ប្រធានាធិបតីម៉ិកស៊ីកូស្ម័គ្រចិត្តសាកល្បងចាក់វ៉ាក់សាំង COVID-19 របស់រុស្ស៊ី​


​ប្រភព​រូបពី​ Reuter

ប្រធានាធិបតីម៉ិចស៊ីកូលោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃច័ន្ទថា លោកនឹងស្ម័គ្រចិត្តជាមនុស្សដំបូងគេដើម្បីសាកល្បងវ៉ាក់សាំងការពារកូវីដ-១៩របស់រុស្ស៊ី ប្រសិនបើវាពិតជាមានប្រសិទ្ធភាព។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuter។

លោក Lopez Obrador បាននិយាយនៅក្នុងសន្និសីទកាសែតពេលព្រឹករបស់គាត់ថា «ខ្ញុំគឺជាមនុស្សដំបូងដែលត្រូវបានទទួលថ្នាំបង្ការ» ។

យ៉ាងណាមិញ ការសម្រេចចិត្តរបស់ទីក្រុងមូស្គូក្នុងការអនុម័តវ៉ាក់សាំងនិងផលិតជាលើកដំបូងបន្ទាប់ពីការធ្វើតេស្ត៍មនុស្សបានតិចជាង ២ខែ ដែលបានធ្វើឱ្យមានការព្រួយបារម្ភ។ អ្នកវិទ្យាសាស្ត្រមួយចំនួនបានពិចារណាថាប្រហែលជា ១០% ប៉ុណ្ណោះដែលជោគជ័យ។ អ្នកវិទ្យាសាស្ត្រខ្លះបាននិយាយថាពួកគេខ្លាចប្រទេសរុស្ស៊ីអាចនឹងដាក់កិត្យានុភាពមុនពេលថ្នាំវ៉ាក់សាំងមានសុវត្ថិភាព។

ទន្ទឹមនឹងនេះ ការប្រណាំងក្នុងការផលិតវ៉ាក់សាំងCOVID-19 សកលនៅតែបន្ត។ រដ្ឋាភិបាលម៉ិចស៊ិចកូនិងអាហ្សង់ទីនបានចាប់ដៃគូជាមួយក្រុមហ៊ុនឱសថ AstraZeneca Plc ដើម្បីផលិតវ៉ាក់សាំងផងដែរ បើទោះជារុស្ស៉ីបានកំពុងមានការជោគជ័យយ៉ាងណាក៏ដោយ៕

ដោយ៖ ស្រីណា

 

X
5s