ទស្សន​ចំនួន​ ៧ឃ្លា ដែល​និយាយ​ពី​បញ្ហា​ដ៏​ស៊ីជម្រៅ​នៅក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ​



ខាងក្រោម​នេះ​គឺជា​ទស្សន​ចំនួន ​៧ឃ្លា ដែល​និយាយ​ពី​បញ្ហា​ដ៏​ស៊ីជម្រៅ​នៅក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ:

) «មិន​បាន​រៀនសូត្រ​ពី​បទពិសោធន៍​របស់​យើង​គឺជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​មួយ​យ៉ាង​សម្បើម។ ជីវិត​គឺជា​សាលា​អប់រំ​របស់​មនុស្ស​ដឹងក្ដី។» Ayya Khema

) «អ្នក​អាច​សង្កេត​មើល​ពពក​ឬ​ដើមឈើ​ឬ​ចលនា​នៃ​ទឹកស្ទឹង​ជាមួយ​នឹង​ចិត្ត​ដែល​ស្ងប់ស្ងៀម​សមល្មម ក៏​ដោយសារតែ​ពួកវា​មិន​សូវ​សំខាន់​សម្រាប់​អ្នក ប៉ុន្តែ​សម្លឹង​មើល​ខ្លួនឯង​គឺ​ពិបាក​ខ្លាំង​ជាង​ឆ្ងាយ​ណាស់ ក៏​ដោយសារតែ​ការ​ទាមទារ​គឺ​ពិតជា​ជាក់ស្ដែង​ណាស់ ហើយ​ការ​ប្រតិកម្ម​ឆ្លើយតប​ក៏​រហ័ស​ដែរ។ ហេតុនេះ​នៅ​ពេល​អ្នក​ផ្សារភ្ជាប់​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​ភាព​ភ័យខ្លាច​ឬ​សេចក្ដី​សោកសៅ ភាព​ឯកា​ឬ​ការ​ច្រណែន ឬ​ក៏​ជា​សភាព​អាក្រក់​ដទៃទៀត​នៃ​ចិត្ត តើ​អ្នក​អាច​សម្លឹង​មើល​វា​ទាំងស្រុង​រហូត​ទាល់តែ​ចិត្ត​របស់​អ្នក​ស្ងប់ស្ងាត់​គ្រប់គ្រាន់​នឹង​មើល​ឃើញ​វា​ដែរ​ទេ ?» Jiddu Krishnamurti

) «អ្វី​ក៏​ដោយ​ដែល​ត្រូវ​បាន​ទុកចោល​មិន​ដោះស្រាយ​នៅ​ខាងក្នុង​អ្នក នឹង​ត្រឡប់​មក​រក​អ្នក​វិញ​តាមរយៈ​មនុស្ស​ដទៃ ស្ថានភាព​ដទៃ និង​កាលៈទេសៈ​ដទៃ​ទៀត​រហូត​ទាល់តែ​វា​បាន​រកឃើញ​ភាព​ពេញលេញ។ បើ​អ្នក​រក​ឃើញ​ខ្លួនឯង​ថា​បាន​ឆ្លងកាត់​បញ្ហា​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត ត្រូវ​ដឹង​ថា​មាន​ផ្នែក​មួយ​ចំនួន​នៃ​វា​ដែល​អ្នក​មិន​ទាន់​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ឬ​ត្រូវ​បាន​ប្រលែង​ចេញ។ អ្នក​នឹង​នៅតែ​បន្ត​ទាញ​វា​ចូល​មក​ក្នុង​បទពិសោធន៍​របស់​អ្នក​រហូត​ទាល់តែ​អ្នក​បាន​ឆ្លង​រំលង​វា។» Emily Maroutian

) «ប្រលែង​ចោល​នឹង​ផ្ដល់ឲ្យ​យើង​នូវ​សេរីភាព ហើយ​សេរីភាព​នេះ​ហើយ​គឺជា​លក្ខខណ្ឌ​តែមួយ​គត់​សម្រាប់​សេចក្ដីសុខ។ បើ​នៅ​ក្នុង​បេះដូង​របស់​យើង យើង​នៅតែ​ជាប់ជំពាក់​ទៅ​នឹង​អ្វី​ក៏​ដោយ​ដូចជា កំហឹង អន្ទះសា ឬ​ការ​ធ្វើ​ជា​កម្មសិទ្ធិ នោះ​យើង​នឹង​មិន​អាច​មាន​សេរីភាព​បាន​ឡើយ។» Thich Nhat Hanh

) «បុគ្គល​ជាមួយ​នឹង​សេចក្ដី​ក្លាហាន​ខាងក្រៅ ហ៊ាន​ស្លាប់។ រីឯ​បុគ្គល​ជាមួយ​នឹង​សេចក្ដី​ក្លាហាន​ខាងក្នុង ហ៊ាន​រស់នៅ។» ឡៅជឺ

) «ដើម្បី​ទទួលបាន​ចំណេះដឹង បន្ថែម​ជា​រៀងរាល់ថ្ងៃ។ ដើម្បី​ទទួល​បាន​បញ្ញា ដកចេញ​ជា​រៀងរាល់ថ្ងៃ។» ឡៅជឺ

) «ជាជាង​ផ្ដល់​ឲ្យ​ក្ដី​ស្រឡាញ់​នូវ​ចន្លោះ​ទំនេរ​សម្រាប់​ពង្រីក​ខ្លួន យើង​បាន​ហ៊ុមព័ទ្ធ​វា​ជាមួយ​ការ​រំពឹងទុក​របស់​យើង។ ការ​រំពឹងទុក​ធ្វើឲ្យ​ក្ដី​ស្រឡាញ់​របស់​យើង​ត្រូវ​អាស្រ័យ​ទៅលើ​លក្ខខណ្ឌ​ថា​តើ​ទំនាក់ទំនង​នេះ​បាន​បំពេញ​នូវ​ក្ដីប្រាថ្នា​របស់​យើង​ឬ​អត់។ តើ​អ្នក​អាច​រំពឹង​ថា​ក្ដីស្រឡាញ់​នឹង​រក្សា​គង់វង្ស​បាន​យ៉ាង​ដូចម្ដេច​បើ​អ្នក​ទាមទារ​ឲ្យ​វា​ត្រូវ​ផ្គូផ្គង​ជាមួយ​នឹង​លក្ខខណ្ឌ​របស់​អ្នក ហើយ​អ្នក​ធ្វើ​ដូចជា​អ្នក​គឺជា​ម្ចាស់​របស់​មនុស្ស​ម្នាក់​ទៀត​ដូច្នោះ​នោះ ?» 17th Karmapa


ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ កម្រងគតិ១០ឃ្លាពីទស្សនវិទូនិងតក្កវិទូអង់គ្លេសលោក Bertrand Russell

X
5s