ជប៉ុនគ្រោងបើកឲ្យនិវាសនជនចូលប្រទេសខ្លួនវិញក្នុងខែកញ្ញា ក្រោយបិទតាំងពីខែឧសភាមក​


ប្រភព​រូបពី​ Kyodo News

ប្រជាជនឥណ្ឌាជាង ១.០០០ នាក់ (Expats) ក៏កំពុងរង់ចាំវិលត្រឡប់ទៅប្រទេសជប៉ុនវិញ ទោះបីប្រទេសនេះបានអនុញ្ញាតឱ្យនិវាសនជនដែលស្នាក់នៅរយៈពេលវែងនិងជាអចិន្ត្រៃយ៍ រួមទាំងអ្នកនៅក្នុងបន្ទុករបស់ពួកគេចូលធ្វើការវិញចាប់ពីខែមិថុនាក៏ដោយ។

នៅក្នុងខែឧសភាកន្លងទៅ ប្រទេសជប៉ុនបានដាក់បំរាមលើការធ្វើដំណើរចូលនៃជនបរទេសទាំងអស់ក្នុងប្រទេសខ្លួន។ ជនជាតិឥណ្ឌាដែលជាប់គាំងនៅប្រទេសឥណ្ឌាជាង ៧០០ នាក់បានចុះហត្ថលេខាលើញត្តិមួយនៅក្នុងខែមិថុនាដើម្បីស្វែងរកជំនួយពីរដ្ឋាភិបាលជប៉ុន ដែលត្រូវបានដាក់ជូនទៅក្រសួងនិងស្ថានទូតនានា។ ដំបូង សម្រាប់និវាសនជនដែលស្នាក់នៅអចិន្រ្តៃយ៍ក្នុងប្រទេសជប៉ុនត្រូវបានអនុញ្ញាតឲ្យវិលត្រលប់ទៅកាន់ជប៉ុនវិញ បន្ទាប់មកឈ្មោះសមាជិកគ្រួសារដែលបានចែងចែកចេញពីគ្រួសារត្រូវបានគេលុបចោលដោយស្ថានទូតជប៉ុន នេះជាការលើកឡើងរបស់លោក Anurag Mahant ជាអ្នកកាន់ទិដ្ឋាការវិស្វករនៅប្រទេសជប៉ុន ហើយលោកក៏បានចាកចេញពីប្រទេសឥណ្ឌាទៅទីក្រុងតូក្យូនៅថ្ងៃទី ២១ ខែសីហាបន្ទាប់ពីជាប់រយៈពេល ៥ ខែនៅប្រទេសឥណ្ឌា។

ជប៉ុនទំនងជានឹងបើកព្រំដែនរបស់ខ្លួនឡើងវិញក្នុងខែកញ្ញា សម្រាប់និវាសនជនមិនមែនជាជនជាតិជប៉ុនដែលកាន់ទិដ្ឋាការមានសុភលភាពត្រឹមត្រូវហើយក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជប៉ុន គឺក្រុមហ៊ុនអាកាសចរណ៍ជប៉ុន AirLines បានចាប់ផ្តើមប្រតិបត្តិការហោះហើរទៅកាន់ប្រទេសឥណ្ឌា បន្ថែមលើក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air Indai។

គួររំលឹកថា ប្រជាជនឥណ្ឌាគឺជាសហគមន៍ជនបរទេសដ៏ធំបំផុតមួយនៅលើពិភពលោកដែលមានប្រជាជនជាង ១៧.៥ លាននាក់រស់នៅក្រៅប្រទេសនិងទស្សនាប្រទេសឥណ្ឌាដើម្បីលំហែកាយឬធ្វើការ។ ប្រជាជនឥណ្ឌាជាង ៤.៥០០ នាក់ផ្សេងទៀតចង់វិលត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីវិញ ខណៈដែលមនុស្សរាប់ពាន់នាក់ទៀតកំពុងរង់ចាំធ្វើដំណើរទៅកាន់ ហុងកុង ជប៉ុន និង សិង្ហបុរី។

អត្ថបទ៖ ស្រីណា

 

X
5s