គិតត្រឹមថ្ងៃទី ០៤ សីហា កម្ពុជាមានអ្នកជំងឺកូវីដ ១៩ សរុបកើនដល់ ២៤១
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០ នេះថា នៅថ្ងៃទី 3 ខែសីហាឆ្នាំ 2020 ម្សិលមិញកម្ពុជាបានរកឃើញអ្នកឆ្លងថ្មីមេរោគកូវីដ ១៩ ថែមម្នាក់ទៀត ខណៈដែលមានអ្នកជាសះស្បើយចំនួន ៣ នាក់។
អ្នកឆ្លងមេរោគកូវីដ ១៩ ថ្មីម្នាក់នោះគឺជា បុរសជនជាតិអាមេរិកាំងគឺជាមន្ត្រីការទូតជាន់ខ្ពស់របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាន់វីសាប្រភេទ A មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ បុរសរូបនេះបានធ្វើដំណើរមកពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាដែលបន្តជើងហោះហើរតាមរយៈប្រទេសកូរ៉េខាងត្បូង ទទួលបានលទ្ធផលដែលវិជ្ជមានលើការភាគសំណាកនៅពេលធ្វើតេស្តលើកទី ៣ ក្នុងការធ្វើចត្តាឡីស័ករបស់គាត់ ដោយទទួលបានការរាយការណ៍ពីលទ្ធផលជំងឺនេះដោយស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២០។ នៅខណៈនេះបុរសជនជាតិអាមេរិករូបនេះកំពុងដាក់សម្រាកឱ្យព្យាបាលនៅក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដោយស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកនិងទទួលការតាមដានត្រួតពិនិត្យជាប្រចាំ។
អ្នកជាសះស្បើយទាំងបីរូបមាន៖
- បុរសជនជាតិខ្មែរវ័យ ២៥ ឆ្នាំនៅខេត្តព្រះសីហនុ
- បុរសជនជាតិខ្មែរអាយុ ២៧ ស្ថិតនៅខេត្តសៀមរាប
*សម្គាល់ បុរសទាំងពីររូបនេះជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ទទួលបានលទ្ធផលអវិជ្ជមានចំនួន ២ លើកនិងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
- បុរសជនជាតិអាមេរិកដែលជាមន្ត្រីជាន់ខ្ពស់របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ទទួលបានលទ្ធផលតែអវិជ្ជមានចំនួនពីរលើកដែលបានគ្រប់គ្រងនៅធ្វើការរាយការណ៍ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា។
អ្នកជំងឺកូវីដ ១៩ ស្រុកនៅកម្ពុជាការឡើងដល់ ២៤១ នាក់ ក្នុងនោះមានស្ត្រីចំនួន ៤៦ នាក់និងបុរសចំនួន ១៩៥ នាក់។ អ្នកជាសះស្បើយសរុបនៅកម្ពុជាមានចំនួន ២០០ នាក់ធៀបនឹងចំនួនអ្នកឆ្លងទាំងអស់ទូទាំងប្រទេស៕