រកឃើញករណីវិជ្ជមានកូវីដ១៩ ម្នាក់ទៀតជាជនជាតិឥណ្ឌា
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា រកឃើញករណីវិជ្ជមានកូវីដ១៩ ថែមម្នាក់ទៀតហើយកើតមាននៅលើជនជាតិឥណ្ឌា។
បុរសរូបនេះបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ចូលមកកាន់ប្រទេសកម្ពុជាដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី ហើយបន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជានៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០២០។ បុរសនេះបានធ្វើដំណើរតាមជើងហោះហើរជាមួយនឹងអ្នកដំណើរផ្សេងទៀតចំនួន ៩០ នាក់។
គួរបញ្ជាក់ផងដែរថាអ្នកជំងឺកូវីដ១៩ សរុបនៅកម្ពុជាមានចំនួន ២២៦ នាក់ និងបានព្យាបាលជាសះស្បើយចំនួន ១៤៧ នាក់៕