វិជ្ជមានមួយករណីលើមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក និងជាសះស្បើយ ៨ នាក់
តាមប្រភពពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថានៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ក្រសួងសុខាភិបាលបានរកឃើញលទ្ធផលវិជ្ជមាន covid 19 បុរសជនជាតិអាមេរិកាំងដែលជាមន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។
បុរសជនជាតិអាមេរិកាំងដែលជាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានរកឃើញលទ្ធផលតេស្តវិជ្ជមានបន្ទាប់ពីការធ្វើតេស្តវិភាគសំណាក់លើកទី ២ នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់នៅក្នុងស្ថានទូតអាមេរិក។ បច្ចុប្បន្នបុរសរូបនេះកំពុងដាក់ឲ្យសម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិក នៅក្នុងបន្ទប់ដាច់ដោយឡែកមួយ។
អ្នកជាសះចំនួន ៨ នាក់រួមមានបុរសជនជាតិខ្មែរ ៧ នាក់និងស្ត្រីជនជាតិអាមេរិកាំង ១នាក់
- បុរសជនជាតិខ្មែរអាយុ ២៩ ឆ្នាំមានអាស័យដ្ឋានស្ថិតនៅច្រើនចំរេះទី ២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
- បុរសជនជាតិខ្មែរអាយុ ៣១ ឆ្នាំមានអាស័យដ្ឋានស្ថិតនៅភូមិដំណាក់ពពេល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
- បុរសជនជាតិខ្មែរអាយុ ២៣ ឆ្នាំមានអាស័យដ្ឋានស្ថិតនៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។
- បុរសជនជាតិខ្មែរអាយុ ២៨ ឆ្នាំមានអាស័យដ្ឋានស្ថិតនៅភូមិជ្រោយមន្ត្រី ឃុំជ្រោយមន្ត្រី ស្រុកមុខកំពូលខេត្តកណ្ដាល។
- បុរសជនជាតិខ្មែរអាយុ ២៦ ឆ្នាំមានមានអាសយដ្ឋាននៅភូមិទូលសម្បត្តិ ឃុំប៉ឺស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
អ្នកទាំងប្រាំគឺបានត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយនៅពេលនេះបានព្យាបាលជាសះស្បើយ បន្ទាប់ពីរកឃើញតេស្តអវិជ្ជមានចំនួនពីរដង ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
- បុរសជនជាតិខ្មែរអាយុ ៣៤ ឆ្នាំមានអាស័យដ្ឋានស្ថិតនៅភូមិទួលការ ១ សង្កាត់ចាក់អង្រែក្រោមរាជធានីភ្នំពេញ
- កុមារាអាយុ ៥ ឆ្នាំមានអាស័យដ្ឋានស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោមរាជធានីភ្នំពេញ។
អ្នកទាំងពីរបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោមរាជធានីភ្នំពេញក្រោយពេលទទួលបានលទ្ធផលទេអវិជ្ជមានចំនួនពីរដង។
- ស្ត្រីជនជាតិអាមេរិកការជាមន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិចប្រចាំកម្ពុជារាជធានីភ្នំពេញ។ ស្ត្រីរូបនេះជាអ្នកដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិកនិងត្រូវបានព្យាបាលជាសះស្បើយបន្ទាប់ពីរកឃើញតេស្តអវិជ្ជមានចំនួនពីរដង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា៕