មន្រ្តីក្រសួងមហាផ្ទៃហ្វីលីពីន Eduardo Año ធ្វើតេសវិជ្ជមានចំពោះមេរោគកូវីដ ១៩ ជាលើកទី២ ក្រោយជាសះស្បើយ ៥ខែ
អាជ្ញាធរបានលើកឡើងកាលពីថ្ងៃ ចន្ទ័ ទី ១៧ ខែ សីហា ថា រដ្ឋមន្រ្តីហ្វីលីពីនបានធ្វើតេសវិជ្ជមានចំពោះកូវីដ ១៩ លើកទី២ ក្នុងអំឡុងពេល ៥ ខែបន្ទាប់ពីការឆ្លងលើកដំបូងរបស់លោក នេះជាការដកស្រង់ចេញពី សារព័ត៌មាន CNA។
លោក Eduardo Año លេខាធិការក្រសួងមហាផ្ទៃបានឆ្លើយតបទៅលើវីរុសនេះថា លោកទទួលបានការធ្វើតេសវិជ្ជមានកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានរោគសញ្ញាផ្តាសាយធំកាលពីអាទិត្យមុន។ លោកបានបន្តទៀតថា ការឆ្លងលើកទី១ របស់លោកកាលពីខែមិនា ដោយពុំមានទទួលបានរោគសញ្ញាអ្វីមួយឡើយ។
អនុរដ្ឋលេខាធិការសុខាភិបាលលោក Maria Rosario Vergeire បានលើកឡើងថា អ្នកឯកទេសកំពុងធ្វើការវិភាគទៅលើរោគសញ្ញារបស់លោក Año ព្រមទាំងការធ្វើតេស្តពីមុនរបស់គាត់ និង លទ្ធផលនៅទីពិសោធន៍ដើម្បីឱ្យដឹងថាវាជាការឆ្លងលើកទី ២ រឺ ក៏អត់។
Año ការប្រជុំជាមួយនាយករដ្ឋមន្រ្តី Rodrigo Duterte និងសមាជិកដទៃទៀតនៅថ្ងៃចន្ទ័ដើម្បីសម្រេចថានឹងបិទទីក្រុងម៉ានីលនិងខេត្តទាំង ៤ ដែលនៅជុំវិញចំនួន ២ អាទិត្យ៕
ដោយ៖ ពិទូរ្យ