មនុស្ស១៣នាក់បានស្លាប់ក្នុងឧប្បត្តិហេតុរត់ជាន់គ្នានៅប្រទេសប៉េរូខណៈមានការវាយឆ្មក់ពីប៉ូលីសលើករណីរំលោភលើការ Lockdown
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សចំនួន ១៣ នាក់បានស្លាប់នៅក្នុងការរត់ជាន់គ្នានៅខ្លឹបឌីស្កូមួយក្នុងប្រទេសប៉េរូ បន្ទាប់ពីការវាយឆ្មក់របស់ប៉ូលីសដើម្បីអនុវត្តការរក្សាគម្លាតរបស់ប្រទេសក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។
តំណាងក្រសួងមហាផ្ទៃបាននិយាយថា ការរត់ជាន់គ្នានេះបានកើតឡើងនៅឯថូម៉ាសឌីស្កូនៅលីម៉ា ដែលមានមនុស្សប្រហែល ១២០ នាក់បានប្រមូលផ្តុំគ្នាសម្រាប់ពិធីជប់លៀងមួយកាលពីយប់ថ្ងៃសៅរ៍។
យោងតាមអាជ្ញាធរបានអោយដឹងថាប្រជាជនបានព្យាយាមរត់គេចខ្លួនតាមរយៈទ្វារតែមួយគត់នៃឌីស្កូជាន់ទី ២ ហើយករណីជាន់គ្នាក៏បានកើតឡើងបន្ទាប់ពីមានការជាប់នៅក្នុងចន្លោះឃុំឃាំង។ បន្ទាប់ពីការរត់ជាន់គ្នាប៉ូលីសត្រូវបង្ខំចិត្តបើកទ្វារ។
នៅក្នុងពិធីសម្ពោធជាសាធារណៈមួយនៅភាគខាងត្បូងនៃប្រទេសនេះលោកប្រធានាធិបតី Martusn Vizcarra ប្រទេសប៉េរ៉ូ បានមានប្រសាសន៍ថា «ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះសាច់ញាតិជនរងគ្រោះ…ប៉ុន្តែក៏មានការខឹងសម្បារជាមួយអ្នកជំនួញ ក៏ដូចជាម្ចាស់កម្មវិធីដែលបានរៀបចំព្រឹត្តិការណ៍នេះដែរ» ។ លោកជំរុញឱ្យអាជ្ញាធរយុត្តិធម៌ដាក់ទណ្ឌកម្មចំពោះអ្នកដែលបានរំលោភច្បាប់។
មន្ត្រីក្រសួងសុខាភិបាលលោក Claudio Ramírez បានប្រាប់អ្នកយកព័ត៌មានថា មនុស្សប្រហែល ២៣ នាក់ត្រូវបានចាប់ខ្លួនហើយ ១៥ នាក់នៃអ្នកទាំងនោះត្រូវបានធ្វើតេស្ត៍វិជ្ជមាន កូវីដ ១៩ នេះហើយនឹងត្រូវបានដាក់ឲ្យនៅដាច់ពីគេ។
លោក Ramírez បានមានប្រសាសន៍ថា «ការរៀបចំកម្មវិធីជប់លៀងគឺជាកន្លែង ប្រភពបង្កការចម្លង(បង្កាត់ពូជវីរុស) សម្រាប់ការចម្លងជំងឺនេះព្រោះវាជាបរិយាកាសបិទជិតអំណោយផលដល់ការស់នៅរបស់វីរុស»។
លោក Franco Asensios ម្នាក់ក្នុងចំណោមអ្នកដែលចូលរួមពិធីជប់លៀងបានប្រាប់វិទ្យុក្នុងស្រុក RPPថាការវាយឆ្មក់របស់ប៉ូលីសបានចាប់ផ្តើមនៅម៉ោង ៩ យប់។ ហើយអាជ្ញាធរបានប្រាប់អ្នកដើរលេងឱ្យស្ត្រីចេញមុន។
លោក Asensios ដែលបានបន្ថែមថាមិត្តភក្តិម្នាក់ដែលបាននាំគាត់ទៅពិធីជប់លៀងបានដឹងអំពីរឿងនេះថា «អ្នកចូលរួមកម្មវិធីកំពុងមានការរំភើបរីករាយ ក្រោយមកចាប់ផ្តើមថយចុះការអ៊ូអរ ហើយបន្ទាប់មកពួកគេបាននិយាយថាអ្នកដែលនៅខាងមុខកំពុងថប់ដង្ហើមដោយសារការបាញ់ឧស្ម័នពីក្រុមប៉ូលីស»។
មនុស្សមួយចំនួននៅកន្លែងកើតហេតុបានចោទប្រកាន់ថាប៉ូលីសដែលបានបាញ់និង ឧស្ម័នបង្ហូរទឹកភ្នែកអំឡុងការវាយឆ្មក់នេះប៉ុន្តែនាយប៉ូលិសលោកឧត្តមសេនីយ៍ Orlando Velasco បានបដិសេធ។
លោក Alejandro Ruiz អ្នកយាមនៅតាមដងផ្លូវដែលឌីស្កូនោះបានប្រាប់ RPP ថាពិធីជប់លៀងត្រូវបានធ្វើឡើងនៅទីនោះពីមុន។
Ruiz បាននិយាយថា «សំលេងលឺអាចត្រូវបានគេលឺចេញពីពីរប្លុកផ្សេងទៀត»។ លោកបាននិយាយថានៅពេលរថយន្តប៉ូលីសឆ្លងកាត់ប្រជាជននៅឌីស្កូបានបិទភ្លើងហើយបន្ថយសម្លេងតន្ត្រី។ អគារក្លឹបរាត្រីនេះមានទីតាំងស្ថិតនៅខាងក្រៅហើយនៅខាងក្រៅនោះជាតំបន់ឧស្សាហកម្មស្ថិតក្នុងតំបន់ឡូសអូលីវូស នៃលីម៉ា។
លោក Felipe Castillo អភិបាលក្រុងបានប្រាប់ទូរទស្សន៍ក្នុងស្រុក N ថាក្លឹបស្ថិតក្នុងការគ្រប់គ្រងរបស់គាត់ប៉ុន្តែថាការឃ្លាំមើលនិងការត្រួតពិនិត្យនៅតាមដងផ្លូវគឺមានភាពមិនច្បាស់លាស់ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ដែលរួមមានការកាត់បន្ថយការប្រមូលពន្ធ។
ក្លឹបរាត្រីត្រូវបានហាមឃាត់មិនឱ្យដំណើរការចាប់តាំងពីខែមីនាដោយសារតែជំងឺរាតត្បាត កូវីដ-១៩។ ប្រទេសប៉េរូបានចាប់ផ្តើមដកការរឹតបន្តឹងដាច់ដោយឡែកពីគ្នានៅថ្ងៃទី ៣០ ខែមិថុនាក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានដំណើរការឡើងវិញហើយចំនួនអ្នកឆ្លងវីរុសប្រចាំថ្ងៃបានកើនឡើងទ្វេដងដល់ជាង ៩០០០ នាក់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ប្រទេសប៉េរូបានរាយការណ៍ថាមានមនុស្សប្រហែល ២៧.៥០០ នាក់បានស្លាប់ដោយសារ កូវីដ-១៩នេះ។
អត្ថបទ៖ ស្រីណា
ប្រភព៖ NBC NEWS
ចេញផ្សាយ៖ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០