Covid-19៖ ឥណ្ឌាហក់ឡើងជំនួសតំណែងលេខ ៣ របស់រុស្ស៊ីជា​ប្រទេស​ដែល​មានអ្នកឆ្លងច្រើនជាងគេនៅលើពិភពលោក​



ឥណ្ឌាគឺជាប្រទេសមួយក្នុងតំបន់អាស៊ីគ្មានអ្នកឆ្លងជំងឺ covid-19 ច្រើនជាងគេ ឃើញនៅពេលនេះឥណ្ឌាបានលោតឡើងក្នុង top 3 កំពូលតារាងជាប្រទេសដែលមានអ្នកឆ្លង covid-19 ច្រើនជាងគេលើពិភពលោក។

នេះបើយោងតាមចេញផ្សាយពីគេហទំព័រ World O Meter នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០។ 

ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសឥណ្ឌាទាំងមូលមាន ៦៩៨ ៨១៧នាក់ អ្នកស្លាប់មានចំនួន ១៩ ៧០៧ ជាតួលេខគិតត្រឹមថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០។ ប្រទេសឥណ្ឌាហាក់ទទួលរងបទពិសោធន៍ឈឺចាប់ ដែលការបរាជ័យបង្ការករណីថ្មីនៃការឆ្លងរាលដាលជំងឺកូវីដ19 ទោះបីជាពួកគេបានដាក់ចេញនូវវិធានការអនុវត្តនូវការបិទប្រទេសកាលពីចុងខែមីនាកន្លងទៅ នៅពេលនោះឬបានរកឃើញករណីឆ្លងត្រឹមតែប្រមាណជា មួយណាន់ករណីតែប៉ុណ្ណោះ។ លោកនាយករដ្ឋមន្រ្តីឥណ្ឌាណារិនដ្រាម៉ូឌីត្រូវបានបង្ខំចិត្តធ្វើការបន្ធូរបន្ថយការរឹតបន្តឹងក្នុងប្រទេសនៅក្នុងខែមិថុនាឆ្នាំ ២០២០ ដើម្បីដោះស្រាយបញ្ហាបន្ទាន់គឺការសង្គ្រោះសេដ្ឋកិច្ចដែលកំពុងប៉ះពាល់យ៉ាងខ្លាំង ហើយគឺជាការធ្លាក់ចុះដំបូងបំផុតក្នុងរយៈពេលជាង ៤ ទសវត្សរ៍កន្លងមកនេះ។

គួរបញ្ជាក់ផងដែរថាវិបត្តិ covid 19 បានធ្វើឲ្យមានអ្នកឆ្លងទៅទូ​ទាំង​ពិភពលោកប្រមាណជាជាង ១១លាន ៥សែននាក់ (១១ ៥៦៥ ១០៩នាក់) និងអ្នកស្លាប់ ៥៣៦ ៩១០នាក់ ប្រទេស​ចំនួន​ ២ ដែល​មាន​អ្នក​ឆ្លង​លើ​ស ១លាន​នាក់​គឺ អាមេរិក និង​ប្រេស៊ីល​ រីឯរាងប្រទេសឥណ្ឌាមានអ្នកស្លាប់ចំនួន ១៩ ៧០៧នាក់ និងអ្នកឆ្លងសរុបចំនួន ៦៩៨ ៨១៨នាក់៕

X
5s