ការប្រលងបាក់ឌុប ត្រូវពន្យារពេលទៅដល់ខែធ្នូ ខណៈការសិក្សានឹងចាប់ផ្តើមនៅខែកញ្ញា​


ប្រភព​រូបភាពពី ក្រសួងអប់រំយុវជន និង​កីឡា និង VOD

ក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីប្រកាសស្តីពីការអនុញ្ញាតឲ្យសិស្សចូលសិក្សាវិញ និងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

សេចក្ដីប្រកាសពីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០ នេះបានបញ្ជាក់ពីការអនុញ្ញាតឲ្យសិស្សថ្នាក់ទី៩ និងទី១២ ចូលរៀនវិញនៅខែកញ្ញា និងការរៀបចំការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខែធ្នូ ឆ្នាំ២០២០ ខាងមុខ។

ក្រសួងអប់រំ យុវជន និងកីឡាដោយទទួលការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចឲ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រិះស្ថានសិក្សាសាធារណៈ ចូលរៀនឡើងវិញនៅក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងការបើកគ្រិះស្ថានសិក្សាដំណាក់កាលទី២ ក្នុងទ្រង់ទ្រាយតូច ១៥នាក់ក្នុងមួយថ្នាក់ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គភាពសុខភាពពិភពលោកដើម្បីត្រៀមខ្លួនក្នុងការប្រលង។ 

ក្រសួងនិងរៀបចំការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ នៅខែធ្នូឆ្នាំ២០២០ ខាងមុខ។

ចំពោះការរៀបចំសិក្សានៅតាមគ្រិះស្ថានសិក្សាសាធារណៈ សម្រាប់សិស្សថ្នាក់ដ៏ទៃទៀត ក្រសួងនិងរៀបចំសេចក្ដីណែនាំតាមក្រោយ។

រួមជាមួយគ្នានេះដែរ តំណាងគ្រិះស្ថានសិក្សា ឯកជនក៏ដូចជា គ្រិះស្ថានសិក្សាឯកជនដ៏ទៃទៀតក៏បានស្ម័គ្រចិត្តពន្យាពេលការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមជាមួយការប្រលងថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ២០២០ ជាមួយគ្រិះស្ថានសិក្សាសាធារណៈ៕

ដោយ៖ សុធារ៉ា

 

 

 

X
5s