អ្នកជំងឺកូវីដ ១៩ នៅកម្ពុជាកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសល់តែ ៨នាក់ប៉ុណ្ណោះបន្ទាប់ពី ១៤ថ្ងៃជាប់គ្នាគ្មានរកឃើញករណីឆ្លងថ្មី
គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថាមានអ្នកជំងឺកូវីដ ១៩ ម្នាក់ទៀតបានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ចំណែកឯអ្នកកំពុងសម្រាកព្យាបាលនៅសល់ ៨នាក់ ខណៈមិនបានរកឃើញអ្នកឆ្លងថ្មីជាប់ៗគ្នាចំនួន ១៤ថ្ងៃមកហើយក្នុងប្រទេសកម្ពុជា។
ទោះបីកម្ពុជាគ្មានករណីវីរុសកូវីដ-១៩ ថ្មីយ៉ាងណាក្តី ប៉ុន្តែក្រសួងនៅតែបន្តអំពាវនាវអោយប្រជាពលរដ្ធបន្តការរក្សាគម្លាត ពាក់ម៉ាសពេលចេញក្រៅ លាងដៃអោយបានញិកញាប់ និង ថែរក្សាអនាម័យអោយបានល្អ៕
អត្ថបទ៖ ស្រីណា
ប្រភព៖ ក្រសួងសុខាភិបាល
ចេញផ្សាយ៖ថ្ងៃទី ២៨ សីហា ២០២០