រលកទី ៣ របស់ហុងកុង ជម្រុញឲ្យមនុស្សរាប់ពាន់នាក់ត្រូវធ្វើតេស្ត ខណៈ ៦២នាក់វិជ្ជមានកូវីដ ១៩​


ប្រភព​រូបពី Asia​ times

កម្មករហុងកុងរាប់ពាន់នាក់នៅកំពង់ផែអន្តរជាតិហុងកុង នឹងត្រូវធ្វើតេស្តរករីវុសកូវីដ ១៩ បន្ទាប់ពីមានការរាយការណ៍ថា មនុស្ស ១៤នាក់ ក្នុងចំណោមពួកគេមានវិជ្ជមានកូវីដ ១៩។ នៅក្នុងទីក្រុងមានអ្នកឆ្លង ៦២ករណី និងស្លាប់ ០៤ករណីកាលពីថ្ងៃពុធកន្លងទៅ នេះជាការលើកឡើងរបស់អាជ្ញាធរសុខាភិបាលហុងកុង ប្រាប់ទៅកាន់សារព័ត៌មាន South Chian Morning Post។ 

មនុស្ស ០៣នាក់នៅស្ថានីយ៍កុងតឺន័រ Kwai Tsing (Kwai Tsing Container Terminals) បានរកឃើញលទ្ធផលតេស្តវិជ្ជមានដំបូងនៅថ្ងៃអង្គារ ខណ់មនុស្ស ០២នាក់ផ្សេងទៀតនៅកំពង់ផែបានរកឃើញវិជ្ជមានដូចគ្នា។ មានការអះអាងពីមន្រ្តីសុខាភិបាលថា មនុស្ស ១៦នាក់បានក្លាយជាអ្នកជំងឺកូវីដ ១៩ ដែលស្ថិតក្នុងការឆ្លងជាចង្កោម ហើយករណីនេះកើតចេញពីមនុស្ស ១៤នាក់ដែលជាកម្មករនៅកំពង់ផែនោះ។

លោកវេជ្ជស្រីបណ្ឌិត Chuang Shuk-kwan ប្រធានសាខាផ្នែកជំងឺឆ្លងនៃមជ្ឈមណ្ឌលការពារសុខភាពបានកត់សម្គាល់ថា កំពង់ផែនេះគឺជាកន្លែងដ៏ធំមួយដោយមានកម្មកររាប់ពាន់នាក់កំពុងប្រតិបត្តិការនៅតាមស្ថានីយចំនួន ៩ នៅលើផ្ទៃដី ២៧៩ ហិកតា។ លោកស្រីបានបញ្ជាក់ថា៖ «យើងកំពុងរៀបចំឱ្យកម្មកររាប់ពាន់នាក់ដែលធ្វើការនៅឯស្ថានីយ៍នោះធ្វើតេស្តរកវីរុសកូវីដ ១៩។ យើងនឹងធ្វើប្រតិបត្តិការសម្អាតឲ្យបានដឹតដល់បំផុត ពិសេសដូចជាបន្ទប់ទឹក»។ អាជ្ញាធរក៏បានធ្វើការលើកឡើងបន្ថែមដែរថា កម្មករដែលធ្វើការនៅកំពង់ផែមិនសូវជាបានការពារទេ អ្នកខ្លះធ្វើការនៅស្ថានីយ៍ទី ១ និងទី ៤ ហើយពួកគេបានមកហូបបាយនៅក្នុងបន្ទប់តែមួយ ក៏ដូចជាការប្រើប្រាស់របស់ររបរមួយចំនួនរួមគ្នា ពិសេសបន្ទប់ទឹកជាដើម ដែល ទាំងនេះជាមូលហេតុបង្កឲ្យមានហានិភ័យលើការឆ្លងជាចង្កោម៕

ជាមួយគ្នានេះផងដែរ លោកខេនឡៃម៉ាគីនមកពី Union of Hong Kong Dockers បាននិយាយថាបញ្ហាអនាម័យនៅស្ថានីយនេះត្រូវបានកែលម្អ ដោយចាប់តាំងផ្តើមនៅក្រោយពេលមានការធ្វើកូដកម្មដ៏ធំមួយនៅក្នុងឆ្នាំ ២០១៣ ជាពេលដែលកម្មករទាមទារដំឡើងប្រាក់ខែនិងលក្ខខណ្ឌការងារល្អប្រសើរ។

គាត់បាននិយាយថាកម្មករជាច្រើនដែលបានឆ្លងមេរោគ Covid-19 នៅស្ថានីយគឺជាផ្នែកមួយនៃអង្គភាពវិស្វកម្មនៅស្ថានីយ ៦ ហើយប្រហែលជាអាចឆ្លងវីរុសនេះនៅពេលបរិភោគជាមួយគ្នា។ លោកបានកត់សម្គាល់ថា កម្មករភាគច្រើនបានបានប្រុងប្រយ័ត្នខ្ពស់ចំពោះការអនុវត្តអនាម័យជាមួយនឹងការរាតត្បាតដែលកំពុងកើតមាន ប៉ុន្តែអ្នកខ្លះជាអ្នកដែលធ្វើការនៅខាងក្រៅផ្នែកគ្រប់គ្រងទំនិញអាចនឹងមិនបានពាក់ម៉ាសគ្រប់ពេល៕

 

X
5s