ហ្វីលីពីនបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មី ៤ ៨៣៦ករណី និងអ្នកស្លាប់ចំនួន ៦ នាក់នៅថ្ងៃអង្គារនេះ​


ប្រភព​រូបពី Reuter

ម៉ានីល - ក្រសួងសុខាភិបាលប្រទេសបានថ្លែងការណ៍កាលពីវេលាថ្ងៃអង្គារ ទី ១៨ ខែ សីហា ថា ហ្វីលីពីនមានករណីអ្នកឆ្លងថ្មីកូវីដ ១៩ ចំនួន ៤ ៨៣៦នាក់ និងមានករណីអ្នកស្លាប់ថ្មី ចំនួន០៦ នាក់បន្ថែមដែលបង្កឱ្យអ្នកស្លាប់សរុបក្នុងប្រទេសកើនឡើងដល់ចំនួន ២ ៦៨៧ នាក់។

យោងតាមរបាយការណ៍ពីគេហទំព័រ World O Meter បានឱ្យដឹងថាករណីឆ្លងនេះ បានធ្វើឱ្យហ្វីលីពីនក្លាយជាប្រទេសឈរនៅចំណាត់ថ្នាក់លេខ១ កំពូលតារាងនៅតំបន់អាស៊ីអាគ្នេយ៍ តាមពីក្រោយដោយប្រទេសឥណ្ឌូនេស៊ី និងចំណាត់ថ្នាក់លេខ២២ ក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងជំងឺច្រើនជាងគេលើពិភពលោក។

យោងតាមពីគេហទំព័រ World O Meter ដដែលបានឱ្យដឹងថា ហ្វីលីពីនមានករណីអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន១៦៩ ២១៣ នាក់៕ 

ដោយ៖ ពិទូរ្យ

 

X
5s