ក្រុមអ្នកស្រាវជ្រាវជប៉ុនលើកឡើងថា Ozone មានប្រសិទ្ធភាពបន្សាបឥទ្ធិពលកូវីដ ១៩​


​ប្រភព​រូបពី​ Reuter

ក្រុមអ្នកស្រាវជ្រាវជប៉ុនបានលើកឡើងកាលពីថ្ងៃពុធទី ២៦ ខែសីហា ឆ្នាំ២០២០ថា កំហាប់ទាបនៃអូហ្សូន អាចជួយបន្សាបភាគល្អិតវីរុសកូវីដ ១៩ ដែលការពិសោធន៍នេះធ្វើឡើងនៅក្នុងមន្ទីរពេទ្យ បន្ទប់រងចាំលទ្ធផល និងកន្លែងដែលវីរុសងាយជាប់។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន CNA។

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសុខភាពហ្វូជីតាបានប្រាប់សន្និសីទកាសែតមួយថាពួកគេបានបង្ហាញថាឧស្ម័នអូហ្សូននៅក្នុងកំហាប់ពី ០,០៥ ទៅ ០,១ ក្នុងមួយលាន (ppm) កំហាប់ក្នុងកម្រិតដែលចាត់ទុកថាគ្មានគ្រោះថ្នាក់ដល់មនុស្ស អាចសម្លាប់មេរោគបាន។ ការពិសោធន៍នេះ ក្រុមអ្នកពិសោធន៍បានប្រើ ozone generator ដាក់ក្នុងបន្ទប់បិទជិតដែលមានសំណាកនៃវីរុសកូវីដ ១៩។

គេបានរកឃើញថា សក្តានុពលនៃវីរុសនេះបានធ្លាក់ចុះជាង ៩០% នៅតំបន់ដែលទទួលរងកំហាប់អូហ្សូនកម្រិតទាបក្នុងរយៈពេល ១០ម៉ោង។ Takayuki Murata ជាអ្នកស្រាវជ្រាវបាននិយាយថា ការចម្លងវីរុសកូវីដ ១៩ អាចត្រូវបានកាត់បន្ថយដោយការប្រើអូហ្សូនកំហាប់ទាបជាប្រចាំ ហើយវាក៏អាចប្រើជាការព្យាបាលដូចគ្នា សូម្បីក្នុងបរិដ្ឋានដែលរស់នៅរបស់មនុស្សបច្ចុប្បន្ន។ យើងបានរកឃើញថាវាមានប្រសិទ្ធភាពជាពិសេសនៅក្នុងលក្ខខណ្ឌសំណើមខ្ពស់ Takayuki Murata បន្ថែម។

អូហ្សូនដែលជាម៉ូលេគុលអុកស៊ីសែនមួយប្រភេទត្រូវបានគេដឹងថា ជាម៉ូលេគុលដែលបង្កភាពអសកម្មលើភ្នាក់ងារបង្ករោគជាច្រើន ហើយកាលពីពេលដំបូងគេក៏ធ្លាប់វាពិសោធន៍លើការព្យាបាលកូវីដ ១៩ ដែរ តែលទ្ធផលបង្ហាញពីការប៉ះពាល់ និងគ្រោះថ្នាក់ដល់មនុស្សព្រោះតែការប្រើកំហាប់ខ្ពស់ចន្លោះពី ១-៦ ppm៕

 

X
5s