាបនិកនៃដែនជម្រកសត្វព្រៃនេះដែលមានចម្ងាយប្រហែល ១៧០ គីឡូម៉ែត្រភាគនិរតីទីក្រុងបាងកកបាននិយាយថា «សម្រាប់រយៈពេល៦ខែចុងក្រោយនេះ យើងមិនបានទទួលបានភ្ញៀវទេសចរណ៍ទេ ហើយបានបាត់បង់ប្រាក់ចំណូលប្រហែល ៧៥ ភាគរយ»។

ថ្មីៗនេះលោក Wiek បានចំណាយពេល ៤ថ្ងៃនិង៤យប់ក្នុងទ្រុងមួយ ដែលធ្លាប់ជាជម្រករបស់សត្វស្វាដើម្បីរៃអង្គាសប្រាក់ចំនួន ២៥,០០០ ដុល្លារជួយដល់ការបន្តចិញ្ចឹមសត្វនិងជួយដល់អ្នកដែលកំពុងរង់ចាំការថែទាំសត្វទាំងអស់ក្នុងតំបន់សង្គ្រោះសត្វព្រៃ។

លោក Wiek មានប្រសាសន៍ថា «បញ្ហាធំជាងនេះដែលខ្ញុំមើលឃើញនាពេលបច្ចុប្បន្ន គឺការចំណាយលើចំណីអាហារសត្វនៅជុំវិញប្រទេសថៃមានការកើនឡើង ប៉ុន្តែពួកគេគ្មានប្រាក់ចំណូលហើយពួកគេចាប់ផ្តើមគិតអំពីការលះបង់សត្វរបស់ពួកគេ ព្រោះគេមិនអាចទ្រាំទ្រនឹងវិបត្តិនេះបាន។

ប្រទេសថៃទទួលបានកំណត់ត្រាទេសចរណ៍ចំនួន ៣៩,៨លាននាក់ ក្នុងឆ្នាំ ២០១៩ ប៉ុន្តែដោយសារការបិទព្រំដែនប្រទេសរំពឹងថានឹងមានតែ ៨លាននាក់ នៅឆ្នាំនេះ ហើយក៏ជាពេលដែលសេដ្ឋកិច្ចអាចចុះថយខ្លាំងជាងគេចាប់តាំងពីឆ្នាំ ១៩៩៨។ ដែនជម្រកសត្វព្រៃដែលមានសត្វជាង ៨០០ក្បាល រួមទាំងការ ០០០ដុល្លារ ក្នុងមួយខែជាធម្មតា តែពេលនេះមានតែពឹងផ្អែកលើអ្នកស្ម័គ្រចិត្តមួយប៉ុណ្ណោះ។ Rhi Menmuir អាយុ ២២ឆ្នាំ បាននៅដែនជម្រកសត្វព្រៃនេះអស់រយៈពេល ៧ខែ ហើយជួយរៀបចំអាហារសត្វពីរដងក្នុងមួយថ្ងៃ។ Menmuir មកពីប្រទេសស្កុតឡេន បាននិយាយថា «ខ្ញុំបានកត់សម្គាល់ឃើញភាពខុសគ្នាមួយបានកើតឡើងគឺគុណភាពអាហារផ្គត់ផ្គង់ដល់សត្វបានធ្លាក់ចុះបន្តិច»។

លោក Wiek បាននិយាយថា សម្ពាធក្នុងការទទួលយកសត្វពាហនៈបន្ថែមទៀតបានធ្វើឱ្យប៉ះពាល់ដល់ស្តង់ដារនៃការថែរក្សា ហើយទីជម្រកនេះមានតែថវិកាសម្រាប់រយៈពេលពី ៦ ទៅ ៨ សប្តាហ៍ប៉ុណ្ណោះ។លោក Weik បាននិយាយថា បរិមាណសត្វដែលប្រឆាំងនឹងគុណភាពនៃការថែទាំគឺជាបញ្ហាដែលខ្ញុំព្រួយបារម្ភយ៉ាងខ្លាំង។

អត្ថបទ៖ ស្រីណា

ប្រភព៖CNA

 

X
5s