ហុងកុងរំពឹងថានឹងមានការកើនឡើងថ្មីចំនួន ២១ករណី ខណៈអ្នកជំងឺចាស់ជរា ២ នាក់ទៀតស្លាប់នៅក្នុងមន្ទីរពេទ្យ Tuen Mun​



អាជ្ញាធរសុខាភិបាលហុងកុងរំពឹងថានឹងមានករណីឆ្លងវីរុស ចំនួន ២១ ករណីថ្មី នៅថ្ងៃព្រហស្បតិ៍នេះដោយរដ្ឋាភិបាលបានប្រកាសព័ត៌មានលម្អិតខ្លះៗនៃវិធានការណ៍រក្សាគំលាតសង្គម។

តួលេខពីប្រភពបានបង្ហាញថា បុរសអាយុ ៧០ ឆ្នាំនិងស្ត្រីអាយុ ៨១ ឆ្នាំម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ Tuen Mun ដោយជំរុញឱ្យមានអ្នកស្លាប់ដែលទាក់ទងនឹង Covid-១៩ ដល់ ៨១ នាក់។

ដំណាក់កាលទី ១ នៃការបន្ធូរបន្ថយវិធានទាក់ទងនឹងសង្គម រួមមានការបើកឡើងវិញនូវបរិវេណក្នុងផ្ទះមួយចំនួន ដូចជាហាងថែរក្សាសម្ផស្ស និងរោងកុននិងអនុញ្ញាតឱ្យមានសេវាកម្មទទួលទានអាហារពេលល្ងាចរហូតដល់ម៉ោង ៩ យប់ ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ។

អ្នកនាំពាក្យការិយាល័យស្បៀងអាហារនិងសុខភាព បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ក្រោមស្ថានភាពថ្មីនេះ សាធារណជនត្រូវតែទទួលយកថានឹងមានករណីខ្លះៗកើតឡើងជាបណ្តើរៗ នៅក្នុងសហគមន៍ពីមួយពេលទៅមួយពេល»។

យើងមិនអាច និងមិនគួររង់ចាំរហូតដល់គ្មានករណីណាមួយត្រូវបានបញ្ជាក់នៅក្នុងសហគមន៍ ក្នុងរយៈពេលយូរនេះទេ មុនពេលយើងធ្វើការពិចារណាបន្ធូរបន្ថយវិធានការណ៍គម្លាតសង្គម។

យោងតាមគោលការណ៍ណែនាំថ្មី រោងកុននឹងត្រូវបានអនុញ្ញាតឱ្យបើក ប៉ុន្តែចំនួនមនុស្សអនុញ្ញាតត្រឹមតែពាក់កណ្តាល ដោយមានកៅអីមិនលើសពីពីរដែលនៅក្បែរគ្នា រួមទាំងមិនអនុញ្ញាតឱ្យបរិភោគ ឬផឹកភេសជ្ជៈអ្វីឡើយ។

ហាងថែរក្សាសម្ផស្សអាចបម្រើអតិថិជនបានតាមរយៈការណាត់ទុកជាមុន ដោយមិនមានមនុស្សលើសពីពីរនាក់ឡើយនៅក្នុងតំបន់ដែលចែកដាច់ពីគ្នា។ បុគ្គលិកត្រូវពាក់ឧបករណ៍ការពារគ្រប់ពេល។

ទីក្រុងហុងកុងបានចុះបញ្ជី ការឆ្លងមេរោគកូវីដចំនួន ៩ នៅថ្ងៃច័ន្ទដែលជាចំនួនទាបបំផុតចាប់តាំងពីថ្ងៃទី ៣ ខែកក្កដា។ ប៉ុន្តែការរាប់ប្រចាំថ្ងៃបានកើនឡើងដល់ ១៩ ករណី នៅថ្ងៃអង្គារនិងកើនឡើងដល់ ២៤ករណី នៅថ្ងៃពុធដោយជំរុញចំនួនករណីដែលបានបញ្ជាក់នៅក្នុងទីក្រុងដល់ ៤.៧៣៤ ៕

 

ដោយ៖ សុធារ៉ា

ប្រភព៖ SCMP- South China Morning Post

 

X
5s