ប្រយោគចំនួន ៧ឃ្លា របស់ទស្សនវិទូអង់គ្លេស Alan Watts ដកស្រង់ពីសៀវភៅ The Way of Zen
ខាងក្រោមនេះគឺជាប្រយោគចំនួន ៧ឃ្លា ដែលត្រូវបានដកស្រង់ចេញពីសៀវភៅដែលត្រូវបាននិពន្ធដោយទស្សនវិទូអង់គ្លេស Alan Watts ដែលមានចំណងជើងថា The Way of Zen:
១) «នៅពេលដែលយើងប៉ុនប៉ងចង់អនុវត្តអំណាចឬការគ្រប់គ្រងទៅលើនរណាម្នាក់ យើងនឹងមិនអាចចៀសវាងបានឡើយក្នុងការដែលផ្ដល់ឲ្យមនុស្សម្នាក់នូវអំណាចឬការគ្រប់គ្រងដូចគ្នាមកលើអ្នក។»
២) «សត្វក្អែបធ្លាប់សប្បាយរីករាយ រហូតទាល់តែកង្កែបនិយាយទាំងកំប្លែងថា៖ «តើជើងមួយណាទៅក្រោយជើងមួយណា ?» នេះក៏បានធ្វើឲ្យការគិតរបស់វាធ្វើការទៅដល់កម្រិតយ៉ាងខ្ពស់។ វាក៏ទម្រេតខ្លួនជាមួយនឹងអារម្មណ៍ច្របូកច្របល់នៅក្នុងរណ្ដៅ គិតអំពីរបៀបក្នុងការរត់។»
៣) «បើយើងបើកភ្នែករបស់យើងហើយមើលឃើញបានច្បាស់ វានឹងក្លាយជាច្បាស់លាស់ថាមិនមានពេលផ្សេងណាឡើយក្រៅពីខណៈពេលនេះ ហើយអតីតកាលនិងអនាគតកាលគ្រាន់តែជាការដែលចិត្តត្រូវបានរវល់ដោយអ្វីផ្សេងដោយមិនមានការពិតជាក់ស្ដែងអ្វីនោះឡើយ។»
៤) «នេះគឺជាគុណវិបត្តិដែលមិនអាចចៀសវាងបាននៃការរៀនទស្សនវិទូរបស់អាស៊ីដោយវិធីសាស្ត្របែបអក្សរសាស្ត្រសុទ្ធសាធនៃការសិក្សារៀនសូត្ររបស់ខាងលិច ក៏ព្រោះតែពាក្យអាចទំនាក់ទំនងបានតែរវាងអ្នកដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ស្រដៀងគ្នាប៉ុណ្ណោះ។»
៥) «មានសេរីភាពពីទស្សនដែលត្រូវបានព្រមព្រៀងគ្នាជារួម មិនមែនមានន័យថាត្រូវបដិសេធទាត់វាចោលនោះឡើយ ប៉ុន្តែគឺមិនត្រូវបានបោកបញ្ឆោតដោយវា។ វាគឺជាការដែលអាចប្រើប្រាស់វាជាឧបករណ៍ជាជាងត្រូវបានប្រើប្រាស់ដោយវា។»
៦) «បើអ្នកចង់ទទួលបានការពិតដែលមិនត្រូវបានប្រឡាក់ ចូរកុំរវល់ជាមួយត្រូវនិងខុស។ ជម្លោះរវាងត្រូវនិងខុសគឺជាជំងឺនៃចិត្ត។»
៧) «ជោគជ័យតែងតែជាការបរាជ័យ នៅក្នុងន័យដែលបើបុគ្គលម្នាក់ជោគជ័យទៅលើអ្វីមួយកាន់តែច្រើន តម្រូវការដើម្បីបន្តការជោគជ័យទៀតគឺមានកាន់តែធំ។ ញាំុគឺជាការនៅរស់ដើម្បីឃ្លាន។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សន១០ឃ្លាដកស្រង់ពីលោក Henry David Thoreau ទស្សនវិទូអាមេរិកសតវត្សវិ៍ទី១៩